សមាគមធំៗចំនួន៣ សហការគ្នាជំរុញ និងលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងសមាគមទាំង៣ និងលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាសម្រាប់ការធ្វើធុរកិច្ចនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមលើកកម្ពស់បន្ថែមទៀតលើការអភិវឌ្ឍនៃក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យា និងការបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលគោលដៅនោះគឺសំដៅដល់ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា  បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលយើងចុះហត្ថលេខានៅថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសមាគមទាំង៣ ហើយក៏គាំទ្រគំនិតផ្តួចផ្តើមការកសាងសមត្ថភាពរបស់ខ្លួន។

លោកបានថ្លែងបន្តថា ៖

“កិច្ចសហការថ្ងៃនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់សមាគមទាំង៣ ដើម្បីលើកកម្ពស់ការរួមបរិយាបន្នហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងប្រព័ន្ធអេកូបច្ចេកវិទ្យាហរិញ្ញវត្ថុសម្រាប់អាជីវកម្មធនាគារ និងហិរញ្ញវត្ថុកម្ពុជា”

លោកបានឱ្យដឹងទៀតថា ៖

“អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំង៣ គឺជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ គោលបំណងសំខាន់នៃ អនុស្សរណៈនៃការយោគយល់គ្នា រួមមាន: ១. សហការរួមគ្នា និងជាដៃគូបម្រើឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុ និងអាជីកម្មចាប់ផ្តើមថ្មីក្នុងប្រទេសកម្ពុជា ២. សហការ​រួម​គ្នា​ដើម្បី​ប្រតិបត្តិ និង​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ក្រម​ប្រតិបត្តិ​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ (BFI CoC) និង៣. សហការរួមគ្នាលើសកម្មភាពទទួលប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ និងការកសាងសមត្ថភាព”

លោក Raymond Sia បានថ្លែងដូច្នេះថា ៖

“កិច្ចសហប្រតិបត្តិការណ៍នេះសង្កត់ធ្ងន់ពីឌីជីថលភាវូបនីយកម្ម នវាវត្តន៍ និងបច្ចេកវិទ្យាដែលបម្រើឱ្យអតិថិជនរបស់យើងជាចម្បង ហើយសេវាហិរញ្ញវត្ថុគឺជាតម្រូវការចម្បង។ ការពង្រឹងប្រព័ន្ធដើម្បីធានា និងបម្រើដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនេះ និងសេដ្ឋកិច្ច”

លោកបានថ្លែងបន្តថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះនឹងជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀតនៃក្របខ័ណ្ឌបច្ចេកវិទ្យា និងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅរកការទទួលយកឌីជីថល និងការផ្លាស់ប្តូរទៅរកប្រទេសឌីជីថល ប្រជាពលរដ្ឋឌីជីថល អាជីវកម្មឌីជីថល និងរដ្ឋាភិបាលឌីជីថល។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយតាមរយៈអនុស្សរណៈយោគយល់គ្នានេះ សមាគមទាំង៣ នឹងសហការរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាពដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។

លោកបានថ្លែងបន្តថា គោលបំណងចម្បងនៃការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” មានដូចជា ទី១.ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការកសាងសមត្ថភាព ជាពិសេសគឺផ្ដោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយទី២.សហការគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសគឺលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងបង្កើននូវការយល់ដឹងពាក់ព័ន្ធនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំកម្មវិធីដែលផ្ដោតលើបច្ចេកវិទ្យា ការរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សហគ្រិន ​និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សេងទៀត។

លោកបានបញ្ជាក់ថា ៖

“តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត”

​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សំបូរបែប ពេលទាន់ពេលវេលា តាមប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ព្រមទាំងធានានូវសុវត្ថិភាព វិបុលភាព និងនិរន្តរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ មកទល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិក ចំនួន ១២២ ស្ថានប័ន ដែលរួមមាន៖ គ្រឹះស្ថានធនាគារចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៤ ក្រុមហ៊ុនភតិសន្យាចំនួន​១២​ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៦ យោងតាមលោក សុខ វឿន គិតត្រឹមដំណាច់ត្រីមាសទី២ នៃឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដែលជាសមាជិករបស់សមាគមបានបន្តកិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ដោយបានផ្តល់នូវឥណទានជាង ៨,៧ ពាន់លានដុល្លារអាមេរិក ដល់ប្រជាជនចំនួនប្រមាណ ២លាននាក់ ខណៈដែល​អតិថិជនប្រាក់បញ្ញើសរុបមានចំនួនជាង ២,៦​លាននាក់  ដែលបានដាក់ប្រាក់បញ្ញើសរុបជាង ៤,៦ ពាន់លានដុល្លារអាមេរិក តាមរយៈបណ្តាញសាខាជាង ១ ០០០ ការិយាល័យ និងមានបុគ្គលិកបម្រើការងារសរុបជាង ២៩​ ០០០នាក់​ នៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ទន្និន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហភាពអឺរ៉ុបគ្រោងនឹងដាក់ទណ្ឌកម្មជុំទី ១៤ លើរុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ប្រទេសជាច្រើនរួមទាំងប្រទេសស៊ុយអែត ហ្វាំងឡង់ និងរដ្ឋបាល់ទិក កំពុងជំរុញឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទាំងស្រុងលើឧស្ម័ធម្មជាតិរាវ (LNG) របស់រុស្ស៊ី

