សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញកើនឡើងក្នុងខែសីហា ខណៈសេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើង

ភ្នំពេញ ៖ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅនេះ សន្ទស្សន៍ថ្លៃទំនិញសម្ភារៈប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើង ៤,៩% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងខែសីហា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើង និងគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីរងការប៉ះទង្គិចពីការផ្ទុះឡើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម ប្រចាំខែសីហា ឆ្នាំ២០២២។

ក្នុងខែសីហា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងបន្តនិន្នាការកើនឡើងដោយបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីរងការប៉ះទង្គិចពីការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ ទន្ទឹមនេះ ការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចាប់ផ្តើមវិលត្រលប់ទៅរកប្រក្រតីភាពវិញ។

ឈរលើការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន, ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពល្អប្រសើរ ជាពិសេស ស្ថានភាពផលិតកម្ម ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃការនាំចេញផលិតផលឧស្សាហកម្ម ផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។

បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងជួយស្តារ និងជំរុញវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ក្នុងនោះរួមមាន វិស័យកាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។

នៅក្នុងខែសីហា ឆ្នាំ២០២២កន្លងទៅផងដែរ តម្លៃប្រេងសាំងថ្លៃជាមធ្យម ៤ ៧០០/លីត្រ ធ្លាក់ចុះ១១% និងប្រេងម៉ាស៊ូតថ្លៃជាមធ្យម ៥ ០៨៣ រៀល ធ្លាក់ចុះ១០,៨% ធៀបនឹងខែកក្កដា ឆ្នាំ២០២២ ស្របគ្នាជាមួយនឹងថ្លៃនៅលើទីផ្សារអន្តរជាតិ ដែលក្នុងនោះប្រេងឆៅ (Brent) ថ្លៃមធ្យម ៩៨,៦ ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ ៩,៥% និងប្រេងឆៅ(WTI) ថ្លៃមធ្យម ៩១,៦ ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ ៨,៣% ធៀបនឹងខែកក្កដា ឆ្នាំ២០២២។

ដោយឡែក ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ការនាំចេញទំនិញ(ដកមាស) មានទំហំទឹកប្រាក់ចំនួន ១៤ ០៩២,១ លានដុល្លារ បានកើនឡើង ២៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើននាំចេញ(ដកមាស) ត្រូវបានជំរុញដោយកំណើនវិជ្ជមាននៃការនាំចេញផលិតផលវាយនភណ្ឌ, កង់ និងទំនិញផ្សេងៗ (ដែលមានដូចជា គ្រឿងសង្ហារិម, សូឡា, ជ័រកៅស៊ូ, ខ្សែភ្លើង និងបង្គំខ្សែភ្លើង, សម្ភារសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, គ្រឿងបង្គំអេឡិចត្រនឹក, គ្រឿងបង្គំរថយន្ត, ស្ករស, ចេក, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងផលិតផលផ្សេងៗមួយចំនួនទៀត)។ ទន្ទឹមនេះ ការនាំចូល(ដកមាស) មានទំហំទឹកប្រាក់ចំនួន ១៧ ៤៨៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២០,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ។ កំណើននាំចូល (ដកមាស) នេះ បានគាំទ្រដោយកំណើននៃការនាំចូលក្រណាត់, ប្រេងឥន្ទនៈ, គ្រឿងសំណង់, យានយន្ត និងទំនិញផ្សេងៗ (ផលិតផលវាយនភណ្ឌ (ថ្មី), ទូរទឹកកក និងទូក្លាស្ស, ម៉ាស៊ីនត្រជាក់, គ្រឿងឧបភោគបរិភោគ, ស្ករស, ប៊ីចេង, ប្រេងឆា, ស្រាចំរុះ, ស្រាបៀរ និងផលិតផលផ្សេងៗ មួយចំនួនទៀត) ខណៈដែលស្ថានភាពភ្ញៀវទេសចរបានបង្ហាញពីកំណើនខ្ពស់គួរឱ្យកត់សម្គាល់។

ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២, ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ២ ៨១១ គម្រោង បានធ្លាក់ចុះ ៩០គម្រោង និងតម្លៃគម្រោងសរុបមាន ១ ៦៦២លានដុល្លារ បានធ្លាក់ចុះ ៥៦,៧% ក្នុងនោះ ប្រភេទសំណង់លំនៅដ្ឋានមាន ២ ៥២១ គម្រោង (ស្មើនឹង ៨៩,៧% នៃសំណើសុំសាងសង់សរុប) បានធ្លាក់ចុះ ៩ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។ ដោយឡែក ស្ថានភាពវិនិយោគបានបង្ហាញពីភាពល្អប្រសើរបន្តិច ជាក់ស្តែងគម្រោងវិនិយោគឯកជនសរុបមានចំនួន ៩៤គម្រោង បានកើនឡើង ១៩គម្រោង, លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៧៩ ពាន់នាក់ កើនឡើង ៣៧,៨% និង ទុនវិនិយោគសរុប ២ ៥៩២លានដុល្លារ កើនឡើង ១៣៤, ៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងខែសីហា ឆ្នាំ២០២២ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ កើនឡើង ៤,៩% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ កំណើននេះ គឺត្រូវបានជម្រុញដោយអត្រាកំណើនខ្ពស់នៃក្រមសន្ទស្សន៍ថ្លៃសំខាន់ៗដែល មានទំងន់ធំៗ ដូចជាសន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង ៤,៣%, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈ ដទៃទៀត ៤,៩% ជាពិសេសការដឹកជញ្ជូន ៨,៨%៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន រៀបកម្មវិធីផ្លាស់ប្តូរសហគ្រិនវ័យក្មេងកម្ពុជា-ចិន បង្កើនកិច្ចសហប្រតិបត្តិការ និងជំរុញការវិនិយោគរួមគ្នា

