ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងសមាគមទាំង៣ និងលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បរិយាបន្នហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងលើកកម្ពស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាសម្រាប់ការធ្វើធុរកិច្ចនៃវិស័យធនាគារ និងហិរញ្ញវត្ថុ។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានបង្ហាញពីការប្តេជ្ញាចិត្ត និងការចូលរួមលើកកម្ពស់បន្ថែមទៀតលើការអភិវឌ្ឍនៃក្របខណ្ឌបច្ចេកវិទ្យាហិរញ្ញវត្ថុ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចឱ្យបាននូវគោលដៅឆ្ពោះទៅរកការអនុវត្តបច្ចេកវិទ្យា និងការបរិវត្តិកម្មឌីជីថលនៅក្នុងប្រទេសកម្ពុជា ដែលគោលដៅនោះគឺសំដៅដល់ប្រជាជនឌីជីថល ធុរកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល។

លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដែលយើងចុះហត្ថលេខានៅថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសមាគមទាំង៣ ហើយក៏គាំទ្រគំនិតផ្តួចផ្តើមការកសាងសមត្ថភាពរបស់ខ្លួន។
លោកបានថ្លែងបន្តថា ៖
“កិច្ចសហការថ្ងៃនេះមានគោលបំណងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររបស់សមាគមទាំង៣ ដើម្បីលើកកម្ពស់ការរួមបរិយាបន្នហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ការកសាងសមត្ថភាព និងប្រព័ន្ធអេកូបច្ចេកវិទ្យាហរិញ្ញវត្ថុសម្រាប់អាជីវកម្មធនាគារ និងហិរញ្ញវត្ថុកម្ពុជា”
លោកបានឱ្យដឹងទៀតថា ៖
“អនុស្សរណៈនៃការយោគយល់គ្នារវាងភាគីទាំង៣ គឺជានិមិត្តសញ្ញានៃការប្តេជ្ញាចិត្តរបស់យើងចំពោះវិស័យហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា។ គោលបំណងសំខាន់នៃ អនុស្សរណៈនៃការយោគយល់គ្នា រួមមាន: ១. សហការរួមគ្នា និងជាដៃគូបម្រើឱ្យវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជំរុញបច្ចេកវិទ្យាហិរញ្ញវត្ថុ និងអាជីកម្មចាប់ផ្តើមថ្មីក្នុងប្រទេសកម្ពុជា ២. សហការរួមគ្នាដើម្បីប្រតិបត្តិ និងត្រួតពិនិត្យការអនុវត្តក្រមប្រតិបត្តិធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ (BFI CoC) និង៣. សហការរួមគ្នាលើសកម្មភាពទទួលប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ និងការកសាងសមត្ថភាព”
លោក Raymond Sia បានថ្លែងដូច្នេះថា ៖
“កិច្ចសហប្រតិបត្តិការណ៍នេះសង្កត់ធ្ងន់ពីឌីជីថលភាវូបនីយកម្ម នវាវត្តន៍ និងបច្ចេកវិទ្យាដែលបម្រើឱ្យអតិថិជនរបស់យើងជាចម្បង ហើយសេវាហិរញ្ញវត្ថុគឺជាតម្រូវការចម្បង។ ការពង្រឹងប្រព័ន្ធដើម្បីធានា និងបម្រើដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺជាកត្តាសំខាន់សម្រាប់ភាពជោគជ័យ និងនិរន្តរភាពនៃវិស័យនេះ និងសេដ្ឋកិច្ច”
លោកបានថ្លែងបន្តថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះនឹងជាសញ្ញាបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀតនៃក្របខ័ណ្ឌបច្ចេកវិទ្យា និងដើម្បីរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីសម្រេចបាននូវគោលដៅឆ្ពោះទៅរកការទទួលយកឌីជីថល និងការផ្លាស់ប្តូរទៅរកប្រទេសឌីជីថល ប្រជាពលរដ្ឋឌីជីថល អាជីវកម្មឌីជីថល និងរដ្ឋាភិបាលឌីជីថល។
លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នានៅថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ហើយតាមរយៈអនុស្សរណៈយោគយល់គ្នានេះ សមាគមទាំង៣ នឹងសហការរួមគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ការយល់ដឹងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ លើកកម្ពស់គំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងការកសាងសមត្ថភាពដែលផ្តោតសំខាន់លើអាជីវកម្មផ្នែកធនាគារ និងហិរញ្ញវត្ថុ។
លោកបានថ្លែងបន្តថា គោលបំណងចម្បងនៃការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៅកម្ពុជា ក្រោមប្រធានបទ “វឌ្ឍនភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” មានដូចជា ទី១.ដើម្បីលើកកម្ពស់បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា និងការកសាងសមត្ថភាព ជាពិសេសគឺផ្ដោតសំខាន់លើវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយទី២.សហការគ្នាក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ជាពិសេសគឺលើកកម្ពស់នូវគំនិតផ្ដួចផ្ដើមអាជីវកម្មប្រកបដោយការទទួលខុសត្រូវសង្គម និងបង្កើននូវការយល់ដឹងពាក់ព័ន្ធនិងបច្ចេកវិទ្យាហិរញ្ញវត្ថុ ការរៀបចំកម្មវិធីដែលផ្ដោតលើបច្ចេកវិទ្យា ការរៀបចំកម្មវិធីតម្រង់ទិសសម្រាប់សហគ្រិន និងកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សេងទៀត។
លោកបានបញ្ជាក់ថា ៖
“តាមរយៈការចុះអនុស្សរណៈយោគយល់គ្នារវាងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សមាគមធនាគារនៅកម្ពុជា(ABC) និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យានៅកម្ពុជា(CAFT) នៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែជួយលើកស្ទួយប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាក៏ជាឱកាសថ្មីមួយសម្រាប់ប្រជាជនកម្ពុជាបានសិក្សាស្វែងយល់បន្ថែមពីបចេ្ចវិទ្យាថ្មីៗ ជាពិសេសវាជាឱកាសសម្រាប់អ្នកដែលមានអាជីវកម្មថ្មីក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពក្នុងប្រតិបត្តិការរបស់ខ្លួននៅថ្ងៃអនាគត”
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤ ក្នុងគោលបំណងជួយដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ សំបូរបែប ពេលទាន់ពេលវេលា តាមប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព ព្រមទាំងធានានូវសុវត្ថិភាព វិបុលភាព និងនិរន្តរភាពរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ មកទល់ពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសមាជិក ចំនួន ១២២ ស្ថានប័ន ដែលរួមមាន៖ គ្រឹះស្ថានធនាគារចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៧៤ ក្រុមហ៊ុនភតិសន្យាចំនួន១២ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៦ យោងតាមលោក សុខ វឿន គិតត្រឹមដំណាច់ត្រីមាសទី២ នៃឆ្នាំ២០២២ នេះ គ្រឹះស្ថានមីក្រូហរិញ្ញវត្ថុដែលជាសមាជិករបស់សមាគមបានបន្តកិច្ចប្រឹងប្រែងដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ដោយបានផ្តល់នូវឥណទានជាង ៨,៧ ពាន់លានដុល្លារអាមេរិក ដល់ប្រជាជនចំនួនប្រមាណ ២លាននាក់ ខណៈដែលអតិថិជនប្រាក់បញ្ញើសរុបមានចំនួនជាង ២,៦លាននាក់ ដែលបានដាក់ប្រាក់បញ្ញើសរុបជាង ៤,៦ ពាន់លានដុល្លារអាមេរិក តាមរយៈបណ្តាញសាខាជាង ១ ០០០ ការិយាល័យ និងមានបុគ្គលិកបម្រើការងារសរុបជាង ២៩ ០០០នាក់ នៅទូទាំងរាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ទន្និន័យនេះមិនបានរាប់បញ្ចូលទិន្នន័យពីធនាគារទាំង៥ ដែលជាសមាជិកនោះទេ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អឺរ៉ុប ប្រឈមបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ ពលរដ្ឋអស់ទំនុកចិត្ត ខណៈមេដឹកនាំធំៗបន្តដាក់អាទិភាពលើវិស័យយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ វិបត្តិដ៏ធ្ងន់ធ្ងរមួយកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅទូទាំងសហភាពអឺរ៉ុប តាមរយៈការតវ៉ាអំពីបញ្ហាប្រចាំថ្ងៃជាច្រើនរបស់ប្រជាពលរដ្ឋទូទៅ ខណៈដែលអាទិភាពភូមិសាស្ត្រនយោបាយបានបង្ខំឲ្យរដ្ឋាភិបាលរបស់ពួកគេបែរជាងាកទៅរកការត្រៀមខ្លួនដើម្បីធ្វើសង្គ្រាមទៅវិញ។ នៅក្នុងអត្ថបទវិភាគមួយដែលចេញផ្សាយដោយកាសែត RT បានសរសេរថា រាប់ចាប់ពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ មានការទ្រុឌទ្រោម តម្លៃជីវភាពរស់នៅរបស់ពលរដ្ឋកើនឡើងកប់ពពក ហើយវិស័យឧស្សាហកម្មប្រឈមនឹងការកាត់បន្ថយយ៉ាងគំហុក ប៉ុន្តែមេដឹកនាំជាច្រើននៅទ្វីបនេះកំពុងបង្វែរធនធានរដ្ឋកាន់តែច្រើនឡើងទៅក្នុងកញ្ចប់ថវិកាការពារជាតិ ការបំពាក់អាវុធយោធាឡើងវិញ និងការត្រៀមខ្លួនផ្នែកសន្តិសុខ។ ការមើលរំលងបញ្ហាផ្ទៃក្នុងដែលកំពុងតែកើតមានកាន់តែធ្ងន់ធ្ងរ និងការបង្កើនកម្លាំងយោធាខាងក្រៅនេះបានគាស់រំលើងភាពវឹកវរជាសាធារណៈកាន់តែស៊ីជម្រៅនៅតាមបណ្តាតំបន់ទីប្រជុំជន និងទីក្រុងសំខាន់ៗនៅទូទាំងអឺរ៉ុបភាគខាងលិច។ ជាក់ស្តែង នៅក្នុងប្រទេសអេស្ប៉ាញ

សាខា ៤ ថ្មីបន្ថែមទៀតរបស់ អិលអូអិលស៊ី ត្រូវបានដាក់ឱ្យដំណើរការ «ឥណទានមាសកើនទ្រព្យ» ជាផ្លូវការ ដើម្បីបំពេញតម្រូវការសាច់ប្រាក់បន្ទាន់ជូនអតិថិជន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 09/10/2026
ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ៖ ដើម្បីបន្តឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនដែលរស់នៅតាមបណ្តាខេត្តនានា ក្រៅពីរាជធានីភ្នំពេញ ឱ្យទទួលបាននូវដំណោះស្រាយហិរញ្ញវត្ថុដែលមានភាពងាយស្រួលនិងមានសុវត្ថិភាព អិលអូអិលស៊ី បានដាក់ដំណើរការនូវផលិតផល «ឥណទានមាសកើនទ្រព្យ» នៅសាខាចំនួន ៤ បន្ថែមទៀត មានដូចជាសាខាក្រុងតាខ្មៅ – សង្កាត់រកាខ្ពស់ សាខាស្រុកកោះធំ – ឃុំព្រែកថ្មី សាខាស្រុកអង្គស្នួល – ឃុំបែកចាន

អាម៉េរិក-មីយ៉ាន់ម៉ា ចូលតុចរចាស្ងាត់ៗ ដើម្បីពិចារណាទណ្ឌកម្មឡើងវិញ ជាពិសេសកុងត្រារ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 09/10/2026
បរទេស ៖ រដ្ឋាភិបាលអាម៉េរិក កំពុងផ្លាស់ប្តូរនយោបាយរបស់ខ្លួនយ៉ាងស្ងៀមស្ងាត់ចំពោះប្រទេសមីយ៉ាន់ម៉ា ដោយជំនួសមកវិញនូវការផ្អាកទណ្ឌកម្មដែលខ្លួនបានដាក់ជាច្រើនឆ្នាំមកហើយនោះដើម្បីប្រាស្រ័យទាក់ទងដោយផ្ទាល់ និងពិចារណាឡើងវិញនូវការលើកលែងទណ្ឌកម្មទាំងនោះ។ នៅក្នុងអត្ថបទមួយដែលត្រូវបានចេញផ្សាយដោយ CNA នាពេលថ្មីៗនេះបានពន្យល់ថា មូលហេតុចម្បងនៅពីក្រោយការកែប្រែនយោបាយការទូតភ្លាមៗនេះ គឺដោយសារតែតម្រូវការបន្ទាន់របស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទទួលបានសិទ្ធិចូលទៅកាន់ប្រភពធនធានរ៉ែកម្រ (Heavy Rare Earth Elements) ដ៏ច្រើនសន្ធឹកសន្ធាប់របស់មីយ៉ាន់ម៉ា ដែលជាវត្ថុធាតុដើមដ៏សំខាន់សម្រាប់ផលិតកម្មបច្ចេកវិទ្យា គ្រឿងអេឡិចត្រូនិក បរិក្ខាការពារជាតិ និងការផលិតយានយន្តអគ្គិសនី។





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content