កត្តាវិទ្យាសាស្ត្រ  និងចិត្តសាស្រ្ត ជាចលករជំរុញឱ្យថ្លៃហ៊ុនមានការប្រែប្រួល

ភ្នំពេញ ៖ ជាទូទៅ ថ្លៃភាគហ៊ុនមានការប្រែប្រួលជារៀងរាល់ថ្ងៃ។ ការប្រែប្រួលនេះអាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងនៃការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារ។ បានសេចក្តីថា ប្រសិនបើមានការផ្គត់ផ្គង់(ការលក់) ច្រើនជាងតម្រូវការ(ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ ហើយផ្ទុយមកវិញ ប្រសិនបើមានអ្នកត្រូវការ(អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់(អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។ ប៉ុន្តែ សំណួរសួរថា តើមានកត្តាអ្វីដែលនៅពីក្រោយនេះ និងធ្វើឱ្យវិនិយោគិនសម្រេចចិត្តទិញ ឬក៏លក់ភាគហ៊ុន ដែលធ្វើឱ្យតម្រូវការ និងការផ្គត់ផ្គង់ប្រែប្រួល និងជាលទ្ធផលធ្វើឱ្យថ្លៃភាគហ៊ុន រួមទាំងទំហំជួញដូរភាគហ៊ុនប្រែប្រួល?

តាមរយៈសំណួរខាងលើ យើងឃើញយ៉ាងច្បាស់ថា ចម្លើយគឺស្ថិតនៅលើមនុស្សជាវិនិយោគិន ដែលជាកត្តាអត្តនោម័តិ(subjective)។ បានសេចក្តីថា ថ្លៃភាគហ៊ុនអាចប្រែប្រួលគ្រប់ពេលទៅតាមការយល់ឃើញ ឬការវិនិច្ឆ័យរបស់វិនិយោគិន។ ជាទូទៅ បើទោះជាព័ត៌មានដែលបានផ្សព្វផ្សាយ ឬដែលមាននៅលើទីផ្សារដូចគ្នាតែមួយក៏ដោយ ក៏ការវិភាគរបស់វិនិយោគិនមិនប្រាកដថាដូចគ្នាដែរ។ អ្នកខ្លះចង់លក់ អ្នកខ្លះចង់ទិញ។ អ្នកលក់ និងអ្នកទិញមានការយល់ឃើញផ្ទុយគ្នា។ នៅពេលមនុស្សម្នាក់ទិញភាគហ៊ុនមួយ មានន័យថាគាត់សង្ឃឹម និងជឿជាក់ថា ភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់នាពេលអនាគតច្រើនជាងបច្ចុប្បន្ន។ ផ្ទុយមកវិញ នៅពេលមនុស្សម្នាក់លក់ភាគហ៊ុនមួយចេញ មានន័យថាគាត់មិនសង្ឃឹមថា នៅពេលអនាគតភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់ច្រើនជាងពេលបច្ចុប្បន្នឡើយ។ ដូច្នេះហើយ បានជាពេលខ្លះគេនិយាយថា ផ្សារហ៊ុនជាវេទិកាតស៊ូមតិលើថ្លៃភាគហ៊ុន ឬតម្លៃរបស់ក្រុមហ៊ុនចុះបញ្ជី។ ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំ​ៗគឺ “កត្តាវិទ្យាសាស្ត្រ” និង “កត្តាចិត្តសាស្ត្រ”។ នេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)

កត្តាវិទ្យាសាស្ត្រ

កត្តាវិទ្យាសាស្ត្រ គឺសំដៅទៅលើការសម្រេចចិត្តទិញឬលក់ភាគហ៊ុន តាមរយៈការវិភាគល្អិតល្អន់ជាលក្ខណៈវិទ្យាសាស្ត្រ ទៅលើលទ្ធភាពចំណេញ និងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌មានពីអតីតកាលនិងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន(educated guess)អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។ ថ្វីត្បិតតែវិនិយោគិនអាចទទួលបានព័ត៌មានដូចៗគ្នាស្តីពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់ពួកគាត់អំពីកម្រិតនៃហានិភ័យនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន មានភាពខុសៗគ្នាជាទូទៅ។ ការយល់ឃើញខុសគ្នានេះហើយដែលធ្វើឱ្យវិនិយោគិនខ្លះដាក់ទិញ ខ្លះដាក់លក់ ហើយដាក់នៅថ្លៃខុសៗគ្នា។

ដូច្នេះ យើងអាចនិយាយបានថា រាល់ថ្លៃដែលវិនិយោគិនដាក់ទិញឬលក់ គឺបានឆ្លងកាត់ការពិចារណាលើព័ត៌មានដែលមាន ដែលពាក់ព័ន្ធនឹងក្រុមហ៊ុននោះរួចហើយ (គ្រាន់តែការពិចារណាឃើញខុសៗគ្នា)។ នៅពេលមានព័ត៌មានថ្មីផ្សព្វផ្សាយ ហើយអាចប៉ះពាល់ដល់ស្ថានភាពនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន នោះវិនិយោគិននឹងគិតបញ្ចូលព័ត៌មាននោះទៅក្នុងការពិចារណារបស់គាត់បន្ថែមទៀត ហើយអាចសម្រេចចិត្តប្តូរថ្លៃទិញ/លក់របស់គាត់។ ប៉ុន្តែជាញឹកញាប់ បើទោះជានៅលើទីផ្សារមិនមានព័ត៌មានថ្មីក៏ដោយ ក៏ថ្លៃភាគហ៊ុននៅតែប្រែប្រួល នោះគឺដោយសារតែភាពមិនច្បាស់លាស់នៃអនាគត ទាក់ទងនឹងសកម្មភាពអាជីវកម្មនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន ហើយនិងការប្រែប្រួលនៃការយល់ឃើញរបស់វិនិយោគិនទៅតាមពេលវេលា។

កត្តាចិត្តសាស្រ្ត

កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ/លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា)ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនឹងភាពលោភលន់(Greed)។ ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ(speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។

ជាទូទៅ កត្តាទាំងពីរនេះ(កត្តាវិទ្យាសាស្ត្រនិងកត្តាចិត្តសាស្រ្ត)ចែកមិនដាច់ពីគ្នាទេ។ វិនិយោគិនតែងគិតពិចារណាទៅលើគុណភាពរបស់ក្រុមហ៊ុន(តិចឬច្រើន) ប៉ុន្តែក៏តែងមានចិត្តមិនស្ងប់ច្រួលច្របល់ក្នុងអារម្មណ៍ នៅពេលមានព្រឹត្តិការណ៍សំខាន់ៗ(ល្អឬមិនល្អ)កើតឡើង។ ទន្ទឹមគ្នានេះដែរ ក៏មានផងដែរចលនា «ទស្សទាយ» ថ្លៃហ៊ុននៅលើទីផ្សារ ដោយផ្អែកលើការប៉ាន់ស្មានអំពីទំនោរទិញ/លក់ភាគហ៊ុននៅលើទីផ្សារ។ ការប៉ាន់ស្មាននេះត្រូវបានឡើងដោយផ្អែកលើទិន្នន័យជួញដូរភាគហ៊ុននាពេលកន្លងទៅ និងដោយមានក្រាហ្វិចកុំព្យូទ័រជាជំនួយ។ វិធីសាស្ត្រនេះគឺ Technical Analysis ដែលមានការវិវត្តនិងពេញនិយមយ៉ាងខ្លាំងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ(នៅពេលដែលប្រព័ន្ធកុំព្យូទ័រកាន់តែរីកចម្រើន) ទាំងក្នុងមជ្ឈដ្ឋានអ្នកវិនិយោគ អ្នកវិភាគ និងអ្នកសិក្សា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានភាពបំណុលនៅកម្ពុជា ៖ ពលរដ្ឋ​​ប្រមាណ ៥លាន​នាក់ប្រើប្រាស់ឥណទាន​ជាមួយទំហំរហូតដល់ជាង ៥៧ពាន់ លានដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ឯកឧត្តមបណ្ឌិត​ គី សេរីវឌ្ឍន៍ បានឱ្យដឹងថា​ បំណុល​ដែល​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ បាន និងកំពុងជំពាក់​ធនាគារ និងមី​ក្រូ​ហិរ​ញ្ញ​វត្ថុ​​ សរុប​ចំនួន៥៧​ពាន់លានដុល្លារអាមេរិក

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច បង្កើតការងារ និងជំរុញវិស័យឧស្សាហកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 05/12/2024

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចតាមរយៈបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងពង្រឹងសមត្ថភាពវិស័យឧស្សាហកម្ម

អ្នកទិញលំនៅឋាន​ដោយបង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុង​ជាប់បំណុល​សរុប​ជិត១ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

បច្ចុប្បន្ន​នេះ ពលរដ្ឋ​កំពុងទិញផ្ទះ​បង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​មានចំនួន​ច្រើន ហើយបើតាម​និយ័តករ​បានបញ្ជាក់ថា​គិតជា​ទឹកប្រាក់ប្រមាណជិត​ ១ពាន់លានដុល្លារអាមេរិក

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2024

អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម