គម្រោង​អភិវឌ្ឍន៍​ពីរនៅខេត្ត​កំពត​នឹងទាក់ទាញ​វិនិយោគិន​នៅ​រយៈពេល​២ ទៅ ៣ឆ្នាំខាងមុខ

កំពត ៖ សក្ដានុពល​ខេត្ត​កំពត​នាពេលបច្ចុប្បន្ននេះ កំពុងតែទទួលបានការ​ចាប់អារម្មណ៍​ពីសំណាក់​វិនិយោ​គិ​នជាតិ ​និងអន្តរជាតិ​ជាច្រើន​ ក្នុងនោះដែរ​គម្រោងអភិវឌ្ឍ​ន៍​២ ​នៅក្នុង​ខេត្ត​កំពត​នឹង​កាន់តែហុច​សក្ដានុពល​ដល់ការ​វិនិយោគ​នៅក្នុ​ងខេត្ត​បន្ថែមទៀត។ នេះបើយោងតាមការលើកឡើងរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

​លោក ​កែវ សុជាតិ ប្រធានសាខា​នៃក្រុមហ៊ុន​អចលនទ្រព្យ KW Kampot បានមានប្រសាសន៍​តាមទូរសព្ទ ប្រា​ប់​ AMS ថា ​គម្រោ​ងអភិវឌ្ឍន៍​កំពង់​ផែ​​នៅក្នុង​ខេត្តកំពត​​ដែល​រដ្ឋាភិបាល​បានបើកការដ្ឋាន​កាលពី​ប៉ុន្មាន​ខែមុននេះ ​គឺជា​កត្តាទាក់​ទាញ​ដល់​វិនិយោគិនមកពី​ខាងក្រៅ​បន្ថែមទៀត​ ជាពិសេស​នឹង​ធ្វើឱ្យ​​តម្លៃដីធ្លី​ និ​ង​ត​ម្រូ​វ​​ការ​ដីធ្លី​នៅក្នុង​ខេត្ត​កំពត​មានកំណើនឡើង​បន្ថែម​ទៀត​នៅពេល​ខាងមុខ​នេះ។

លោកបាន​ថ្លែងបន្តថា ​នៅពេលកំពង់​ផែ​នេះ​សាងសង់​រួច​ វា​នឹង​អនុញ្ញាតឱ្យ​នាវាធំៗ​មកពី​ខាង​ក្រៅ​ចូល​ចត​ និ​ងនាំ​មក​នូវ​​ភ្ញៀវ​ទេសចរ​បរទេស​ ក៏ដូចជាវិនិយោគិន​បរទេស​ចូល​មកក្នុ​ងខេត្ត​កំពត​បន្ថែម​ទៀត ពេលនោះ​តម្រូវការ​នៃការ​ស្នាក់​នៅ​កន្លែង​កម្សាន្ត​នៅក្នុង​ខេត្ត​កំពត​នឹង​កាន់តែ​កើនឡើង​ ដែលជា​ហេតុ​ទាមទារឱ្យ​មានការ​អភិវឌ្ឍ​បន្ថែម​​ ដូច្នេះហើយ​ អ្នកវិនិយោគ​នឹង​មើលឃើញពីឱកាស​នេះដើម្បី​វិនិយោគ​យក​ចំណេញនៅពេល​ខាងមុខ។

លោក​ ជិន ណារិន នាយក​ប្រតិបត្តិ​នៃក្រុមហ៊ុន​ Sunshine Real Estate ក៏បានឱ្យ​ដឹង​ផងដែរថា​ ក្រៅពី​កំពង់​ផែ​ទឹក​ជ្រៅ ដែល​បានបើក​ការដ្ឋានសាងសាង់​កាលពីពេលកន្លងមកនេះ រដ្ឋបាល​ខេត្តកំពត​ក៏បានគ្រោង​សាងសង់​ឆ្នេរ​កម្សាន្ត​នៅក្នុង​ខេត្ត​កំពត​ ដើម្បី​ទទួលភ្ញៀវទេសចរ​ជាតិ ​និងអន្តរជាតិ​ចូលមក​ម្សាន្ត ​និង​លំ​ហែ​​នៅក្នុង​ខេត្តកំពត។ នៅពេលនោះដែរ កំពត​នឹង​ទទួល​បាន​ភ្ញៀវទេសចរ​កាន់តែច្រើន ដែល​ជា​ឱកាស​សម្រា​ប់​​វិ​និយោគិន​ក្នុង​ការ​វិនិយោគ​ផ្ទះលំហែ សណ្ឋាគារ ភោជនីយដ្ឋាន​ជាដើម។

