កសិករបង្ហាញភាពរីករាយក្រោយពេលក្រសួងកសិកម្ម បង្កើតសហគមន៍កសិកម្មទំនើប

ភ្នំពេញ ៖ ប្រជាកសិករនៅតាមទីជនបទជាច្រើនបានសម្តែងក្តីរំភើបរីករាយក្រោយពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ជាពិសេសមានការផ្តល់ជំនួយជាទុន ជាបច្ចេក​​ទេសដាំដុះ និងរកទីផ្សារជូនដល់ពួកគាត់ដែលបានលើកកម្ពស់ជីវភាពបានកាន់តែប្រសើរ។

លោក​ អុំ ផាន ជាកសិករដាំស្វាយចន្ទីនៅសហគមន៍ប្រាសាទសំបូរ ស្ថិតក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានឱ្យដឹងថា បច្ចុប្បន្ននេះ គ្រួសារលោកមានស្វាយចន្ទីចំនួន ៧ហិកតា ប៉ុន្តែទើបតែបានផលចំនួន ២ហិកតាប៉ុណ្ណោះ ដែលបានដាក់ចូលសហគមន៍កសិកម្មទំនើបក្រោយពេលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបង្កើតឡើងកាលពីពេលកន្លងទៅថ្មីៗនេះ។

កសិករខាងលើនេះបានអះអាងថា ក្រោយពីបានចូលជាសមាជិកសហគមន៍កសិកម្មទំនើប លោកមានអារម្មណ៍ថា ទទួលបានប្រយោជន៍ច្រើន ដោយសារក្រសួង និងសហគមន៍បានធ្វើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ ដូចជាការចុះបង្រៀនពីបច្ចេកដាំដំណាំស្វាយចន្ទីឱ្យទទួលបានល្អ ជាពិសេសបានផ្តល់នូវកម្ចីជាទុនសម្រាប់ទិញជីកសិកម្ម ថ្នាំកសិកម្ម និងស​ម្ភារៈកសិកម្មមួយចំនួនទៀតដោយមិនចាំបាច់ជំពាក់ឈ្មួញកណ្តាលដូចគ្រាមុននោះឡើយ។

លោក អុំ ផាន បានបញ្ជាក់យ៉ាងដូច្នេះថា ៖

«ឥឡូវនេះបានសហគមន៍ផ្តល់កម្ចីឱ្យសម្រាប់ទុកទិញជីដាក់ស្វាយ​ចន្ទី និងថ្នាំកសិកម្មសម្រាប់បាញ់ជំនួយផ្កា និងផ្លែ (ឱ្យចេញផ្កាបានច្រើន និងកាន់ក្តឹប) ហើយមិនលំបាកជំពាក់គេដូចមុនទេ… កាលមុនទៅបណ្តាក់គេហើយគេលក់ថ្លៃទៀត ដល់ពេលសហគមន៍កសិកម្មបង្កើតឡើង ហើយទិញរួមគ្នា គេលក់ជីកសិកម្មតម្លៃទាបជាងទីផ្សារខាងក្រៅ»។

លោកថា ក្រៅពីផ្តល់ប្រភពទុនរួចហើយនោះ សហគមន៍បានបង្រៀនកសិករជាសមាជិកឱ្យចេះថែទាំចន្ទីធ្វើយ៉ាងណាឱ្យដើមចន្ទីមានសុខភាពល្អ កាន់ផ្កា កាន់ក្តឹប បានកាន់តែច្រើន ដូចជា ការតាក់តែងមែក កាត់មែកចាស់ៗមិនបានការចោល រួមនឹងសម្អាតស្មៅសម្អាតព្រៃតូចៗនៅក្នុងចំការជាដើម​ ដើម្បីការពារកុំឱ្យមានសត្វល្អិតចង្រៃមកយាយី និងកុំឱ្យស្មៅបឺតយកសាធារតុចិញ្ចឹមពីដើមស្វាយចន្ទី ដែលជាកត្តាសំខាន់កុំឱ្យការប្រើប្រាស់ជីកាន់តែច្រើននាំឱ្យខ្ជះខ្ជាយថវិកា។

លោកស្រី ឡុង ហ៊ី ដែលជាកសិកររស់នៅក្នុងភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានសម្តែងការសោកស្តាយ ដោយមិនបានចូលជាសមាជិ​កសហគមន៍កសិកម្មទំនើបនេះ ដោយសារមិនបានដឹងព័ត៌​មានអំពីការចូលជាសមាជិកសហគមន៍។

លោកស្រីបញ្ជាក់ថា ៖

«កាលពីបង្កើតសហគមន៍កសិកម្ម​​ទំនើបដំបូង រូបខ្ញុំ ក៏ដូចជាគ្រួសារកសិករមួយចំនួន មិនបានដឹងពីព័ត៌មាននេះទេ ទើបតែទទួលបានព័ត៌មានតៗគ្នា គេប្រាប់ថា ក្រសួងកសិកម្មចុះមកបង្កើតសហគមន៍ជួយកសិករ ទើបបានប្រញ៉ាប់ប្រញ៉ាលមកសួរព័ត៌មានពីសហគមន៍ឱ្យបានកាន់តែច្បាស់ ហើយនៅពេលជ្រើសរើសសមាជិកសហគមន៍នៅឆ្នាំក្រោយ នឹងចូលរួមជាសមាជិកមិនខាន ដោយសារចូលជាសមាជិកមានជំនួយទាំងថវិកា ជំនួយទាំងបច្ចេកទេសដាំដុះ ជំនួយជាទុនសម្រាប់ទិញថ្នាំ ឬជីកសិកម្មជាដើម ជាពិសេស សហគមន៍មានទីផ្សារស្រាប់តែម្តង»។

ពាក់ព័ន្ធករណីនេះ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ជាគោលការណ៍ សហគមន៍កសិកម្មទំនើប មិនថា ម្រេច ស្វាយចន្ទី បន្លែ ឬដំណាំស្រូវនោះទេ ក្រសួងបានរៀបចំ និងបែងចែកជាដំណាំយុទ្ធសាស្រ្តរបស់កម្ពុជា ដែលអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កសិករ ក្នុងនោះអត្ថប្រយោជន៍សំខាន់ដែលកសិករទទួលបាន គឺអត្ថប្រយោជន៍បច្ចេកទេស ការគាំទ្រខាងផ្នែកទុន និងការគាំទ្រខាងផ្នែកទីផ្សារ ហើយអ្វីជាអត្ថប្រយោជន៍ដែលមានភាពទាក់ទាញខ្លាំងថែមទៀតនោះគឺអត្ថប្រយោជន៍នៃការកាត់បន្ថយថ្លៃដើមផលិតតាមរយៈការផលិត ឬតាមរយៈការទិញចូលរួមគ្នា ដែលទទួលបានតម្លៃមួយទាបជាងតម្លៃទីផ្សារដែលកសិករទិញរៀងៗខ្លួន។

ឯកឧត្តមបញ្ជាក់ថា ៖

«ជាគោលការណ៍ការតម្រូវឱ្យចូលជាសមាជិកសហគមន៍មិនមានល័ក្ខខ័ណ្ឌច្រើននោះទេ សំខាន់កសិករត្រូវប្រមូលគ្នាឱ្យបានជាក្រុម គឺកសិករអាចបង្កើតជាសហគមន៍កសិម្ម​ទំនើបបានហើយ ប៉ុន្តែអ្វីដែលសហគមន៍ត្រូវសិក្សាផ្ទៀងផ្ទាត់ និងវាយតម្លៃ តើការដាំដំណាំនោះមានសក្តានុពលទីផ្សារដែរឬទេ? ជួនកាលកសិករមានគ្នាតិច ហើយដាំដំណាំមិនមានសក្តានុពលសេដ្ឋ​កិច្ច នោះក៏យើងមិនអាចបង្កើតកសិកម្មទំនើបបានដែរ»។

គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើបតែបានបង្កើតសហគមន៍ទំនើបស្វាយចន្ទីបានចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ធំ ខណៈដែលសហគមន៍កសិកម្មទំនើបទូទៅ ដូចជា ស្រូវ ចន្ទី បន្លែ ម្រេច មានចំនួនសរុប ១២ទីតាំងនៅទូទាំងប្រទេស៕ អត្ថបទ ៖ វិន ឈុនហ៊ាត




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

ស្វែងយល់ពីតម្លៃដីធ្លីនៅតាមតំបន់​នានា​ក្នុង​ខណ្ឌឫស្សីកែវ ក្នុងឆមាសទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/09/2026

ក្នុងឆ្នាំ២០២៦នេះ តម្លៃដីធ្លីនៅក្នុង​រាជធានីភ្នំពេញ តាមបណ្ដាខណ្ឌ​នានា​ មិនមានកា​រប្រែប្រួល ឬឡើងថ្លៃជាង​ឆ្នាំ២០២៥​នោះទេ ដោយតំបន់​ខ្លះ​ដែលធ្លាប់តែឡើងខ្ពស់​ក៏បានធ្លាក់ចុះបន្តិច​វិញ តំបន់ខ្លះទៀត​មិនឡើង ហើយមិនចុះដែរ

ក្រុង​មួយក្នុងខេត្តឈីងហៃ ប្រទេស​ចិន មានផ្ទៃដីធំជាង​កម្ពុជា​ជិត​ ២ដង តែមានប្រជាជន​ត្រឹមតែជាង ​៤០ម៉ឺននាក់​ប៉ុណ្ណោះ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍

• 03/09/2026

ក្រុងមួយរបស់ចិនមានផ្ទៃដីរហូតដល់ជាង​២៣ម៉ឺនគីឡូម៉ែត្រការ៉េ ប៉ុន្តែក្រុង​នេះមានប្រជាជន​រស់នៅត្រឹមតែជា​៤០ម៉ឺននាក់ប៉ុណ្ណោះ .....

ប៊ែលហ្សិក រារាំង​បំណងអឺរ៉ុបដែលចង់​រឹបអូស​ទ្រព្យ​បង្កក​ទាំងអស់​របស់​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/09/2026

ប្រទេស​ប៊ែលហ្សិក ​បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ការ​ប៉ុនប៉ង​សាជា​ថ្មី​របស់បណ្តា​រដ្ឋ​ជាសមាជិក​សហ​ភាព​អឺរ៉ុប​មួយចំនួន​ដែលចង់​រឹបអូស​យក​ទ្រព្យសម្បត្តិ​បម្រុង​របស់​រុស្ស៊ី​ដែលបានបង្ខាំង​ទុកក្រោយមានសង្គ្រាមជាមួយអ៊ុយក្រែន

កាក់ថ្មី ១ ដុល្លារអាម៉េរិក មានរូបលោក ដូណាល់ ត្រាំ អាចនឹងត្រូវដាក់ឱ្យប្រើប្រាស់ បើទោះមានការហាមឃាត់ពីសហព័ន្ធ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 03/09/2026

កាក់ថ្មី ១ ដុល្លារអាម៉េរិក ដែលមានរូបលោក ដូណាល់ ត្រាំ នឹងត្រូវដាក់ឱ្យប្រើប្រាស់នាពេលឆាប់ៗបើទោះបីជាមានការហាមឃាត់ពីសហព័ន្ធមិនឱ្យដាក់រូបប្រធានាធិបតីដែលកំពុងកាន់តំណែងនៅលើរូបិយប័ណ្ណនេះក៏ដោយ


Leave a Reply

Your email address will not be published.Required fields are marked *