ប្រជាពលរដ្ឋនៅខេត្តកំពង់ចាមភាគច្រើនប្រើប្រាស់លុយរៀលក្នុងការចំណាយប្រចាំថ្ងៃរបស់ខ្លួន​

កំពង់ចាម ៖ យោងតាមទិន្នន័យអង្កេត បានបង្ហាញថា សម្រាប់ខេត្តកំពង់ចាម ប្រជាពលរដ្ឋចំនួន ៧៩% បានប្រើប្រាស់លុយរៀលភាគច្រើន (លើសពី ៨០%) ក្នុងការចំណាយប្រចាំថ្ងៃរបស់ខ្លួន ខណៈប្រាក់រៀលបានទទួលការទុកចិត្ត និងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណា​យប្រចាំថ្ងៃ។

លោកជំទាវបណ្ឌិត ជា សិរី  ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងកម្មវិធីផ្សព្វផ្សាយពីប្រាក់រៀល នៅខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយ ប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើង ១៦% ប្រាក់បញ្ញើជារៀលកើន ២៩% និងឥណទានជារៀលកើន ៣៨% ជាមធ្យមក្នុង១ឆ្នាំ។

លោកជំទាវ បានថ្លែងបន្តថា លទ្ធផលអង្កេតរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយនឹងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ កន្លងមក ក៏បានបង្ហាញថា ប្រាក់រៀលបានទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ជាពិសេសចំពោះការចំណា​យប្រចាំថ្ងៃ ហើយនៅតាមតំបន់ជនបទ ប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយនៅក្នុងជីវ​ភា​ពរស់នៅ មិនថាប្រាក់ចំណូល ចំណាយ ឬសន្សំនោះទេ។

លោកជំទាវបណ្ឌិត ជា សិរី បានថ្លែងដូច្នេះ ៖

“សម្រាប់ខេត្តកំពង់ចាម បើយោងតាមទិន្នន័យអង្កេត ប្រជាពលរដ្ឋចំនួន ៧៩% បានប្រើប្រាស់លុយរៀលភាគច្រើន (លើសពី ៨០%) នៅក្នុងចំណាយប្រចាំថ្ងៃរបស់ខ្លួន។ ក្នុងន័យនេះ ខ្ញុំសូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រជាជននៅខេត្តកំពង់ចាមទាំងអស់ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល”

វត្តមានរបស់ប្រាក់រៀល នៅក្នុងរយៈពេល៤២ឆ្នាំកន្លងមកនេះ បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការស្តារនិងកសាងអធិបតេយ្យ សេដ្ឋកិច្ចនិងសង្គមជាតិ។ សមិទ្ធផលគួរជាទីមោទនៈទាំងនេះ អាចសម្រេចបានក្រោមដំបូលសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដោយមានការដឹកនាំប្រកបដោយគតិ​ប​ណ្ឌិ​តរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រជាជននិងវិនិយោគិនមានជំនឿទុកចិត្តកាន់តែរឹងមាំមកលើប្រាក់រៀលនិងអនាគតនៃសេដ្ឋកិច្ចកម្ពុជា។  

ទោះយ៉ាងណា ទម្លាប់នៃការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ក៏បានចាក់ជ្រៅទៅក្នុងសេដ្ឋកិច្ចនិងសង្គម ជាពិសេសផ្នត់គំនិតរបស់ប្រជាជន ដែលបញ្ហានេះនឹងបន្តទាម​ទា​រឱ្យមានការចូលរួមបន្ថែមទៀត ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលពីគ្រប់ភាគីពាក់ព័ន្ធ ទាំ​ង​ក្រសួងស្ថាប័នសាធារណៈនិងឯកជន ក្រុមហ៊ុន-សហគ្រាស និងប្រជាពលរដ្ឋទូទៅ។

លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងថា ៖

“ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលនៅក្នុងសេដ្ឋកិច្ចបន្ថែមទៀត សំដៅអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយវិបុលភាព ខ្ញុំសូមយកឱកាសនេះដើម្បីអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន​-សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ប្រជាជនទូទៅ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តរួមចំណែកប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួន ដូចជា តាមរយៈការទូទាត់ ការបិទស្លាកតម្លៃទំនិញ និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់លក្ខខណ្ឌអនុគ្រោះឱ្យបានកាន់តែច្រើនចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា”

ឯកឧត្តម លី សារ៉ារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងថា ខេត្តកំពង់ចាមស្ថិតនៅភាគខាងជើងឆៀងខាងកើត ដែលមានចម្ងាយប្រមាណ ១២៤គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយយោងតាមទិន្នន័យជំរឿនទូទៅប្រជាជននៅឆ្នាំ២០១៩ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ខេត្តមានប្រជាពលរដ្ឋចំនួនជាង ២០ម៉ឺនគ្រួសារ ឬប្រមាណ ១លាននាក់ ជាមួយផ្ទៃដីសរុប ៤.៥៤៩គីឡូម៉ែត្រការ៉េ។

ឯកឧត្តម បានថ្លែងបន្តថា ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិនិយាយជារួម និងសេដ្ឋកិច្ចតំបន់ ឬខេត្តកំពង់ចាមនិយាយដោយឡែក មិនអាចប្រព្រឹត្តទៅដោយរលូននោះទេប្រសិនបើមិនមានរូបិយវត្ថុជាតិដែលដើរតួនាទីប្រៀបបាននឹងប្រេងរំអិល ក្នុងការសម្រួលដល់សកម្មភាពវិនិយោគ ផលិតកម្ម និងពាណិជ្ជកម្មឱ្យមានភាពរស់រវើក។

ឯកឧត្តម បានឱ្យដឹងទៀតថា មិនត្រឹមតែប៉ុណ្ណោះ ប្រទេសនីមួយៗតែងតែមានរូបិយវត្ថុជាតិរបស់ខ្លួនដែលតំណាងឱ្យអត្តសញ្ញាណជាតិ ដូចនេះ ការប្រើប្រាស់ទូលំទូលាយនូវប្រាក់រៀលប្រៀបបាននឹងការរក្សា និងចែករំលែកនូវចំណេះដឹងពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជាដល់អ្នកជំនាន់ក្រោយនិងភ្ញៀវទេសចរបរទេស ហើយអាចពង្រឹងនូវស្មារតីបង្រួបបង្រួមជាតិក្នុងនាមជាប្រជាជននៅក្នុងសង្គមជាតិតែមួយ ដែលកន្លងមកភាពបែកបាក់ក្នុងសង្គមគឺជាកត្តាមួយ ធ្វើឱ្យប្រទេសកម្ពុជាស្គាល់នូវរបបខ្មៅងងឹតខ្មែរក្រហមនិងសង្រ្គាមស៊ីវិលអស់រយៈពេលជាច្រើនទសវត្សរ៍។

ឯកឧត្តម បានថ្លែងថា ៖

“ខ្ញុំបានសង្កេតឃើញថាការចាយវាយប្រាក់រៀលនៅខេត្តកំពង់ចាមពីសំណាក់ប្រជាពលរដ្ឋមានច្រើនគួរជាទីមោទនៈ ជាពិសេសការចំណាយប្រចាំថ្ងៃ ដូចជា ម្ហូបអាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងការធ្វើដំណើរ ជាដើម បើទោះបីជាខេត្តកំពង់ចាមបាននិងកំពុងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយនិងជាខេត្តទេសចរណ៍ដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរបរទេស ដែលបាននាំមកនូវប្រភពចំណូលជារូបិយប័ណ្ណបរទេសយ៉ាងច្រើនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តយ៉ាងណាក៏ដោយ៕”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