ក្រុមហ៊ុន ខូហ្វី សម្ពោធទីតាំងលក់ថ្មី ខេត្តព្រះសីហនុ បំពាក់សេវាកម្មបន្ថែមគ្រប់តម្រូវការ ទាំងការប្រឹក្សា និងការថែទាំជុសជុលម៉ាស៊ីនកាហ្វេ

ក្រុមហ៊ុន ខូហ្វី ដែលជាក្រុមហ៊ុនខ្មែរដ៏ល្បីឈ្មោះ និងផ្គត់ផ្គង់កាហ្វេឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាន«សម្ពោធ និងបើកដំណើរការអាគារទីតាំងលក់ថ្មី ស្ថិតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៥ នេះ ជាជំហានសំខាន់ក្នុងការពង្រីកបណ្តាញតំបន់ប្រត្តិបត្តិការ ឲ្យកាន់តែទូលំទូលាយថែមមួយកម្រិតទៀត និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកផលិតផល និងសេវាកម្មគុណភាពខ្ពស់ ឲ្យកាន់តែជិតស្និទ្ធជាមួយនឹងដៃគូអាជីវកម្ម និងអតិថិជននៅតំបន់សេដ្ឋកិច្ចពិសេសដ៏មានសក្ដានុពលមួយនេះ។

នៅក្នុងពិធីសម្ពោធនេះ រុន សុភ័ក្ត្រ ដែលជាប្រធាននាយកដ្នានទីផ្សារ នៃក្រុមហ៊ុនខូហ្វី បានលើកឡើងថា ៖៖

 «ការបើកដំណើរការតំបន់លក់ថ្មីកាន់តែធំជាងមុននេះ បញ្ជាក់អំពីភាពជោគជ័យមួយកម្រិតទៀតក៏ព្រោះតែមានការគាំទ្រ និងតម្រូវការរបស់អតិថិជន ព្រមទាំងការអភិវឌ្ឍន៏ឥតឈប់ឈរនៃខេត្តព្រះសីហនុ ហើយនេះមិនមែនគ្រាន់តែជាការពង្រីកផ្នែកភូមិសាស្ត្រទេ ការបើកដំណើរការទីតាំងថ្មីនេះជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការបំពេញតម្រូវការអតិថិជន ដោយផ្តល់សេវាកម្មមានប្រសិទ្ធភាព និងគុណភាពខ្ពស់»។

បន្ថែមពីនេះ តាមរយៈ លោក លឹម ដារ៉ា  ប្រធានសាខា ក្រុងព្រះសីហនុ នៃក្រុមហ៊ុន ខូហ្វី បានមានប្រសាសន៍ថា៖

«ទីតាំងលក់ថ្មីនេះ ជាទីតាំងយុទ្ធសាស្ត្រមួយសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់អតិថិជននៅខេត្តភាគនិរតី រួមមានខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត និងខេត្តកែប ហើយទីតាំងនេះនឹងក្លាយជាកន្លែងតាំងបង្ហាញផលិតផលខូហ្វីទាំងអស់ រួមមាន៖ ម៉ាស៊ីនកាហ្វេម៉ាកល្បីៗគ្រប់ប្រភេទ គ្រឿងផ្សំ គ្រឿងបរិក្ខារ និងគ្រាប់កាហ្វេជាដើម ។ អគារថ្មីនេះក៏ជាទីកន្លែងប្រឹក្សាយោបល់អំពីការបើកអាជីវកម្មកាហ្វេពីអ្នកជំនាញដែលមានវិជ្ជាជីវៈ ហើយយើងខ្ញុំបានត្រៀមរួចស្រេចក្នុងការប្រឹក្សា ផ្ដល់បទពិសោធន៍ និងគោលគំនិតល្អៗសម្រាប់អ្នកដែលមានក្ដីស្រម៉ៃចង់បើកហាងកាហ្វេ រូមទាំងជំនាញអ្នកឆុងកាហ្វេ ផងដែរ។ លើសពីនេះទៀត យើងមានកន្លែងផ្តល់សេវាកម្មថែទាំ និងជួសជុលម៉ាស៊ីនកាហ្វេដើម្បីជួយឲ្យដៃគូអាជីវកម្មអាចដំណើរការលក់បានយ៉ាងរលូន»។

គួរបញ្ចាក់ផងដែរថា នេះបង្ហាញពីបេសកកម្មរបស់ក្រុមហ៊ុន ខូហ្វី អស់រយៈពេលជាង ១៥ ឆ្នាំមកនេះកាន់ចម្រើនទៅមុខ ដោយផ្តោតសំខាន់ទៅលើនាវានុវត្ត វិជ្ចាជីវៈនិយម និងការបំពេញតម្រូវការអតិថិជនជាចម្បង ។ ដូច្នេះ សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មកាហ្វេនៅក្នុងខេត្តព្រះសីហនុ និងចង់ស្វែងរកដៃគូផ្គត់ផ្គង់កាហ្វេ ដែលមានស្តង់ដា អាចអញ្ចើញមកទីតាំងអាគារថ្មីដោយផ្ទាល់បាន ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៤ សង្កាត់លេខ១ ក្រុងព្រះសីហានុ ខេត្តព្រះសីហនុ ឫ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទូរស័ព្ទលេខ ០69 666 999៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *