ព័ត៌មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លារលើវិស័យកសិកម្ម មានក្នុងកម្មវិធី «វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម»
សភាយុវពាណិជ្ជករអន្ដរជាតិកម្ពុជា សាខាភ្នំពេញ បានចាប់ដៃគូសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) រួមជាមួយនឹងការផ្ដល់ជាទីតាំងពី Factory Phnom Penh និង Urban Village និងការសហការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនឯកជនផ្សេងៗ ព្រមទាំងការគាំទ្រពីស្ថាប័នរដ្ឋ អង្គការ និងសមាគមនានាក្នុងវិស័យកសិកម្ម បានចូលរួមក្នុងការរៀបចំ វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្ដីពី ជំនួយ និងឱកាសវិនិយោគក្នុងវិស័យកសិកម្ម ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃសៅរ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច នៅ Factory Phnom Penh ចាក់អង្រែក្រោម។ ក្នុងវេទិការនេះអ្នកចូលរួមនឹងទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ក្នុងវិស័យកសិកម្ម និងអាហារកែច្នៃនៅប្រទេសកម្ពុជា ជាពិសេសនឹងបានដឹងពីកញ្ចប់ទុន ការវិនិយោគ រួមទាំងគម្រោងជំនួយជាបច្ចេកទេស ក៏ដូចជាទឹកប្រាក់ជំនួយជាង១៨០លានដុល្លារ ក្នុងវិស័យកសិកម្មលើគម្រោងផ្សេងៗគ្នា ពីបណ្តាអង្គការក្រៅរដ្ឋាភិបាល ធនាគារ ម្ចាស់ជំនួយ និងអ្នកវិនិយោគជាច្រើនទៀត។ បន្ថែមពីនេះ អ្នកចូលរួមនឹងទទួលបានការបំពាក់បំប៉ន ពីការត្រៀមខ្លួន និងយុទ្ធសាស្រ្តក្នុងការស្នើសុំជំនួយផ្សេងៗឱ្យបានជោគជ័យតាមរយៈការចែករំលែកបទពិសោធន៍ជាក់ស្តែងរបស់វាគ្មិន។ មិនតែប៉ុណ្ណោះ ក្រៅពីវេទិការដ៏មានសារៈប្រយោជន៏មួយនេះ លោកអ្នកនឹងរីករាយជាមួយការតាំងបង្ហាញស្តង់ពិពណ៌ជាច្រើនដែលក្នុងនោះមានទាំងការបញ្ចុះតំលៃ និងសកម្មភាពសប្បាយៗជាច្រើនទៀត!

អ្វីដែលកាន់តែពិសេសនោះ គឺសម្រាប់ការកក់សំបុត្រចូលរួមក្នុងវេទិកាមុនថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃចំនួន ៥០% ដូច្នេះសំបុត្រចូលរួមនៅសល់តម្លៃត្រឹមតែ ១៥ដុល្លារប៉ុណ្ណោះ។ សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីពិព័រណ៍វិញលោកអ្នកអាចចូលរួមបានដោយសេរី!
ដើម្បីជាវសំបុត្រសូមចុះឈ្មោះតាមរយ: https://forms.gle/wQBvjjU6NiqmBCGj8
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ 089 67 63 01 / 096 71 34 628
ឬតាមរយៈគេហទំព័រហ្វេសបុក៖ https://web.facebook.com/jcibusinessexhibition

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី ទទួលបានការចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពនៅផ្សារមូលបត្រកម្ពុជាជាផ្លូវការ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 11/09/2026
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ផ្សារមូលបត្រកម្ពុជា បានប្រារព្ធ “ពិធីចុះបញ្ជីលក់សញ្ញាបណ្ណចីរភាពជាផ្លូវការរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី”ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណិ្ឌតសភាចារ្យ ហ៊ាន សាហ៊ីប





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content