លោក​បានឱ្យដឹងទៀតថា​ ៖

“សម្រាប់បច្ចុប្បន្ន​​នេះ ស​កម្មភាព​វិនិយោគ​នៅក្នុង​ខេត្ត​កំពត ​វា​​មិនមានសកម្មភាពខ្លាំង​​ប៉ុន្មា​​ន​​នោះ​ទេ តែ​ក្នុង​ឆ្នាំ២០២៣​ ឬឆ្នាំ២០២៤​ ខាងមុខ យើង​រំពឹង​ថា​កំពត​នឹង​ទទួល​បានកា​រវិនិយោគ​កាន់តែច្រើន​បន្ថែមទៀត ជាពិសេស​នោះ​ក្រោយពេលគម្រោង​អភិវឌ្ឍន៍​ទាំងពីរ​បាន​សាងសង់រួច​រាល់​ ហើយក៏ជាឱកាស​ល្អសម្រាប់​អ្នក​វិនិយោគិន​ឆ្លាត​វៃ ដែលចេះឆក់យក​ឱកាស​ពីពេលនេះផងដែរ”

លោកបានបន្ថែមថា​​ បើទោះបីជា​បច្ចុប្ប​ន្ន​នេះ សកម្មភាពវិនិយោគ​នៅក្នុងខេត្ត​កំពត​បានថមថយ​តិច​តួច​ក៏​ពិត​មែ​ន ​​តែសម្រាប់​វិនិយោគិន ​ដែល​បានដាក់ទុន​វិនិយោគ​​នាពេលកន្លងមកនេះ ​មិនបានបង្អង់ ​និងពន្យារពេល​ក្នុ​ងកា​រ​អភិវឌ្ឍ​គម្រោង​របស់ខ្លួន​នោះទេ ដោយ​ពួកគេ​នៅតែបន្ត​សកម្មភាពរបស់ខ្លួនដើម្បីឱ្យ​បញ្ចប់ទៅតាម​គ​ម្រោ​ង​ផែ​​នការ​របស់ខ្លួន។​ វិនិយោគិនខ្លះ​ដែល​បាន​ដាក់ទុនវិនិយោគ​និ ងកំពុងអភិវឌ្ឍន៍​គម្រោងនៅក្នុង​ខេត្តកំពត​ ក៏បាន​ពង្រីក​គម្រោង​របស់ខ្លួន​ទៅកាន់ទីតាំង​ផ្សេងទៀត​ផងដែ។

គួ​របញ្ជាក់ផងដែរថា​ រដ្ឋាភិបាល​បាន​កំណត់​យក​តំបន់​ឆ្នេរ​ជា​គោលដៅ​នៃការអភិវឌ្ឍ​​ក្នុង​ចំណោ​ម​តំបន់​ផ្សេងទៀត ក្នុង​នោះដែរ រដ្ឋាភិបាលបានសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ពី​ភ្នំពេញទៅកាន់​ខេត្តជាប់​សមុទ្រ និង​សាងសង់​ផ្លូវ​ក្នុង​តំបន់​នោះ​បន្ថែមទៀត​ដើម្បីសម្រួល​ដល់ការ​ធ្វើដំណើរ​ភ្ញៀវទេស​ចរ វិនិយោគិន ​និងប្រជាពលរដ្ឋ​ក្នុ​ងតំបន់​នោះ​ផ្ទាល់​ផងដែរ៕ 



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់

ភ្ជុំ​បិណ្ឌ​ជា​ឱកាស​បង្កើន​ចំណូល​សម្រាប់​អ្នក​លក់​គុយ​ទាវ​និង​អ្នក​រត់​កង់​បី តែ​ត្រូវ​លះបង់​ពេល​ជួបជុំ​គ្រួសារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

​ក្នុងពេល​ប្រជា​ពលរដ្ឋ​ជា​ច្រើន​ឆ្លៀត​សម្រាក​ពី​ការងារ​ ​ដើម្បី​ជួបជុំគ្រួសារ​ ​ធ្វើ​បុណ្យ​ ​និង​ដើរកម្សាន្ត​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ​អ្នក​ប្រកបរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្នុង​វិស័យ​លក់ដូរ​ ​និង​ដឹកជញ្ជូន​មួយ​ចំនួន​ បែរ​ជា​បង្កើន​សកម្មភាព​ការងារ​របស់​ខ្លួន ​ដើម្បី​ឆ្លៀត​យក​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម​ពី​តម្រូវការ​សេវាកម្ម​ដែល​កើនឡើង​ ​ជាពិសេស​នៅ​ថ្ងៃ​ភ្ជុំ​ធំ​ឆ្នាំ​២០២៦

