ប្រជាពលរដ្ឋ​កំពុង​ងាកចេញបណ្តើរៗ​ពី​វិស័យ​កសិកម្ម​ឆ្ពោះទៅ​រក​ការងារ​​ផលិតកម្ម និង​សេវាកម្មដែលមាន​​ប្រាក់​ឈ្នួលច្រើនជាងមុន

ភ្នំពេញ ៖ ធនាគារពិភពលោក (World Bank) នាពេលថ្មីៗនេះបានលើកឡើងថា ប្រជាពលរដ្ឋ​កម្ពុជា បាន និង​កំពុង​ងាកចេញបណ្តើរៗ​ពី​វិស័យ​កសិកម្មឆ្ពោះ​ទៅ​រក​ការងារ​ក្នុង​វិស័យ​ផលិតកម្ម និង​សេវាកម្ម ហើយឈានទៅរកវិស័យ​ដែល​មាន​ផលិតភាព​ខ្ពស់ ទទួលបាន​ប្រាក់​ឈ្នួល​គ្រាន់បើ និងច្រើនជាងមុន។ ពលករ​មិន​ត្រឹម​តែផ្លាស់ការងារពី​វិស័យមួយទៅវិស័យមួយទៀត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ធ្វើបន្លាស់ទីពី​ជនបទ​ទៅ​កាន់ទីប្រជុំជន​នានា​ផង​ដែរ ខណៈដែលកំណើននៃប្រាក់ចំណូលក្នុងការងារមិនមែនកសិកម្ម គឺជាកត្តាចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ។

វិស័យកសិកម្មបានរួមចំណែក ២២,៨៥% នៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០២១ បើធៀបនឹងឆ្នាំ ២០១១ ឃើញថាមានចំនួនថយចុះដោយនៅឆ្នាំនោះ មានចំនួនដល់ទៅ ៣៤,៥៦%។ ចំណែកឯវិស័យឧស្សាហកម្មវិញមានចំនួនកើនឡើង ដោយបានចូលរួមចំណែក ៣៦,៨៣% នៃផលិតសរុបក្នុងស្រុកនៅឆ្នាំ២០២១ ធៀបនឹងឆ្នាំ ២០១១ មានត្រឹមតែ ២២,១៤% ប៉ុណ្ណោះនៃផលិតផលសរុបក្នុងស្រុក។

នេះបានបញ្ជាក់ឱ្យឃើញថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ វិស័យឧស្សាហកម្មនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ និងបង្កើតការងារជាច្រើនជូនប្រជាពលរដ្ឋ ជាមួយប្រាក់ឈ្នូលអតិប្បរមាសមរម្យ។ សម្រាប់វិស័យកសិកម្មវិញ ទិន្នន័យខាងលើបានបង្ហាញថា ការចូលរួមរបស់វិស័យកសិកម្មទៅក្នុងផលិតផលសរុបក្នុងស្រុកមានការថមថយចុះបន្តិចក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ ហើយការងារដែលបង្កើតដោយវិស័យកសិកម្មក៏មានការថមថយផងដែរ ដោយសារកម្ពុជាបាន និងកំពុងងាកទៅការចាប់យកទំនើបកម្មក្នុងវិស័យកសិកម្ម ដែលជាកត្តាកាត់បន្ថយកម្លាំងពលកម្មដោយមនុស្ស និងសត្វ (គោ ឬក្របី) ក្នុងវិស័យនេះ។

ដោយឡែក វិស័យសេវាកម្មបានចូលរួមចំណែក ៣៤,១៨% នៃផលិតផលសរុបក្នុងស្រុកក្នុងឆ្នាំ ២០២១ ធៀបនឹងឆ្នាំ២០១១ វិស័យសេវាកម្មបានចូលរួមចំណែក ៣៧,៥% នៃផលិតផលសរុបក្នុងស្រុក។ វិស័យនេះបានថមថយចុះបន្តិចក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ គិតត្រឹមឆ្នាំ ២០២១ ដោយសារតែទទួលរងនូវប៉ះពាល់ពីវិបត្តិជំងឺរាតសាកល កូវីដ១៩។

យោងតាមរបាយការណ៍ជំរឿនឆ្នាំ២០១៩ របស់រដ្ឋាភិបាល ដែលបានចេញផ្សាយកាលពីដើមឆ្នាំ២០២១ បានឱ្យដឹងថា វិស័យផលិតកម្ម និងសេវាកម្មបានរួចចំណែកបង្កើតការងារច្រើនបំផុតក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយការងាររាប់លានត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសតាមរយៈវិស័យទាំងពីរនេះ។

