ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) គ្រោងបញ្ចេញថវិកាប្រមាណ ១០០ លានដុល្លារបន្ថែមទៀតនៅឆ្នាំ២០២៣ ខាងមុខននេះ ដើម្បីគាំទ្រជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានទុនគ្រប់គ្រាន់ និងពង្រីកអាជីវកម្ម។ នេះបើយោងតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME បានបញ្ជាក់បែបនេះ អំឡុងពេលសន្និសីទសារព័ត៌មានស្តីពី«ផ្សព្វផ្សាយ ជាសាធារណៈអំពីសមិទ្ធផលនៃការអនុវត្តគម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម និងពិធីប្រគល់លិខិតថ្លែងអំណរគុណជូនគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម កាលពីថ្ងៃដើមសប្ដាហ៍នេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់។

ឯកឧត្តមបានលើកឡើងថា ក្នុងករណីដែលស្ថានភាពសេដ្ឋកិច្ចនៅបន្តជួបការលំបាក រាជរដ្ឋាភិបាលនឹងបន្តពិនិត្យលទ្ធភាពក្នុងបង្កើតគម្រោងសហហិរញ្ញប្បទានថ្មី ប៉ុន្តែសម្រាប់ឆ្នាំក្រោយទៀតនេះ រាជរដ្ឋាភិបាលកម្ពុជាមានកម្មវិធីផ្តល់ជាកម្ចីផ្ទាល់ពីធនាគារ SME ដោយមិនឆ្លងតាមគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនៅក្នុងវិស័យអាទិភាព ដូចជាកម្មវិធីពាក់ព័ន្ធជាមួយសហគ្រិនស្រ្តី, វិស័យអាទិភាពដូចជា វិស័យកសិឧស្សាហកម្ម ការកែច្នៃជាដើមក្នុងអត្រាការប្រាក់ទាបសម្រាប់ពួកគាត់ ហើយមានកម្មវិធីមួយទៀតសម្រាប់អាជីវកម្ម Start up ។
ឯកឧត្តមបានឡើងដូច្នេះថា ៖
“សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ភាគច្រើននៅតែមានតម្រូវការទុនច្រើនដើម្បីគាំទ្រ និងពង្រីកអាជីវកម្មរបស់ពួកគេ”
ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២២នេះ បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារអាមេរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ១៦៥ តាមរយៈគម្រោងចំនួនបីរបស់ធនាគារ SME ដើម្បីជួយស្តារអាជីវកម្ម រក្សាលំនឹង និងពង្រីកអាជីវកម្ម បន្ទាប់ពីសហគ្រាសមួយចំនួនរងផលប៉ះពីជំងឺកូវីដ-១៩ ។ គម្រោងចំនួន ៣ រួមមាន គម្រោងសហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យមដំណាក់កាលទី១ និងដំណាក់កាលទី២ និងគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ បានបញ្ចេញឥណទានជូនដល់ SME ក្នុងទំហំទឹកប្រាក់ប្រមាណ ៣៦៩លានដុល្លារអាមេរិក ដែលផ្តល់តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុចូលរូមចំនួន ៤៣ គ្រឹះស្ថាន ខណៈធនាគារ SME ផ្ទាល់បានបញ្ចេញឥណទានដោយផ្ទាល់ទៅសហគ្រាសក្នុងទំហំទឹកប្រាក់ ៤៤លានដុល្លារអាមេរិក។ ចំណែក១០លានដុល្លារទៀត ត្រូវបានបញ្ចេញឥណទានទៅដល់ SME តាមរយៈ MDIs ជាដៃគូចំនួន ៤គ្រឹះស្ថាន៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក
របកគំហើញថ្មី ច្នៃសំបកក្តាម និងបង្កងមកជំនួសលីចូម ដែលប្រើសម្រាប់ផលិតថ្មផ្ទុកថាមពល
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/11/2025
ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ University of Maryland បានស្រាវជ្រាវ និងរកឃើញថាសំបកក្ដាម និងបង្កង អាចយកទៅចម្រាញ់ប្រើប្រាស់ជំនួសឱ្យលីចូម (Lithium) ដើម្បីធ្វើប្រតិកម្មជាមួយសារធាតុស័ង្កសី (Zinc) ដែលជាវត្ថុអាតុដើមសម្រាប់ផលិតជាថ្មផ្ទុកថាមពលអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាព។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content