ភ្នំពេញ ៖ សមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់ ខណៈចំនួននៃការស្នើសុំឥណទានបុគ្គលវិញ មានការធ្លាក់ចុះតិចតួចក្នុងត្រីមាសទី២បើប្រៀបធៀបនឹងត្រីមាសមុន។ នេះបើយោតាមការលើកឡើងរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC)។
នៅត្រឹមត្រីមាសទី២ នៃឆ្នាំ២០២២នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាក់ចុះជារួម –១១%។ ពាក្យស្នើសុំកម្ចីអចលនទ្រព្យមានការធ្លាក់ចុះចំនួន –១៦% ដែលក្នុងនេះតំបន់ឆ្នេរ មានការធ្លាក់ចុះទាបបំផុតចំនួន –២៨%។ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន មានការធ្លាក់ចុះចំនួន –១១%។ ជាយ៉ាងណាក៏ដោយ ការស្នើរសុំប័ណ្ណឥណទាន នៅតែមានការកើនឡើងចំនួន +២៣%។
បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការធ្លាក់ចុះគឺចំនួន -0,៤% ដែលចំនួននៃអាត្រាធ្លាក់ចុះនេះ គឺធ្លាក់ចុះតិចជាងកាលពីត្រីមាសមុន (ឆ្នាំ២០២២ ត្រីមាសទី១: -៣%) និងធ្លាក់ចុះរិតតែតិច បើធៀបកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ២០២១ (ឆ្នាំ២០២១ ត្រីមាសទី២: –៣៥%)។ ខណៈពេលដែលមានការធ្លាក់ចុះតិចតួចនៃការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមាន ចំនួន -៣% ដែលកម្ចីប្រើប្រាស់ផ្ទាល់ខ្លួននេះមានចំណែកធំជាងគេក្នុងចំណោមប្រភេទឥណទានលក្ខណៈបុគ្គលផ្សេងទៀត។
គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +៣,៤១% ប្រៀបពីត្រីមាសមុន ដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៤៣ លាន។ ក្នុងចំណោមចំនួននេះ ៧៩,៤៤% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីប័ណ្ណឥណទាន (៨,២៤%) និងកម្ចីអចលនទ្រព្យ (១២,៣១%)។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៣,៦% នៅតំបន់ទំនាប និងតំបន់ឆ្នេរ +៣,៤% នៅតំបន់ខ្ពង់រាប ហើយ +២,៩% នៅតំបន់ទន្លេសាប)។
សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +៤,២៨% គិតត្រឹមពីខែកក្កដា ឆ្នាំ២០២២។ នៅត្រីមាសទី២នេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១៣,០៣ ពាន់លានដុល្លារ។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ១២,៣១% នៃចំនួនគណនីសរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥៤,៦៩% ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៤,៥៧%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៧៤% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅ ៣តំបន់ដូចជា តំបន់ឆ្នេរ +៨,៦% តំបន់ទន្លេសាប +៥,៤% តំបន់ទំនាប +៣,៩% ហើយមានសមតុល្យឥណទានអវិជ្ជមាននៅតំបន់ខ្ពង់រាប -០,២%។
អនុបាទ 30+DPD កើនឡើងពី ២,៣៥% នៅក្នុងត្រីមាសទី១ ដល់ ២,៤៧% ក្នុងត្រីមាសទី២ ឆ្នាំ២០២២។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទានជាមួយនឹង អនុបាតចំនួន ៤,២៨%។
ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម ១០% នៅទូទាំងតំបន់។ ការកើនឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ខ្ពង់រាបដែលបានកើនឡើងចំនួន ២៣%, តំបន់ទំនាបកើនឡើងចំនួន ១៣%, តំបន់ទន្លេសាបមានការកើនឡើង ២%។ ខណៈពេលដែលតំបន់ឆ្នេរមានការធ្លាក់ចុះចំនួន -៤%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័នមានកម្រិតខ្ពស់គឺ ៧១,៧២%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៨,២៨%។
អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីកម្ចីចំនួនតែ ១ មាន ៥៩,១១%, អ្នកមានគណនីឥណទាន ចំនួន ២ មានចំនួន ២៧,៧៣% និងអ្នកដែលមានគណនីឥណទាន ចំនួន ៣ មានចំនួន ៩,៥៤% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៦២% នៃចំនួនអតិថិជនទាំងអស់។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា
“តម្រូវការពាក្យស្នើសុំឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គល នៅតែរក្សារបាននូវកំណើនរឹងមាំ ជាមួយនឹងការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសនេះ បើប្រៀបធៀបនឹងត្រីមាសមុន”
លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពថមថយ ជាមួយនឹងការកើនឡើងនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៣៥ ក្នុងត្រីមាសទីមួយ មកដល់២,៤៧%ក្នុងត្រីមាសទីពីរ ២០២២នេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ហុងកុង ប្រកាសបោះបង់វិធីសាស្ត្រធ្វើសំណង់អាយុកាលរាប់រយឆ្នាំពីរន្ទា និងស៊ុមសំណង់ធ្វើពីឫស្សី ទៅជារន្ទា និងស៊ុមធ្វើពីដែក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អជ្ញាធរក្រុងហុងកុងបានប្រកាសជាផ្លូវការហើយថា ក្នុងពេលឆាប់ៗខាងមុខនេះ សំណង់អគារខ្ពស់ៗដែលកំពុងដំណើរការសាងសង់នឹងលែងមានការប្រើប្រាស់រន្ទា និងស៊ុម ធ្វើពីឫស្សីទៀតហើយ ដោយជំនួសមកវិញជាមួយនឹងការប្រើប្រាស់ស៊ុម និងរន្ទាដែលធ្វើពីដែកទីបទាំងអស់
អគ្គនាយកដ្ឋានពន្ធដារ ពិចារណារួមបញ្ចូលបញ្ញសិប្បនិម្មិត ដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ ឱ្យកាន់តែប្រសើរ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 19/03/2025
អគ្គនាយកដ្ឋានពន្ធដារ បានសិក្សា និងចង់ដាក់បញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជាផ្នែកមួយនៃការជំរុញទំនើបកម្ម និងកំណែទម្រង់ក្នុងការគ្រប់គ្រង ជាពិសេស បង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាកម្មជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យកាន់តែល្អប្រសើរ។
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 19/03/2025
រំភើប! អ្នកឧកញ៉ា លាង ពៅ(ភីធើរ) អគ្គនាយកក្រុមហ៊ុន បញ្ចេញឧទ្ធម្ភាគចក្រពីរគ្រឿង ដឹកអតិថិជនទៅទស្សនកិច្ច រោងចក្រ ស៊ីម៉ងត៍អូដ្ឋ និងស៊ីម៉ងត៍ វី នៅខេត្តកំពត