ការចូលរួមចំណែកបង្កើតការងារនៃវិស័យផលិតកម្មជូនប្រជាជនឱ្យមានការងារធ្វើបានកើនឡើងពី ៨,៥% ក្នុងឆ្នាំ២០០៨ ដល់ ១៨,៨% ក្នុងឆ្នាំ២០១៩ ដែលស្មើនឹងការបង្កើតការងារផលិតកម្មថ្មីប្រមាណ ១,៥ លានកន្លែងក្នុងរយៈពេលនោះ។ ការង្កើតការងារជូនប្រជាប្រជាជនតាមរយៈវិស័យសេវាកម្មក៏បានកើនឡើងផងដែរ ពី ១៩,២%ក្នុងឆ្នាំ ២០០៨ ដល់ ២៦,៥% ក្នុងឆ្នាំ ២០១៩ ដែលស្មើនឹងការបន្ថែមការងារថ្មីប្រហែល ១ លានកន្លែងក្នុងរយៈពេលនោះ។ ដោយឡែក ការបង្កើតការងារតាមរយៈកសិកម្មបានធ្លាក់ចុះពី ៧២,៣% ក្នុងឆ្នាំ២០០៨ មកត្រឹម ៥៤.៧% នៅឆ្នាំ២០១៩។

យោងតាមរបាយការណ៍ជំរឿន ២០១៩ ដែលចេញដោយក្រសួងផែនការ គិតត្រឹមថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ចំនួនប្រជាជនសរុបរបស់ប្រទេសមានចំនួន ១៥,៥៥ លាននាក់ កើនឡើង ២.១៦ លាននាក់ បើធៀបនឹងចំនួនប្រជាជន ១៣,៣៩ លាននាក់ ក្នុងឆ្នាំ ២០០៨។

ចំនួន​ប្រជាជន​ក្នុង​ទីប្រជុំជន​ក៏​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស។ នៅឆ្នាំ២០១៩ ចំនួនប្រជាជនសរុបប្រជុំជនបានកើនឡើងដល់ ៣៩.៤% ភាគរយ ខណៈដែលនៅឆ្នាំ២០០៨ មានការកើនឡើងត្រឹមតែ ១៩.៥%ប៉ុណ្ណោះ។

លទ្ធផលនៃជំរឿនបង្ហាញថា ការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ចជាតិរបស់កម្ពុជាបាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័សពីប្រទេសកសិកម្មប្រពៃណីទៅជាសេដ្ឋកិច្ចទំនើបជាមួយនឹងតម្លៃបន្ថែមខ្ពស់ និងបង្កើនផលិតភាពដែលជំរុញដោយឧស្សាហកម្ម និងសេវាកម្ម។

នាពេលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងអត្រា ៤,៨% ក្នុងឆ្នាំ២០២២ នេះ ដែលធ្វើឱ្យផលិតផលក្នុងស្រុកសរុប (ផ.ស. ស.) គិតជាប្រាក់ប្រមាណជាង ៣០.៥ ពាន់លានដុល្លារ ស្របពេល ផ.ស.ស សម្រាប់មនុស្សម្នាក់កើនឡើងដល់ ១ ៨៤២ ដុល្លារ កើនឡើងប្រមាណ ៦,៤% ធៀបឆ្នាំ២០២១។ សេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២២ ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងអត្រា ៤,៨% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១២៤ ១៦២ ពាន់លានរៀល ឬសមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាមេរិក (ប្រមាណជាង ៣០.៥ ពាន់លានដុល្លារ) ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ១ ៨៤២ ដុល្លារអាមេរិក (កើនប្រមាណ ៦,៤%) បើធៀបនឹង ១ ៧៣០ ដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។ នេះបើយោងតាមរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ កំណើននេះគាំទ្រដោយការបន្តកើនឡើងនៃវិស័យសេដ្ឋកិច្ចសំខាន់ៗ ដូចជាវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្មជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ

ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈនិង បដិសណ្ឋារកិច្ចអន្តរជាតិ ជួយជំរុញវិស័យទេសចរណ៍កម្ពុជា និង ឧស្សហកម្មអាហារ

ក្រុមហ៊ុនធំមួយរបស់​​កូរ៉េ​ ​សន្យាថានឹង​ចូលរួ​មចំណែក​ជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2024

ក្រុមហ៊ុនដ៏ធំមួយរបស់​ប្រទេសកូរ៉េ បានសន្យាថា​នឹង​ខិតខំ​ប្រឹងប្រែ​ង​ក្នុងការ​ជួយ​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈការ​វិនិយោគនៅកម្ពុជា​

គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia លើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)

ក្នុងខែតុលា ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម​១​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2024

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ

គួរយល់ដឹង ! តើអ្វីទៅជា ហ៊ីប៉ូតែក ហើយមានភាពខុសពីការបញ្ចាំយ៉ាងដូចម្តេច ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2024

ពាក្យហ៊ីប៉ូតែក មិនសូវ​មានអ្នក​ប្រើប្រាស់​ប៉ុន្មានទេ ប៉ុន្តែពាក្យនេះ គេនិយម​ប្រើប្រាស់​ក្នុងពេល​យក​បណ្ណ​កម្មសិទិ្ធដាក់ធានា​

អត្ថប្រយោជន៍សម្រាប់កសិករ ! ស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងរុក្ខជាតិចង្រៃប្រកបដោយប្រសិទ្ធភាព

ជំនួញ, ព្រឹត្តិការណ៍

• 05/11/2024

ស្វែងយល់ពីឯកសារណែនាំអំពីវិធានការសំខាន់ៗក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃដែលកសិករគួរយល់ដឹងនិងអនុវត្តដើម្បីទទួលបានទិន្នផលកាន់តែខ្ពស់