គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការពិសេសដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យការងាររៀបចំពិធីបើកការដ្ឋានសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នេះ។

ការចុះពិនិត្យមានការចូលពីរួមសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន សមាជិកគណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តតាកែវ, ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាសមាជិកចំណុះគណៈកម្មាធិការពិសេស, និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការនៃក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឱ្យដឹងថា ពិធីបើកការដ្ឋានសាងសង់គម្រោងជាប្រវត្តិសាស្ត្រនេះ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឈា ប៊ុនរិទ្ធ បានថ្លែងថា ៖

“គម្រោង «ព្រែកជីកហ្វូណនតេជោ» កំណាត់ទី ២ មានប្រវែងសរុប ១៥១,៦ គីឡូម៉ែត្រ ដោយចាប់ផ្តើមតភ្ជាប់ពីព្រែកពោធិ៍ នៃទន្លេបាសាក់ រហូតដល់ឆ្នេរសមុទ្រនៃខេត្តកែប។”

ក្រសួងធនធានទឹក បានបញ្ជាក់ថា ក្រោយបញ្ចប់ការសាងសង់ គម្រោង «ព្រែកជីកហ្វូណនតេជោ» នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ តាមរយៈការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែរណបថ្មីៗ។ ដោយឡែក ក្នុងវិស័យធនធានទឹក គម្រោងនេះនឹងជួយពង្រឹងប្រព័ន្ធធារាសាស្ត្រ បង្កើនផលិតកម្មកសិកម្ម រំដោះទឹកជំនន់ និងធានាបាននូវសន្តិសុខទឹកសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមបណ្តោយព្រែក ប្រកបដោយចីរភាព។

ឯកឧត្តម ហេង សុធី អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្នុងកិច្ចសម្ភាសន៍ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ ជូនដល់សារព័ត៌មាន Hello Guangxi កាលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ បានថ្លែងថា រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធ តែងបន្តយកចិត្តទុកដាក់អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ដោយពុំមានពេលអាក់ខានម្តងណាឡើយ។

ឯកឧត្តម ក៏បានថ្លែងនូវសារដ៏សំខាន់ដែលបង្ហាញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមោះមុតបំផុតរបស់សម្តេចមហាបវរធិបតី ក្នុងការសម្រេចឱ្យបានជោគជ័យនូវគម្រោងព្រែកជីកហ្វូណនតេជោ សម្រាប់ជាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា។

គួររំលឹកថា គម្រោង«ព្រែកជីកហ្វូណនតេជោគ្រោងបញ្ចប់សាងសង់នៅឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគប្រមាណ ១,៧ ពាន់លានដុល្លារ។

គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹកទន្លេ-សមុទ្រ របស់កម្ពុជា មានប្រវែងជិត ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើ ១០០ ម៉ែត្រ ក្រោម ៨០ម៉ែត្រ ជម្រៅទឹក ៥,៤ ម៉ែត្រ និងមានគន្លងនាវាចរណ៍ ២ គន្លង។

ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងក្រុងកែប៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

យុវជនជិត ១៧ម៉ឺននាក់ បាន និងកំពុងទទួលយកកិច្ចអភិវឌ្ឍពីកម្មវិធីបណ្តុះបណ្តាលជំនាញ និងបច្ចេកទេសរបស់រដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2026

គិតមកដល់ចុងខែមីនា កន្លងទៅនេះ ការស្នើសុំចុះឈ្មោះចូលរៀន និងទទួលបានការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសស្ថិតនៅក្រោមក្រសួងការងារ មានចំនួនប្រមាណជាង ១៦ ម៉ឺន ៤ ពាន់នាក់

ខេត្តជាប់​ឆ្នេរ​សមុទ្រ​កម្ពុជា ទទួល​គម្រោង​វិនិយោគ​ចំនួន ​២០ ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំនេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 21/04/2026

នុងរយៈពេល​ ៣ ខែ ដើមឆ្នាំ ២០២៦ គណៈកម្មការ​វិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​បានសម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគចំនួន ១៤៦ ​គម្រោង ដែលមានទឹកប្រាក់​ប្រមាណ​ ២,៥ ពាន់​លានដុល្លារអាម៉េរិក ក្នុងនោះដែរ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ រួមមាន ខេត្ត​កោះកុង ព្រះសីហនុ កំពត​ និងកែប

វៀតណាម ក្លាយជាទីផ្សាររថយន្តដែលមានកំណើនលឿនជាងគេទី២ នៅក្នុងអាស៊ានបន្ទាប់ពីសិង្ហបុរី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/04/2026

វៀតណាម បានក្លាយជាទីផ្សាររថយន្តថ្មីដែលមានកំណើនលឿនជាងគេទី២ នៅក្នុងតំបន់អាស៊ានបន្ទាប់ពីសិង្ហបុរី ដោយរួមចំណែកទីផ្សាររហូតដល់ប្រមាណជាង ២០% រាប់បញ្ចូលទាំងប្រភេទរថយន្តអគ្គិសនីដែលផលិតឡើងនៅក្នុងស្រុកផងដែរ

រដ្ឋាភិបាលបារាំង ដកទំនុកចិត្តទ្រង់ទ្រាយធំលើឧបករណ៍បច្ចេកវិទ្យារបស់អាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 21/04/2026

រដ្ឋាភិបាលបារាំងនឹងចាប់ផ្លាស់ប្តូរប្រព័ន្ធការងារពី Microsoft Windows របស់អាម៉េរិកចាប់ពីដើមឆ្នាំក្រោយនេះតទៅ ដោយងាកទៅរកឧបករណ៍បច្ចេកវិទ្យា និងសេវាកម្ម ក៏ដូចជាកម្មវិធីថ្មីដែលបង្កើតឡើងដោយអឺរ៉ុបជំនួសវិញ

រដ្ឋបាលលោក Trump នឹងសងលុយសរុបជាង ១៦០ ពាន់លានដុល្លារ ពាក់ព័ន្ធនឹងពន្ធបដិការខុសច្បាប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2026

រដ្ឋបាលប្រធានាធិបតី Donald Trump នឹងចាប់ផ្តើមដំណើរការបង្វិលសងវិញសម្រាប់អ្នកនាំចូលនៅអាម៉េរិក ដោយសារការដាក់ពន្ធបដិការរបស់លោក គឺផ្ទុយនឹងច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ ១៩៧៧  (IEEPA)

ក្រុមហ៊ុនចិន ​ចាប់ផ្តើម​សង់​ស្ថានីយ​វា​រី​អគ្គិសនី​តម្លៃ​ ១​ ពាន់​លាន​ដុល្លារ​នៅ​កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2026

ក្រុមហ៊ុនចិន «China National Heavy Machinery Corporation (CHMC)» បានចាប់ផ្ដើមសាងសង់គម្រោងវារីអគ្គិសនីកម្លាំង ១០០០ មេហ្កាវ៉ាត់ ដែលប្រើប្រាស់ទុនវិនិយោគប្រមាណ​ ១ ​ពាន់​លាន​ដុល្លារ ​នៅស្ទឹងតាតៃ ខេត្តកោះកុង ភាគនិរតីនៃប្រទេស​កម្ពុជា

ពលរដ្ឋ ១២ ម៉ឺននាក់ ចំណេញលុយប្រហែល ៤,៥ លានដុល្លារ ពីការធ្វើដំណើរទៅលេងស្រុកកំណើតពេលបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/04/2026

ខណៈ​ដែលប្រេងឥន្ធនៈ​ឡើងថ្លៃ ប្រជាពលរដ្ឋ​ប្រមាណ ១២ ម៉ឺននាក់ បាន​ជ្រើសរើស​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ដោយ​ឥតគិតថ្លៃ ដែល​ផ្តល់​ដោយរាជរដ្ឋាភិបាល​សម្រាប់ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីខ្មែរ

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅសហភាពអឺរ៉ុបក្នុងត្រីមាសទី១ ឆ្នាំនេះ កើនឡើងខ្ពស់ខ្លាំង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/04/2026

ការចុះបញ្ជីរថយន្តអគ្គិសនីថ្មីៗ (BEV) នៅក្នុងទីផ្សារអឺរ៉ុបសំខាន់ៗចំនួន ១៥ កើនឡើង ២៩,៤ ភាគរយ ឬ ៥៦០ ០០០ គ្រឿងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំមុន។

រយៈពេល​១ឆ្នាំ​ ខេត្តក្រចេះទទួល​បានសំណើ​សុំ​វិនិយោគចំនួន​១៦គម្រោង​ដែលមានទុន​ប្រមាណជាង​១ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

ក្នុងរយៈពេល១ឆ្នាំ ខេត្តក្រចេះ ដែលជាខេត្តមួយក្នុងតំបន់ភូមិភាគឦសាន​ បានទទួល​សំណើ​សុំវិនិយោគ​ចំនួន១៦គម្រោង​ដែលមានទុនសរុបជាង ​១,២ពាន់​លានដុល្លារ​

អ្នកសេដ្ឋកិច្ច ៖ យ៉ាងហោចណាស់ទឹកប្រាក់ជាង ៦០០លានដុល្លារបានចាក់ចូលក្នុងចរន្តសេដ្ឋកិច្ចនាអំឡុងបុណ្យចូលឆ្នាំខ្មែរ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/04/2026

អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា យ៉ាងហោចណាស់មានថវិកាសរុបប្រមាណជាង ៦០០លានដុល្លារអាម៉េរិក ត្រូវបានចាក់ចូលទៅក្នុងចរន្តសេដ្ឋកិច្ចសង្គម អំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ នៃឆ្នាំ២០២៦

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *