ភ្នំពេញ៖ លោក Rian Maelzer អ្នកវិភាគសេដ្ឋកិច្ចអន្តរជាតិបានរាយការណ៍ថា ប្រទេសកម្ពុជាបានធ្វើរឿងដ៏ជោគជ័យមួយនៅអាស៊ីអាគ្នេយ៍ សម្រាប់វិធីដែលខ្លួនបានដោះស្រាយលើការរាតត្បាតនៃជំងឺកូវីដ-១៩ ទោះបីជាមានការព្រួយបារម្ភក្នុងតំបន់ទៅលើកម្រិតនៃការអភិវឌ្ឍន៍ និងស្ថានភាពនៃប្រព័ន្ធថែទាំសុខភាពក៏ដោយ។ អ្នកវិភាគអន្តរជាតិបានផ្តល់កិត្តិយស និងកោតសរសើរដល់ភាពជោគជ័យរបស់កម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា។

ភាពអស្ចារ្យ ដែលកម្ពុជាអាចធ្វើបានទៅលើការជំនះ និងប្រយុទ្ធប្រឆាំងនឹងការរាលដាលជំងឺកូវីដ-១៩ ហើយអាចមានលទ្ធភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសសង្គ្រោះវិស័យទេសចរណ៍បានយ៉ាងប្រសើរ ដែលជាប្រភពនៃចំណូលប្រហែល ១/៥ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ខ្លួន។

លោក Rian Maelzer បានបញ្ជាក់ថា កម្ពុជាបានបើកសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញទាំងស្រុង ខណៈដែលបណ្តាប្រទេសជិតខាងដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅមានភាពប្រឈម។ អ្វីដែលសំខាន់ កម្ពុជាបានអនុវត្តវិធានការនៃការសម្របសម្រួល ក៏ដូចជាការលុបចោលលក្ខខណ្ឌតម្រូវឱ្យនៅដាច់ពីគេទាំងអស់សម្រាប់អ្នកធ្វើដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ-១៩ពេញលេញ។
លោកសាស្ត្រាចារ្យ Joseph Matthews បានលើកឡើងថា ការដឹកនាំប្រទេសដ៏ជោគជ័យរបស់រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ គឺការសម្រុកចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងតាំងពីគ្រាដំបូង។
លោកបញ្ជាក់ថា ៖
“សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការសម្រេចចិត្តយ៉ាងមានប្រសិទ្ធភាពខ្លាំងណាស់ ហើយគាត់បានអំពាវនាវដល់គ្រប់ប្រជាជនទាំងអស់ឱ្យទៅទទួលការចាក់វ៉ាក់សាំង ក្រោមជំនួយ និងកិច្ចសហប្រតិបត្តិការពីបណ្តាប្រទេសជាដៃគូ ជាពិសេសប្រទេសចិន។ រដ្ឋាភិបាលបាន និងកំពុងផ្តល់ឱ្យប្រជាជនបន្តការចាក់វ៉ាក់សាំងដូសទី៤ និងទី៥ ដើម្បីរក្សាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយសម្រួលដល់សេដ្ឋកិច្ច ខណៈនៅឆ្នាំ២០២២នេះ យើងរំពឹងថា នឹងមានកំណើន GDP ៥,៤ ភាគរយ”
ដោយឡែក លោក Jack Lee សហស្ថាបនិក Shop E-Commerce Platform បានពោលថា ប្រជាជននៅកម្ពុជា មិនព្រួយបារម្ភពីកូវីដ-១៩ទៀតនោះទេ ហើយបានចាប់ផ្តើមអាជីវកម្មធម្មតាឡើងវិញយ៉ាងឆាប់រហ័សតាមដែលអាចធ្វើទៅបាន។
លោកថា ៖
“អ្នកអាចមើលឃើញក្នុងអំឡុងពេលជំងឺរាតត្បាត ជាឧទាហរណ័មានមនុស្សជាច្រើនពួកគេស្នាក់នៅផ្ទះ ហើយមិនអាចចេញទៅធ្វើការបានទេ។ ដូច្នោះ ពួកគេក៏ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដូចជា ឱសថស្ថានបែបឌីជីថល គ្រឿងទេសបែបឌីជីថល និងការចែកចាយអាហារ ពួកគេតាមរយៈការផ្សព្វផ្សាយផលិតផលលើវេទិកាអនឡាញនៅទូទាំងប្រទេស និងទូទាំងពិភពលោក”
និយាយជារួម ការបើកព្រំដែនឡើងវិញប្រកបដោយភាពជោគជ័យ និងឆាប់រហ័សរបស់កម្ពុជា មិនត្រឹមតែបានជួយជំរុញវិស័យទេសចរណ៍ឱ្យមានភាពល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានអនុញ្ញាតឱ្យវិនិយោគិនអន្តរជាតិចូលមកវិញ ដែលនាំឱ្យ FDI កើនឡើងនៅឆ្នាំនេះផងដែរ។ អាគារខ្ពស់ថ្មីៗនៅទីក្រុងភ្នំពេញ គឺជាសក្ខីភាពនៃវឌ្ឍនភាពសេដ្ឋកិច្ចដែលប្រទេសកម្ពុជាបានធ្វើក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនៃកូវីដ-១៩ គួរតែនាំកម្ពុជាខិតទៅជិតការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០បានយ៉ាងប្រាកដ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content