មានហេតុផលពីរ ធ្វើឱ្យស្ថានភាពឥណទានកាបូនឆ្នាំ២០២៦ នៅទ្រឹង ខណៈកម្ពុជាធ្លាប់លក់បានប្រមាណ ១១លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

ភ្នំពេញ៖ នៅ​ក្នុង​បរិបទដែល​អាកាសធាតុពិភពលោក​ប្រែប្រួល កម្ពុជា​បាន​បោះជំហាន​លើ​វិថី​សេដ្ឋកិច្ច​បៃតង​យ៉ាង​មុតមាំ ដោយ​ពង្រឹង​សក្ដានុពល​ឥណទាន​កាបូន ដើម្បី​ទាក់ទាញ​ទុន​អភិវឌ្ឍន៍ អភិរក្សព្រៃឈើ និង​លើក​កម្ពស់​ជីវភាព​សហគមន៍ឱ្យ​ស្រប​តាម​ចក្ខុវិស័យអព្យាក្រឹតកាបូនត្រឹម​ឆ្នាំ២០៥០។ ជាកត់សម្គាល់ នៅ​ឆ្នាំ​២០២៦ នេះ ឥណទាន​កាបូនហាក់​នៅ​ទ្រឹង ឬ​មិន​ទាន់​មានវឌ្ឍនភាពអ្វី​ថ្មី​នៅ​ឡើយ​ទេ ដោយស្ថានភាព​ទីផ្សារឥណទាន​កាបូនស្ម័គ្រចិត្ត​ប្រែប្រួល និង​ការ​កែសម្រួលវិធីសាស្ដ្រ​ឥណទាន​កាបូន ខណៈដែលគិត​ចាប់​ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២២ កម្ពុជា​លក់កាបូន​បានប្រមាណ ១១​លាន​ដុល្លារអាមេរិក រុញចូល​សេដ្ឋកិច្ច​ជាតិរួច​ហើយ។ អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន

តម្រូវការ​ពង​ទា​ហក់​ឡើង​ខ្ពស់​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌ​៖ ​ពង​ទា ​៤ លាន​គ្រាប់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្រូវ​ការ​ពង​ទា​នៅ​កម្ពុជា​កំពុង​កើនឡើង​ក្នុង​រដូវ​កាល​កាន់​បិណ្ឌ ​និង​ភ្ជុំ​បិណ្ឌ ​ដោយសារ​ការ​ប្រើប្រាស់​សម្រាប់​ចម្អិន​ម្ហូប​អាហារ​ ​និង​ធ្វើ​នំ​ប្រពៃណី​ ​ខណៈ​ពង​ទា​ប្រមាណ​ ៤ លាន​គ្រាប់​ត្រូវ​បាន​ផ្គត់ផ្គង់​ចូល​ទីផ្សារ​ក្នុង​មួយ​ថ្ងៃ​ តម្លៃ ប្រាក់ចំណូល

អាជ្ញាធរអះអាងថា ការត្រួតពិនិត្យគយ ១០០ភាគរយត្រូវបានអនុវត្តនៅច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ-ខាញ់ប៊ិញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

កណ្តាល​ ៖ បើទោះបីជាការបើកច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ អាចជួយសម្រួលដល់ទេសចរ និងពាណិជ្ជកម្មក៏ដោយ ប៉ុន្តែអាជ្ញាធរបានអះអាងថា រាល់ទំនិញវៀតណាមទាំងអស់នឹងត្រូវត្រួតពិនិត្យគយ១០០ភាគរយ និងយ៉ាងម៉ត់ចត់ ដើម្បីប្រាកដមិនមានការនាំចូលកម្ពុជាដោយគេចពន្ធ និងអាចរក្សាបានភាពប្រកួតប្រជែង។ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៦ កម្ពុជា និងវៀតណាម បានបើកច្រកទ្វារព្រំដែនអន្តរជាតិផ្លូវគោក ខាញ់ប៊ិញ (ប្រទេសវៀតណាម) ទល់មុខនឹងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ (ប្រទេសកម្ពុជា)​

តម្លៃប្រេងធ្លាក់ចុះបន្តិចបន្ទាប់ពី លោក ដូណាល់ ត្រាំ អះអាងថា អាម៉េរិកនឹងមិនវាយប្រហារលើអុីរ៉ង់មុនពេលបោះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/10/2026

តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ០,៧ ភាគរយនៅត្រឹម ១០៣,៥៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ០,៦ ភាគរយនៅត្រឹម ៩០,៩៧ ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម