សុវត្ថិភាពហិរញ្ញវត្ថុ ៖ តើមានន័យយ៉ាងណា និងធ្វើដូចម្តេចដើម្បីសម្រេចវាបាន?

ភ្នំពេញ ៖ សុវត្ថិភាពហិរញ្ញវត្ថុ (Financial Security) ជាឃ្លាមួយ ដែលត្រូវបានសំដៅទៅលើការរៀបរំផែនការហិរញ្ញវត្ថុរយៈពេលវែង។ មនុស្សគ្រប់គ្នាតែងតែងគិតថាអាចសម្រេចផែនការហិរញ្ញវត្ថុនេះបាន ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចធ្វើវាបាន។ វាគឺជាការរៀបរំផែនការដ៏លំបាកមួយ ព្រោះមិនត្រឹមតែអ្នកត្រូវការផែនការហ្មត់ចត់ប៉ុណ្ណោះទេ ប៉ុន្តែអ្នកត្រូវតែមានភាពឧស្សាហ៍ព្យាយាម រហូតដល់អ្នកសម្រេចបាននូវគោលដៅនេះ។

ទោះយ៉ាងណាក៏ដោយ អត្ថន័យនៃសុវត្ថិភាពហិរញ្ញវត្ថុអាចមានភាពខុសគ្នាសម្រាប់មនុស្សម្នាក់ៗ ដោយអាស្រ័យលើការកំណត់អត្ថន័យរបស់ពួកគេរៀងៗខ្លួន។

តើសុវត្ថិភាពហិរញ្ញវត្ថុគឺជាអ្វី?

ការមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុមានន័យថា អ្នកលែងមានការព្រួយបារម្ភអំពីលុយទៀតហើយ។ អ្នកមានសន្តិភាពក្នុងចិត្តដោយដឹងថា ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកអាចចំណាយគ្រប់លើតម្រូវការរបស់អ្នកយ៉ាងងាយស្រួល និងអ្វីៗដែលអ្នកត្រូវការជាច្រើនទៀត។ វាក៏មានន័យថា ស្ថិតក្នុងកាលៈទេសៈ។ ការសន្សំគ្រប់គ្រាន់នៅក្នុងធនាគារសម្រាប់គ្រាអាសន្ន មានប្រភពចំណូលគ្រប់គ្រាន់សម្រាប់ចំណាយ និងមានសេរីភាពពីបំណុល។

មនុស្សជាច្រើនជឿថា អាចមានសុវត្ថិភាពហិរញ្ញវត្ថុទៅបាន លុះត្រាតែពេលក្លាយជាមហាសេដ្ឋី ឬមានទ្រព្យច្រើន។ ប៉ុន្តែយើងក៏ធ្លាប់ឃើញថា មនុស្សជាច្រើនក៏អាចបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ទាំងនោះគ្រប់ពេលផងដែរ។ សុវត្ថិភាពហិរញ្ញវត្ថុមិនមែនមានន័យថា ការរស់នៅក្នុងផ្ទះធំ ឬមានរបស់របរប្រណីតថ្លៃៗនោះទេ។

សុវត្ថិភាពមានន័យថា អ្នកអាចចំណាយសម្រាប់អ្វីគ្រប់យ៉ាងដែលអ្នកត្រូវការ ហើយនៅតែមានប្រាក់កាសនៅសល់ជាច្រើនទៀត។ វាក៏មានន័យថា អ្នកអាចគ្រប់គ្រងលើស្ថានភាពហិរញ្ញវត្ថុរបស់អ្នកបានផងដែរ។

ការឱ្យអត្ថន័យសុវត្ថិភាពហិរញ្ញវត្ថុ

ការវាស់វែងសុវត្ថិភាពហិរញ្ញវត្ថុជារឿយៗអាចជាការពិបាក ព្រោះវាអាចជាប្រធានបទជជែកដេញដោលយ៉ាងក្តៅមួយ។ មនុស្សមួយចំនួនមានគោលដៅរបស់ពួកគេខុសៗពីគ្នា។ ឧទាហរណ៍ថា អ្នកខ្លះចង់បានលុយមួយលានដុល្លារ ប៉ុន្តែអ្នកខ្លះទៀតត្រឹមចង់សល់លុយមួយចំនួនក្នុងធនាគារជារៀងរាល់ខែប៉ុណ្ណោះ។ ដូច្នេះ យើងអាចឱ្យអត្ថន័យនៃសុវត្ថិភាពហិរញ្ញវត្ថុ ដោយដកមតិខាងលើនេះចេញ ហើយមើលទៅលើកត្តាសំខាន់ៗដែលមានឥទ្ធិពលលើសុវត្ថិភាពហិរញ្ញវត្ថុដូចខាងក្រោម ៖

