ស្វែងយល់ពីការប្រើប្រាស់កម្ចីពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព

ភ្នំពេញ ៖ ការប្រើប្រាស់កម្ចីចំគោលដៅ និងមានផែនការច្បាស់លាស់ ពិតជាបានជួយលើកស្ទួយជីវភាពរបស់ប្រជាជន ស្របពេលស្ថាប័នផ្តល់កកម្ចី ដែលរួមមានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានបង្រីកសាខា និងសេវាហិរញ្ញវត្ថុជាច្រើននៅទូទាំងប្រទេស ដើម្បីបង្កភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការទទួលបានកម្ចី ឬសេវាហិរញ្ញវត្ថុផ្លូវការ។ ប៉ុន្តែបន្ទឹមនេះ ក៏មានសំនួរមួយលើកឡើងថា តើធ្វើដូចម្តេចដើម្បីប្រើប្រាស់កម្ចីឱ្យជោគជ័យ និងប្រសិទ្ធភាព? មានចំណុចសំខាន់ៗមួយចំនួនគួរដឹង ប្រសិនបើអ្នកចង់ប្រើប្រាស់កម្ចីគ្រឹះស្ថានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាព។

១.បែងចែកឱ្យច្បាស់រវាងកម្ចីបង្កើនចំណូល និងកម្ចីដែលបង្កឱ្យជាប់បំណុល

២.ប្រើប្រាស់កម្ចីឱ្យចំគោលដៅ

៣.កម្ចីដែលខ្ចីមកត្រូវប្រាកដថា វាជួយបង្កើតចំណូលដល់យើង ឬកាត់បន្ថយចំណាយ

៤.មានផែនការហិរញ្ញវត្ថុច្បាស់លាស់ ជាពិសេសផែនការប្រើប្រាស់ និងសងត្រឡប់

៥.ពិនិត្យ និងគ្រប់គ្រងរំហូរសាច់ប្រាក់ឱ្យប្រាកដថា យើងពិតជាមានលទ្ធភាពសងគេវិញបាន ដោយការសងត្រឡប់នៅគេក្នុងមួយៗ មិនគួរប៉ះពាលដល់ការចាយវាយប្រចាំថ្ងៃនោះទេ ឬមិនលើស ៣០% នៃប្រាក់ចំណូល

៦.បើករណីមានកម្ចីច្រើនស្ថាប័ន យើងគួរចាត់លំដាប់កម្ចីទៅតាមទំហំកម្ចីដែលនៅសល់ អត្រាការប្រាក់ដែលត្រូវសង កំណត់ថ្ងៃសងត្រឡប់ និងប៉ាន់ស្មានថ្ងៃត្រឡប់ បន្ទាប់មកយកទៅធ្វើផែនការសងត្រឡប់

៧.ប្រើប្រាស់កម្ចីឱ្យត្រូវតាមតម្រូវការ និងស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន

៨.ប្រសិនបើមានភាពលំបាកក្នុងការសងត្រឡប់ អតិថិជនអាចស្នើសុំគ្រឹះស្ថានរៀបចំឥណទានឡើងវិញ និងចរចារជាមួយស្ថាប័នរកដំណោះស្រាយ។

ប្រសិនបើអ្នកប្រើប្រាស់កម្ចីត្រូវទៅតាមគោលបំណង ដូចជាការពង្រីកអាជីវកម្ម ឬបង្កើតអាជីវកម្ម ដែលមានផែនការច្បាស់លាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ នោះវានឹងជួយអ្នកបង្កើនចំណូលបន្ថែម ពិសេសវាជួយឱ្យអាជីវកម្មរបស់អ្នកមានរីកចម្រើនទៅតាមផែនការអាជីវកម្មរបស់អ្នក។

