ភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរចំនួន ២០០ លានដុល្លារអាមេរិក នៅឆ្នាំ ២០២៣ ដើម្បីចូលរួមបំពេញតម្រូវការ ទាំងចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា នៅឆ្នាំ ២០២៣ រាជរដ្ឋាភិបាលគ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរចំនួន ២០០ លានដុល្លារអាមេរិក សម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលបត្រឆ្នាំ ២០២២ ចំនួន ២០០ ០០០ លានរៀល សមមូលនឹងប្រមាណ ៤៩ លានដុល្លារ និងការគ្រោងថវិកាចំនួន ៦១៣ ៨១៥ លានរៀល សមមូលនឹង ១៥១ លានដុល្លារទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្តល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័យ ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចិរភាពនៃការគ្រប់បំណុល និងថវិកាជាតិ។
ក្រសួងសេដ្ឋកិច្ចបានគូសបញ្ជាក់ថា ការបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទី២ នឹងមិនបង្កើតជាបន្ទុកបំណុលលើសលប់ដល់កម្ពុជានោះទេ ពោលគឺជាទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថាមាន ចីរភាព និងហានិភ័យកម្រិតទាប ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗរបស់កម្ពុជា សុទ្ធតែស្ថិតក្រោមអនុបាតគោលទាំងអស់។
គម្រោងផ្សាយលក់មូលបត្ររដ្ឋនេះគឺដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ច ដែលរួមមាន ការអនុវត្តយុទ្ធសាស្ត្រស្តារ និងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី។
ការបោះផ្សាយលក់មូលបត្ររដ្ឋនេះ នឹងចូលរួមអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈតួនាទីរបស់មូលបត្ររដ្ឋ ជាឧបករណ៍អនុវត្តគោលនយោបាយរូបិយវត្ថុ និងជាមូលដ្ឋានប្រៀបធៀប និងកំណត់ថ្លៃឧបករណ៍ហិរញ្ញវត្ថុក្នុងទីផ្សារ ព្រមទាំងជំរុញការធ្វើពីពិធកម្ម ប្រភពហិរញ្ញប្បទានក្នុងស្រុក។
ដូចនេះ ការបោះផ្សាយលក់មូលបត្ររដ្ឋខាងលើ គឺជាការគិតគួរស្របតាមរបត់ថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីអាចឈានទៅកសាងប្រព័ន្ធគ្រប់គ្រងមួយដ៏រឹងមាំ សម្រាប់ការបោះផ្សាយ និងការជួញដូរមូលបត្ររដ្ឋទាំងមូលដើម្បីបំពេញបន្ថែមលើភាពមានកម្រិត នៃប្រភពធនធានរបស់រដ្ឋបច្ចុប្បន្ន ខណៈដែលលទ្ធភាពក្នុងការទទួលបាន ឥណទានសម្បទានខ្ពស់ស់មានការថមថយ ដោយសារការឡើងឋានៈមកជាប្រទេស ចំណូលមធ្យមកម្រិតទាបរបស់កម្ពុជា។ ទន្ទឹមនឹងនេះដែរ ថវិកាឆ្នាំ ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបរណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋ ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ទន្ទឹមនឹងការរៀនរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ហើយអាចប្រសិទ្ធនាមបានថាជា “ថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី១ ដល់ “មនុស្ស” ពិសេសផ្តោតលើ សុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ស្រមតាម “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មពិធីស្តារ និងជំរុញកំណើនកម្ពុជាក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឱ្យបានជាអតិបរមានូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ស្របតាមរបៀបវារៈគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្ត្រចតុកោឡ-ដំណាក់ទី ៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2025
ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