ទ្រព្យសុទ្ធ

នៅក្នុងន័យសាមញ្ញ ទ្រព្យសម្បត្តិសុទ្ធគឺជាទ្រព្យសកម្មសរុបរបស់អ្នកដកបំណុលរបស់អ្នក។ វាមានន័យថា អ្នកកាន់កាប់ទ្រព្យសម្បត្តិដែលមានតម្លៃច្រើនជាងអ្នកជំពាក់។

ការមានទ្រព្យសម្បត្តិសុទ្ធខ្ពស់មានន័យថា អ្នកមានប្រភពចំណូលច្រើនជាងការចំណាយ។ ទ្រព្យសម្បត្តិសុទ្ធវិជ្ជមានជារឿយៗបង្ហាញថា មនុស្សម្នាក់ស្ថិតនៅ ឬស្ថិតនៅជិតគោលដៅសម្រេចបានសុវត្ថិភាពហិរញ្ញវត្ថុ។ ដើម្បីស្វែងយល់អំពីទ្រព្យសម្បត្តិ និងបំណុលឱ្យកាន់តែច្បាស់ នេះជាឧទាហរណ៍មួយចំនួន៖

ទ្រព្យសម្បត្តិ ៖ ផ្ទះ ឡាន លុយក្នុងធនាគារ ការវិនិយោគ ប្រភពចំណូលផ្សេងៗ

បំណុល៖ កម្ចីទិញផ្ទះ ពន្ធ បំណុលផ្ទាល់ខ្លួន ការចំណាយប្រចាំខែ ការប្រាក់

សមាមាត្របំណុលទៅនឹងប្រាក់ចំណូល

កត្តាមួយទៀតដែលត្រូវពិចារណាគឺទំនាក់ទំនងរវាងបំណុល និងប្រាក់ចំណូលរបស់អ្នក។ បំណុលកាន់តែច្រើន គឺមានន័យថា សេរីភាពក្នុងការប្រើប្រាស់ប្រាក់ចំណូលរបស់អ្នកកាន់តែតិច។ ផ្ទុយទៅវិញ ការមានបំណុលទាបមានន័យថា អ្នកមានលទ្ធភាពក្នុងការគ្រប់គ្រងលើលុយរបស់អ្នកកាន់តែច្រើន។ ការសងបំណុលឱ្យរួចអាចជាគោលដៅដើម្បីឈានទៅដល់សុវត្ថិភាពហិរញ្ញវត្ថុ។

វិធីមួយដើម្បីវាស់វែងសុវត្ថិភាពហិរញ្ញវត្ថុ គឺត្រូវពិនិត្យមើលប្រាក់ចំណូលជាប្រចាំដើម្បីទូទាត់បំណុលឱ្យរួចរាល់។ ការទូទាត់បំណុលរួចរាល់នឹងផ្តល់សេរីភាពហិរញ្ញវត្ថុកាន់តែច្រើន។

ការបម្រុងប្រាក់ទុកសម្រាប់គ្រាអាសន្នណាមួយ

ការមានលុយទុកសម្រាប់គ្រាអាសន្នណាមួយកើតឡើងគឺជារឿងល្អជានិច្ច។ ប្រាក់បម្រុងនេះអាជជួយអ្នក អំឡុងពេលអ្នកអាចជួបប្រទះនឹងបញ្ហាហិរញ្ញវត្ថុ។ ប្រសិនបើអ្នកបាត់បង់ការងារ ការមិនមានប្រាក់សន្សំក្នុងគ្រាអាសន្ន នឹងនាំឱ្យកើតស្ត្រេស និងបញ្ហាជាច្រើនទៀត។ អ្នកនឹងត្រូវវាស់វែងរយៈពេល ដែលអ្នកអាចរស់បាន ប្រសិនបើអ្នកបាត់បង់ប្រភពចំណូលចម្បងរបស់អ្នក រហូតដល់ទទួលបានការងារថ្មី។

អ្នកជំនាញជាច្រើនណែនាំថា យ៉ាងហោចណាស់ អ្នកគួរមានប្រាក់សន្សំក្នុងគណនីសម្រាប់ការចំណាយរយៈពេលប្រាំមួយខែ។ ប៉ុន្តែអ្នកខ្លះថែមទាំងចង់រៀបចំ និងសន្សំប្រាក់ទុកជាមុន ក្នុងករណីដែលប្រទេសនានាលើពិភពលោកបានបិទប្រទេស ឬវិបត្តិផ្សេងៗដែលមិនអាចមើលឃើញ។ នេះគឺជាហេតុផលមួយក្នុងចំណោមហេតុផលដែលអ្នកមានវិនិយោគដើម្បីរកប្រភពចំណូលផ្សេងៗ ហើយការធ្វើដូច្នេះគឺដើម្បីកសាងប្រាក់បម្រុងសម្រាប់គ្រាអាសន្នឱ្យកាន់តែរឹងមាំ។

សូមចងចាំថា ប្រាក់បម្រុងសម្រាប់គ្រាអាសន្នគឺត្រូវដាក់ឱ្យដាច់ដោយឡែកពីការសន្សំផ្សេងទៀត ដូចជាការចូលនិវត្តន៍ជាដើម។ អ្នកគួរតែមានគណនីមួយគត់ដើម្បីដើរតួជាប្រាក់បម្រុងទុកនៅពេលចាំបាច់។

មូលនិធិ ឬប្រាក់សម្រាប់អនាគត

មូលនិធិនាពេលអនាគតបង្ហាញពីប្រាក់ចំណូលដែលត្រូវបានសន្សំទុកសម្រាប់ប្រើប្រាស់នៅពេលក្រោយ។ មូលនិធិទាំងនេះអាចរាប់ចាប់ពីការវិនិយោគ រហូតដល់មូលនិធិចូលនិវត្តន៍។ មនុស្សដែលមានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុមានប្រភពចំណូលជាច្រើន ដែលជាផ្នែកមួយនៃផលប័ត្ររបស់ពួកគេ។ ធ្វើបែបនេះ (បង្កើតប្រភពចំណូលច្រើន) ពួកគេទុកលុយឱ្យធ្វើការដើម្បីគេ។

ការទទួលបានសុវត្ថិភាពហិរញ្ញវត្ថុ ការទទួលបានសុវត្ថិភាពហិរញ្ញវត្ថុមានន័យថា ធ្វើការឆ្ពោះទៅរកការបង្កើនប្រាក់ចំណូលរបស់អ្នក កាត់បន្ថយបំណុល និងការបង្កើតផែនការប្រាក់បម្រុងសម្រាប់គ្រាអាសន្ន។ មធ្យោបាយដ៏ល្អបំផុតក្នុងការសម្រេចផែនការនេះគឺត្រូវបង្កើតផែនការនៅពេលនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់កម្សាន្តជិតរាជធានីភ្នំពេញចំនួន០៥កន្លែង ដែលអ្នកភ្នំពេញគួរទៅលេងនៅថ្ងៃបុណ្យចូលឆ្នាំចិន

ជំនួញ, ព្រឹត្តិការណ៍

• 24/01/2025

សម្រាប់បងប្អូនដែលជាអ្នករស់នៅរាជធានីភ្នំពេញ ដែលចង់ចេញទៅកម្សាន្តនៅតំបន់ជាយក្រុង ឬតំបន់ដែលជិតរាជធានីភ្នំពេញ ដើម្បីទទួលទានអាហារជុំគ្នាជាមួយបងប្អូន មិត្តភក្រ្ត ឬសមាជិកក្រុមគ្រួសារ អាចពិចារណាជាមួយទីកន្លែងសម្រាកកម្សាន្តចំនួន ៥កន្លែង

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/01/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/01/2025

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/01/2025

ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អប់អរសាទរដល់យុវជនយុវនារីជាជ័យលាភីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/01/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និង សហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាម បណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្ម

លោក ង៉ែត ជូ ណែនាំពីវិធីការពារចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/01/2025

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