ចិនកាត់បន្ថយអត្រាការប្រាក់កម្ចីគោលដើម្បីជំរុញសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 20/05/2025

ធនាគារកណ្តាលចិន (PBOC) បានកាត់បន្ថយអត្រាការប្រាក់សម្រាប់កម្ចីរយៈពេល ១ ឆ្នាំពី ៣,១% មកត្រឹម ៣% និង អត្រាការប្រាក់សម្រាប់កម្ចីរយៈពេល ៥ ឆ្នាំពី ៣,៦% មកត្រឹម ៣,៥% ដែល​ជា​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ជា​លើក​ដំបូង​ចាប់​តាំង​ពី​​ខែ​តុលា។

រដ្ឋមន្ត្រី​ដែនដី ជំរុញ​ឱ្យ​ផ្ដោតការយកចិត្តទុកដាក់គិតគូរអំពីគុណភាព និង​សុវ​ត្ថិ​ភា​ព​សំណ​ង់​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 20/05/2025

ការ​ផ្ដោត​ការយកចិត្តទុកដាក់​គិតគូរ​ពីគុណភាពសំណង់​ និង​សុវត្ថិភាពសំណង់​នៅក្នុង​ប្រទេស​កម្ពុជា​ នឹង​ជំរុញឱ្យស្ថាបត្យកម្មខ្មែរ​នា​សហសម័យកាន់តែ​ប្រសើរ​ឡើង​

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រមូលចំណូលពីសេវាសាធារណៈបានជាង៥ពាន់លានរៀលតាមរយៈប្រព័ន្ធទូទាត់ឌីជីថល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

ក្នុងរយៈពេល៩ខែគិតចាប់ពីខែសីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក) បានប្រមូលចំណូលថវិកាពីសេវាសាធារណៈបានប្រមាណ ៥,៧ ពាន់លាន​រៀលតាមរយៈប្រព័ន្ធបច្ចេកវិទ្យាឌីជីថល

ប្រធានរដ្ឋសភា ស្វាគមន៍ការវិនិយោគរបស់អូស្រ្តាលីលើវិស័យអប់រំនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមរាល់ការវិនិយោគរបស់ប្រទេសអូស្រ្តាលីលើវិស័យអប់រំនិងវិស័យជាច្រើនទៀត

ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/05/2025

កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធពិភាក្សាពីវិសាលភាពនៃអត្ថប្រយោជន៍ ប.ស.ស និងសេវាគាំពារសង្គមផ្សេងៗ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

គណៈកម្មាធិការសេដ្ឋកិច្ចក្រៅប្រព័ន្ធពិភាក្សាពីវិសាលភាពនៃអត្ថប្រយោជន៍ ប.ស.ស និងសេវាគាំពារសង្គមផ្សេងៗទៀតរបស់រាជរដ្ឋាភិបាលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ចិន ប្រកាសដាក់ពន្ធប្រឆាំង​ការ​លក់បង្ខូចថ្លៃលើ​ការ​នាំចូល​ប្លាស្ទិកមួយប្រភេទពីបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

កាលពីថ្ងៃអាទិត្យ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា អាជ្ញាធរស៊ើបអង្កេតបានរកឃើញភស្តុតាងនៃការលក់បង្ខូចតម្លៃនៃប្រភេទ​ប្លាស្ទិក​វិស្វកម្ម​ POM copolymers ដែលនាំចូលពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់

រោងចក្រផលិតស៊ីម៉ងតិ៍ថ្មីមួយទៀតត្រូវបានដាក់ឱ្យដំណើរការ ខណៈកម្ពុជាមាន៦រោងចក្រ អាចផលិតបាន១១​លានតោនក្នុង១ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/05/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ថ្មីមួយទៀតរបស់ក្រុមហ៊ុន ខនស៍ ខេធី ស៊ីមេនភ្នំពេញ​​​​​​​​​ ឯ.ក ដែលមានតម្លៃ២៥០លានដុល្លារ​ ជាមួយសមត្ថភាពផលិតប្រមាណ ២,២លានតោនក្នុងមួយឆ្នាំ

មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/05/2025

ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)