Barefoot College ជួយផ្លាស់ប្តូរជីវភាពសហគមន៍ក្រីក្រ និងជួយបណ្តុះបណ្តាលស្ត្រីទៅជាវិស្វករក្នុងវិស័យថាមពលសូឡា

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

Barefoot College បាន និងបន្តបេសកកម្មរបស់ខ្លួនទៅតាមគោលការណ៍អភិវឌ្ឍប្រកបដោយចិរភាព ហើយបានចូលរួមក្នុងកិច្ចការងារជាច្រើនជាមួយប្រជាសហគមន៍ក្រីក្រ

កម្ពុជា​ស្នើ​សុំ​ភាគីចិនជួយបង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​ និ​ងតំបន់​សេដ្ឋកិច្ចពិសេស​នៅកម្ពុជា​បន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

កម្ពុជា ពិតជា​ត្រូវការ​ចិន​ក្នុងការជួយ​បង្កើតតំបន់ពាណិជ្ជកម្មសេរី និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ដើម្បីទាក់ទាញ​ការ​វិនិយោគផ្ទាល់ពី​ប្រទេស​ចិន​

កម្ពុជាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

ក្នុងសន្និសីទរដ្ឋមន្ត្រី OECD ប្រទេសកម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការជាសាកលក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

កម្ពុជា ពិភាក្សាជាមួយសហភាពអឺរ៉ុប ស្វែងរកដំណោះស្រាយបញ្ហាពាណិជ្ជកម្ម និងវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប ។

ចំណេះដឹងកសិកម្មខ្លីៗ ៖ គន្លឹះសំខាន់ៗក្នុងការធ្វើស្រែឱ្យចំណេញ

ជំនួញ, ព្រឹត្តិការណ៍

• 24/04/2024

ស្រូវ ជាដំណាំមួយដែលប្រជាជនខ្មែរនិយមដាំ។ យ៉ាងណាមិញ ការដាំស្រូវក៏ត្រូវការបច្ចេកទេសសំខាន់ៗមួយចំនួន ទាំងការដាំ និងថែទាំ ទើបទទួលបានផលល្អ និងមិនខាតបង់

ការអនុវត្តតាមវិន័យ និងផែនការហិរញ្ញវត្ថ នឹងជួយឱ្យជីវភាពគ្រួសាររីកចម្រើន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/04/2024

ការកំណត់វិន័យហិរញ្ញវត្ថុ និងការរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ និងត្រឹមត្រូវ អាចជួយឱ្យអាជីវកម្មរបស់លោកអ្នកមានភាពរីកចម្រើន និងជីវភាពកាន់តែប្រសើរឡើង

គម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាទទួលបានការគាំទ្រពីប្រធានរដ្ឋឡាវ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/04/2024

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ព្រែកជីកនេះមិនប៉ះពាល់ដល់រំហូរទឹកនៃទន្លេ​មេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ

ការហោះសម្តែងយន្តហោះខ្នាតតូច១៦គ្រឿងនៅខេត្តព្រះសីហនុ នឹងជួយផ្សព្វផ្សាយទេសចរណ៍ និងធុរកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/04/2024

យន្តហោះខ្នាតតូចចំនួន១៦គ្រឿងនឹងធ្វើការហោះសម្តែងនៅទីលានតេជោ ខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់អន្តរជាតិ និង បង្កើតធុរកិច្ច ។

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/04/2024

មីស៊ីលចម្ងាយមធ្យមរបស់អាមេរិកដាក់ពង្រាយនៅហ្វីលីពីនជាលើកដំបូងដើម្បីពង្រីងសមត្ថភាពយោធាទាំងពីរនៅក្នុងតំបន់