ដើម្បីជាចំណេះដឹងហិរញ្ញវត្ថុសម្រាប់ប្រជាជនក្នុងសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ធ្លាប់លើកឡើងថា ការប្រើប្រាស់កម្ចីពីបណ្ដាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានច្បាប់ត្រឹមត្រូវមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ប្រសិនបើកម្ចីនោះយកទៅប្រើប្រាស់ចំគោលដៅ ដែលវាមិនត្រឹមតែមានលទ្ធភាពក្នុងការសងត្រឡប់នោះទេ ថែមទាំងជួយបង្កើនចំណូល ដែលជួយដល់ជីវភាពក្រុមគ្រួសារទៀតផង។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះថា ៖

“មានមតិមួយចំនួនលើកឡើងថា កម្ពុជាមានធនាគារជាច្រើន ហើយក៏នាំឱ្យប្រជាពលរដ្ឋជំពាក់ធនាគារច្រើន ជាការពិតការជំពាក់លុយគេមិនមែនសុទ្ធតែជារឿងអាក្រក់ទាំងអស់នោះទេ ក៏ព្រោះថា នៅពេលខ្ចីលុយ យើងត្រូវដឹងជាមុនថា តើយើងយកលុយដែលបានខ្ចីនេះទៅធ្វើអ្វី? ប្រសិនបើកម្ចីទៅលើការរកស៊ី ដើម្បីបានចំណូល បង្កើនចំណូល ហើយមានលទ្ធភាពសងត្រឡប់ទៅកាន់ម្ចាស់បំណុល នោះការជំពាក់ ឬខ្ចីលុយគេជារឿងល្អ ក៏ប៉ុន្ដែប្រសិនបើការខ្ចីលុយយកទៅប្រើប្រាស់ខុសគោលដៅ ដូចជាឡើងស៊េរីទូរស័ព្ទ ទិញម៉ូតូ ឬឡានថ្មី ទាំងនេះជាហានិភ័យ បង្កគ្រោះថ្នាក់ឈានដល់ការជាប់បំណុលលើសលប់។”

លោកជំទាវបណ្ឌិត បានបន្ថែមទៀតថា ៖

“យើងបានចែករំលែកចំណេះដឹងអំពីការការខ្ចីលុយផងដែរ ដោយធនាគារជាតិលើកទឹកចិត្ត ដល់ប្រជាពលរដ្ឋខ្ចីលុយតែពីគ្រឹះស្ថានធនាគារ ដែលមានច្បាប់ត្រឹមត្រូវ ជៀសវាងការខ្ចីប្រាក់ពីឯកជននានា ដែលគ្មានច្បាប់ និងមានអត្រាការប្រាក់ខ្ពស់ ព្រមទាំងបង្កហានីភ័យដល់ខ្លួន។”

លោកជំទាវបណ្ឌិត ជា សិរី បានគូសបញ្ជាក់ថា ការខ្ចីលុយពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារ ជាការពិតមុននឹងផ្ដល់កម្ចីមកកាន់អតិថិជន គ្រឹះស្ថានធនាគារទាំងអស់ ចាំបាច់ត្រូវតែពិនិត្យលើលទ្ធភាពអតិថិជនជាមុន ដើម្បីដឹងច្បាស់ថា តើអតិថិជនមានលទ្ធភាពសងត្រឡប់ ឬទេ? ក្នុងករណីអតិថិជនមិនមានលទ្ធភាព សងត្រឡប់មកគ្រឹះស្ថានធនាគារ នោះធនាគារនឹងមិនផ្ដល់កម្ចីដល់អតិថិជននោះឡើយ។ ចំពោះការខ្ចីប្រាក់ពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ អតិថិជនចាំបាច់ត្រូវជជែកសួរនាំយ៉ាងលម្អិត ជាមួយធនាគារដែលអតថិជននឹងត្រូវខ្ចី និងជៀសវាងជាដាច់ខាត ខ្ចីប្រាក់ពីឯកជននានា ដែលមិនមានច្បាប់អនុញ្ញាត ព្រោះវានឹងបង្កហានីភ័យដល់ខ្លួននៅពេលក្រោយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