ស្វែងយល់ពីឧបាយកលប្រើប្រាស់វិស្វកម្មសង្គម និងវិធីការពារខ្លួន

ភ្នំពេញ ៖ ស្ថិតនៅក្នុងបរិបថនៃបច្ចេកវិទ្យាកាន់តែមានការវិវត្តន៍ជឿនលឿនពីមួយថ្ងៃទៅមួយថ្ងៃ និងបម្រើជាអត្ថប្រយោជន៍ជាច្រើនដល់សាធារណៈជនទូទៅ ប៉ុន្តែវាក៏ត្រូវបានជនទុច្ចរិតមួយចំនួនប្រើប្រាស់ក្នុងផ្លូវមិនល្អផងដែរ។ ជាក់ស្តែង ឧបាយកលប្រើប្រាស់វិស្វកម្មសង្គម (Social Engineering) ត្រូវបានឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ដើម្បីប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ​ មានដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម ឬគណនីធនាគារជាដើម។

អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា វិស្វកម្មសង្គម ឬ Social Engineering គឺសំដៅលើបច្ចេកទេសនៃចិត្តវិទ្យាដែលបង្កប់នូវឧបាយកលពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យាបោកបញ្ឆោតជនរងគ្រោះឱ្យបង្ហាញនូវព័ត៌មានសម្ងាត់ ឬទទួលបានសិទ្ធិចូលប្រើប្រាស់ប្រព័ន្ធ និងគ្រប់គ្រងទិន្នន័យជាដើម។

វិធីសាស្រ្ត ឬឧបាយកលនៃវិស្វកម្មបណ្តាញសង្គមរួមមាន ៖

– វីធីសាស្រ្តបន្លំខ្លួន៖ ឧក្រិដ្ឋជនប្រើឧបាយកលបន្លំខ្លួនជាស្ថាប័នរដ្ឋ ឬឯកជន ភ្ញាក់ងារផ្តល់សេវាកម្មនានាដែលអាចទុកចិត្តបាន ដោយប្រើបច្ចេកទេសវិស្វកម្មសង្គមតាមរយៈការផ្ញើ Email សារជាអក្សរ SMS ឬការហៅតាមទូរសព្ទដោយផ្ទាល់ជាដើម។

– ឧបាយកលផ្លូវចិត្តវិទ្យា ៖ ឧក្រិដ្ឋជនប្រើបច្ចេកទេសវិស្វកម្មសង្គម ទាញយកអារម្មណ៍របស់ជនរងគ្រោះដូចជា ការបំភ័យ ភាពបន្ទាន់ និងការជឿទុកចិត្ត ដើម្បីជំរុញអារម្មណ៍​ និងផ្លូវចិត្តមុនធ្វើសកម្មភាពបោកប្រាស់។

– វិធីសាស្រ្តវាយប្រហារលើប្រព័ន្ធបច្ចេកវិទ្យា ៖ ជាដំណាក់កាលឧក្រិដ្ឋជនធ្វើការវាយប្រហារតាមរយៈផ្ញើតំណភ្ជាប់ក្លែងក្លាយ ទាញយកកម្មវិធីក្លែងក្លាយជាដើម ដើម្បីចម្លងមេរោគក្នុងគោលបំណងប្រមូលយកទិន្នន័យសំខាន់ៗរបស់ជនរងគ្រោះ​ មានដូចជាលេខសម្ងាត់គណនីបណ្តាញសង្គម គណនីធនាគារជាដើម។

នាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យានៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំសូមធ្វើការណែនាំជូនប្រជាពលរដ្ឋដើម្បីការពារខ្លួន និងប្រយុទ្ធប្រឆាំងនឹងបច្ចេកទេសវិស្វកម្មសង្គមពីក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាដូចខាងក្រោម ៖

– សូមមេត្តាប្រុងប្រយ័ត្ននៅពេលបានទទួលបានសារ ឬ​ Email ការ​ហៅ​ទូរសព្ទចេញចូលដើម្បីស្នើសុំនូវព័ត៌មាន ឬឱ្យអនុវត្តតាមជំហានៗណាមួយសូមធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គលនោះច្បាស់លាស់ជាមួយស្ថាប័នពាក់ព័ន្ធ។

– ប្រុងប្រយ័ត្នចំពោះការចុចលើតំណភ្ជាប់ File ឬគេហទំព័រដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម ចៀសវាងការចម្លងមេរោគចូលក្នុងម៉ាស៊ីនបច្ចេកវិទ្យារបស់លោកអ្នក។

– បើកមុខងារសុវត្ថិភាព 2FA បន្ថែមក្នុងគណនីបណ្តាញសង្គមដើម្បីទប់ស្កាត់ការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិត។

– ធ្វើសេចក្តីរាយការណ៍មកសមត្ថកិច្ចជំនាញក្នុងករណីលោកអ្នករងការវាយប្រហារតាមប្រព័ន្ធអ៊ិនធឺណិតដើម្បីជួយរកដំណោះស្រាយទាន់ពេលវេលា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

Uncategorized, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)