ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី រៀបចំសិក្ខាសាលាស្ដីពី “ការវិនិយោគធុរៈកិច្ចលើកដំបូងរបស់អាជីវកម្ម ហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និង “ចុះហត្ថលេខាជាម្ចាស់សិទ្ធិផ្ដាច់មុខអាជីវកម្ម អតថេរិ នៅកម្ពុជា”

ភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី បានប្រារព្ធពិធីសិក្ខាសាលាស្ដីអំពី  “ការវិនិយោគធុរៈកិច្ច លើកដំបូងរបស់អាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នៅប្រទេសកម្ពុជា” និងពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធិផ្ដាច់មុខអាជីវកម្ម អតថេរិ នៅប្រទេសកម្ពុជា។

កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោក ណាតថៈពុង កែវត្រាក់គូលពុង អគ្គនាយកក្រុមហ៊ុន ភីធីធី ខេមបូឌា អិលធីឌី និង លោក ផាឡាវ៉ាត់ ផាឡាវ៉ាតវិឆ័យ អគ្គនាយករង ក្រុមហ៊ុន ភីធីធី ខេមបូឌា រួមជាមួយលោក ខេវិន និតាស្នាចារុគុណ នាយកប្រតិបត្តិក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី រួមទាំងតំណាងក្រុមហ៊ុនអាឡាយអ៊ែន ឡនឌ្រី ស៊ីស្ទឹម លោក សូគ្រី គីរ៉ៃ អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងគណៈគ្រប់គ្រងបុគ្គលិកក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និងក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី នៅសណ្ឋាគារអុកវូឌប្រីមៀរ ភ្នំពេញ។

គួរបញ្ជាក់ថា ការប្រារព្ធកម្មវិធីសិក្ខាសាលានេះក្នុងគោលបំណងធ្វើបទបង្ហាញទៅកាន់វិនិយោគិនដែលមានបំណងចង់វិនិយោគបន្ថែម ឬកំពុងមានបំណងចង់ចាប់ផ្ដើមអាជីវកម្មបោកគក់ និងសម្ងួតសម្លៀកបំពាក់ ដ៏មានសក្ដានុពលក្នុងពេលនេះ និងអំពីព័ត៌មានក្នុងកាវិនិយោគ ឬព័ត៌មានផ្សេងៗទៀតអំពីអាជីកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់អតថេរិនេះផងដែរ។ លើសពីនេះទៀត ដោយការមើលឃើញអំពីសក្តានុពលនៃអាជីវកម្មបោកគក់ និងសម្ងួតនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនជាខ្លាំងគួរអោយកត់សម្គាល់ដែលបានបង្កើតជាចក្ខុវិស័យយ៉ាងមុតមាំក្នុងការពង្រីកអាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់ អតថេរិ នេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនេះដែរ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អិលធីឌី និង ក្រុមហ៊ុន ខេនិច ខបភើរេហ្សិន ខូអិលធីឌី ក៏បានប្រារព្ធពិធីចុះហត្ថលេខាជាម្ចាស់សិទ្ធិផ្ដាច់មុខអាជីវកម្មហាងបោកគក់ និងសម្ងួតសម្លៀកបំពាក់អតថេរិនៅប្រទេសកម្ពុជា។

តាមព័ត៌មានដែលបានបង្ហាញ សម្រាប់វិនិយោគិនទាំងអស់ដែលមានចំណាប់អារម្មណ៍ចង់វិនិយោគទៅលើអាជីវកម្មបោកគក់ និងសម្ងួតដែលជាអាជីវកម្មកំពុងមានសក្តានុពលនាពេលបច្ចុប្បន្ននេះអាចធ្វើការទាក់ទងដាក់ពាក្យស្នើដើម្បីប្រកបអាជីវកម្មនេះមកកាន់ក្រុមហ៊ុន ភីធីធី(ខេមបូឌា) អិលធីឌី បានចាប់ពីពេលដែលបានផ្តល់ដំណឹងនេះតទៅ ដោយក្រុមការងារនឹងរង់ចាំទទួលស្វាគមន៍ និងផ្ដល់ព័ត៌មានផ្សេងៗជូនទៅដល់អ្នកវិនិយោគគ្រប់រូប ដែលមានបំណងចង់បណ្ដាក់ទុន និងក្លាយជាសមាជិកនៃគ្រួសារភីធីធី ។

លើសពីនេះទៀត ក្រុមហ៊ុន ភីធីធី (ខេមបូឌា) មានអាជីវកម្មជាច្រើនផ្សេងទៀតដូចជា៖ ស្ថានីយប្រេងឥន្ធនៈ (PTT Petrol Station), ហាងកាហ្វេអាម៉ាហ្សូន (Café Amazon), ស្ថានីយបញ្ចូលថាមពលរថយន្តអគ្គិសនី (EV Station Pluz), ហ្វិតអ៊ីចហ្វ្រេស(Fit Express), ហាងទំនិញ (7-Eleven), ក៏ដូចជាហាងបោកគក់សម្ងួត សម្លៀកបំពាក់ អតថេរិ (Otteri wash & dry), រួមទាំងមានទីតាំងសម្រាប់ជួលដើម្បីប្រកបអាជីវកម្ម Lifestyle ផ្សេងៗជាច្រើនប្រភេទទៀតផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *