ភ្នំពេញ ៖ ការដំឡើងការប្រាក់គោលរបស់ធនាគារកណ្តាលអាមេរិក បាន និងកំពុងក្លាយជាប្រធានបទមួយដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់លើកមកពិភាក្សា ដោយសារតែការដំឡើងនេះអាចនឹងមានផលប៉ះពាល់ដល់រំហូរទុនវិនិយោគ អត្រាប្តូរប្រាក់ និងសន្ទនីយភាពនៅលើទីផ្សារអន្តរជាតិ។
កាលពីថ្ងៃពុធ ទី២១ ខែកញ្ញា ធនាគារកណ្តាលអាមេរិក បានសម្រេចដំឡើងអត្រាការប្រាក់បន្ថែម និងលើកឡើងថា ការដំឡើងបែបនេះអាចនឹងមានបន្តទៀត ដើម្បីប្រយុទ្ធនឹងកំណើននៃតម្លៃទំនិញលើទីផ្សារ។ ការដំឡើងអត្រាការប្រាក់នាពេលនេះ បង្កើតក្តីបារម្ភថែមទៀតចំពោះការធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។ ការដំឡើងនាពេលនេះ បានជំរុញឲ្យអត្រាការប្រាក់គោលកើនឡើងដល់ ៣ភាគរយ ទៅ៣.២៥ភាគរយ។
ស្រដៀងគ្នានេះ បច្ចុប្បន្ន គេសង្កេតឃើញថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមួយចំនួននៅកម្ពុជា បានសម្រេចដំឡើងអត្រាការប្រាក់បញ្ញីរបស់ខ្លួនប្រមាណ ៧ភាគរយសម្រាប់ប្រាក់ដុល្លារ និងប្រមាណ ៨ភាគរយសម្រាប់បញ្ញើជាប្រាក់រៀល។ ក្នុងន័យនេះ វានឹងអាចជួយលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យយកប្រាក់សន្សំរបស់ខ្លួនដាក់នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការផងដែរ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បានសរសេររៀបរាប់ថា ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ បណ្តាលមកពីការដំឡើងអត្រាការប្រាក់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីបន្ថយអតិផរណានៅសហរដ្ឋអាមេរិក។
លោកបានថ្លែងបន្តថា ៖
“ដូចយើងដឹងស្រាប់ហើយថា ប្រាក់ដុល្លាត្រូវបានប្រើប្រាស់សម្រាប់ការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដូច្នេះការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក នឹងជំរុញឱ្យអត្រាការប្រាក់ជាទូទៅលើសកលលោកមានការប្រែប្រួល។ ដោយឡែក ការដំឡើងអត្រាការប្រាក់បញ្ញើរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏ជាការចូលរួមលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យយកប្រាក់សន្សំរបស់ខ្លួនដាក់នៅតាមគ្រឹះស្ថានផ្លូវការផងដែរ”
ទោះបីជាយ៉ាងក៏ដោយ លោក តាំង តុងងី បានឱ្យដឹងថា ៖
“គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជា មិនមានកង្វះសាច់ប្រាក់នោះទេ។ កម្ពុជា នៅតែជាទិសដៅទាក់ទាញសម្រាប់ការវិនិយោគផ្នែកហិរញ្ញវត្ថុពីអន្តរជាតិ ប៉ុន្តែដោយការកើនឡើងនូវអត្រាការប្រាក់សកលធ្វើឱ្យប្រភពទុនពីក្រៅប្រទេសមានតម្លៃកើនឡើង ដូចនេះហើយបានជាយើងបង្កើនអត្រាការប្រាក់បញ្ញើក្នុងស្រុកផងដែរ។ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា នៅតែបន្តផ្តល់ឥណទានជាធម្មតាជូនដល់ពលរដ្ឋកម្ពុជា ដែលមានលក្ខខណ្ឌសមស្រប”
លោកបានថ្លែងដូច្នេះថា ៖
“យើងសង្កេតឃើញគ្រឹះស្ថានធនាគារមួយចំនួន ចាប់ផ្តើមដំឡើងអត្រាការប្រាក់សម្រាប់ឥណទាន ពិសេសគ្រឹះស្ថានដែលពឹងផ្អែកខ្លាំងលើប្រភពទុនពីក្រៅប្រទេស។ ប៉ុន្តែសម្រាប់សមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យើងប្តេជ្ញាចិត្តនឹងមិនបង្កើនអត្រាការប្រាក់សម្រាប់ឥណទាន ឬប្រាក់កម្ចីនោះទេក្នុងស្ថានភាពបច្ចុប្បន្ន បើទោះបីជាយើងបានដំឡើងអត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើក្តី។ យើងស្ម័គ្រចិត្តទទួលរងសំពាធការកើនឡើងចំណាយ ដោយមិនរុញសំពាធនេះទៅអតិថិជនឡើយ ហើយយើងសង្ឈឹមថា នេះជាការចូលរួមមួយផ្នែកទៀតរបស់យើងក្នុងការជួយស្តារជីវភាពប្រជាជន និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិបទ ជំងឺកូវីដ១៩”
សូមបញ្ជាក់ផងដែថា កាលពីពេលថ្មីៗនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដែលមានប្រាក់សន្សំនៅផ្ទះ សូមយកទៅដាក់សន្សំនៅតាមបណ្តាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្លូវការ ដើម្បីទទួលបានអត្រាការប្រាក់ខ្ពស់ សុវត្ថិភាពប្រាក់សន្សំ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសសន្សំជាមួយគ្រឹះស្ថានសមាជិករបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹមខេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមហានគរ ធនាគារហ្វីលីព ធនាគារហត្ថា ធនាគារអ៊ូរី និង ធនាគារអេសប៊ីអាយលីហួរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 29/04/2025
អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ត្រូវបានលើកទឹកចិត្តឱ្យចុះឈ្មោះតាមថ្នាលឌីជីថល ដើម្បីរីកធំធាត់ និងចូលរួមក្នុងកំណើនវិស័យឧស្សាហកម្មរបស់ខេត្ត
សិង្ហបុរី សង្ឃឹម អាមេរិក បន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មលើផលិតផលឱសថ និងបន្ទះឈីប
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/04/2025
ប្រទេសសិង្ហបុរី កំពុងព្យាយាមក្នុងការចរចាជាមួយនឹងរដ្ឋាភិបាលទីក្រុងវ់ាស៊ិនតោនដើម្បីធ្វើការបន្ធួរបន្ថយទៅលើការតម្លើងពន្ធគយលើផលិតផលឱសថរបស់សិង្ហបុរី
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ស្ថាបនា ម៉ូបាល ជំនាន់ថ្មីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដើម្បីបំពេញកំណើនតម្រូវការប្រជាជនកម្ពុជា សម្រាប់សេវាធនាគារ ឌីជីថលដ៏ងាយស្រួល
ផ្សារទំនើប NORO LANE ពិសេសលើសពីការលក់ទំនិញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 28/04/2025
ផ្សារទំនើប Noro Lane ដែលមានទីតាំងនៅសង្កាត់បឹងកេងកង ចំកណ្តាលបេះដូងទីក្រុងភ្នំពេញបានបើកដំណើរការជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