Xiaomi បង្ហាញផលិតផលថ្មីរបស់ខ្លួន Redmi A5 មានសមត្ថិភាពខ្ពស់ ខណៈតម្លៃទាបមិនដល់ ១០០ដុល្លារផង

Xiaomi Corporation (“Xiaomi” ឬ “Group”; stock code: 1810) ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃ រួមមានស្មាតហ្វូន និង hardware ភ្ជាប់ដោយប្រព័ន្ធ Internet of Things (“IoT”) បានប្រកាសលក់នូវស្មាតហ្វូនស៊េរីថ្មី Redmi A5 ដែលបានដំឡើងនូវមុខងារពិសេសៗជាច្រើន អាចដំណើរការបានយ៉ាងរលូនសម្រាប់អតិថិជនរបស់ខ្លួន។ ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត មានកាមេរ៉ាថតរូបបានច្បាស់ និងអេក្រង់ធំជាងមុន Redmi A5 បានបំប្លែងមុខងារសំខាន់ៗដែលនឹកស្មានមិនដល់ ជាពិសេសសោភ័ណភាពនៅលើស្មាតហ្វូនគួរជាទីទាក់ទាញ។

Redmi A5 មានការរចនាថ្មី បង្កើនភាពទាក់ទាញជាមួយនឹងស៊ុមរាបស្មើទាន់សម័យ ព្រមទាំងកាមេរ៉ាដែលមានលោហៈព័ទ្ធជុំវិញយ៉ាងប្រណីត។ ស្មាតហ្វូន​នេះ​មាន​ជម្រើស​ពណ៌​ដ៏ស្រស់ស្អាត ស៊ីវិល័យ និងមាន​លក្ខណៈ​ប្លែក​ពី​គេ។ Midnight Black និង Sandy Gold ជាពណ៌​​ដែលមានភាពខ្មៅ​រលោង ធន់​នឹង​ស្នាមប្រឡាក់ដែល​ផ្តល់​ឲ្យនូវភាព​ស៊ីវីល័យ​។ Lake Green និង Ocean Blue តម្រូវតាមបែបធម្មជាតិ ផ្ទៃខាងក្រោយបង្ហាញពីភាពស្ងប់ស្ងាត់ ។ Redmi A5 ធ្វើឱ្យអ្នកប្រើប្រាស់មានភាពទាន់សម័យ និងងាយស្រួលចាប់កាន់ជាមួយនឹងតួខ្លួនស្ដើង 8.26mm² ។ យ៉ាងណាក៏ដោយ ទោះបីជាមានរូបរាងស្តើងក៏ពិតមែន ប៉ុន្តែ Redmi A5 បានបំពាក់នូវអេក្រង់ទំហំ 6.88 អ៊ីញដ៏ធំ ជាមួយនឹងកម្រិតភាពរលូន 120Hz ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យមិនថាការមើលវីដេអូ ការស្រាវជ្រាវ ឬការអាន។ សូម្បីតែនៅពេលដៃសើមក៏ដោយ ក៏មុខងារ wet touch ជួយរក្សាការឆ្លើយតប បង្កើនលទ្ធភាពប្រើប្រាស់បន្ថែមទៀត។

ការបំពេញបន្ថែមលើអេក្រង់ Redmi A5 បាននាំយកនូវសមត្ថភាពដ៏អស្ចារ្យនៃកាមេរ៉ាភ្លោះ AI 32MP ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចាប់យករូបភាពយ៉ាងច្បាស់គួរឱ្យកត់សម្គាល់។ ជាមួយនឹងសេនស័រដែលអាចចាប់យកពន្លឺ ១៨% ធំជាងជំនាន់មុន។ ការថតរូបពេលយប់មានភាពលេចធ្លោជាមួយនឹងភាពលម្អិត ផ្តល់នូវការថតរូបកាន់តែភ្លឺ និងច្បាស់ជាងមុននៅក្នុងកន្លែងដែលមានពន្លឺទាប។ កាមេរ៉ារក្សារូបភាពបានច្បាស់ និងរស់រវើក ទោះបីស្ថិតនៅទីងងិតក៏ដោយ។ ងាកទៅផ្នែកខាងមុខវិញ កាមេរ៉ា Selfie 8MP ដែលត្រូវបានអាប់ដេតផ្ដល់ជូននូវរូបភាព portraits បែបធម្មជាតិជាមួយនឹងភាពយ៉ាងលម្អិត។ ក្នុងពេលជាមួយគ្នានេះ soft-light ring ដែលបានពីការបំភ្លឺនៃអេក្រង់ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ថតរូប Selfie ដែលមានពន្លឺភ្លឺច្បាស់ ទោះបីជានៅក្នុងបរិយាកាសងងឹតក៏ដោយ។ អរគុណចំពោះភាពច្នៃប្រឌិតទាំងនេះ ដែលធ្វើឱ្យ Redmi A5 អាចចាប់យក និងរក្សាទុកនូវអនុស្សាវរីយ៍បានយ់ាងងាយស្រួល មិនថាជាទិដ្ឋភាពដ៏ស្រស់បំព្រង ឬពេលដ៏ខ្លីមួយ។

ជាមួយនឹងកាមេរ៉ាដ៏អស្ចារ្យ Redmi A5 ត្រូវបានរចនាឡើង ដើម្បីយ៉ាងល្អឥតខ្ចោះសម្រាប់ការរស់នៅនាពេលបច្ចុប្បន្នរបស់អ្នក ដោយផ្តល់ជូននូវលក្ខណៈពិសេសសម្រាប់ភាពជឿជាក់ និងភាពងាយស្រួលនៅគ្រប់កាលៈទេសៈ។ ដំណើរការដោយបន្ទះឈីប octa-core UNISOC T7250 និងគាំទ្រដោយ RAM ដល់ទៅ 8GB តាមរយៈការបន្ថែមមេម៉ូរី។ Redmi A5 ជាជំនួយការដោះស្រាយកិច្ចការច្រើន ដោយផ្តល់នូវដំណើរការកម្មវិធីយ៉ាងរលូន មិនថាជាការងារបែបណាដ៏ដោយ ។

បន្ថែមទៅលើចំណុចនេះ  ដំណើរការដ៏មានថាមពលរបស់ Redmi A5 មិនបានធ្វើឲ្យប៉ះពាល់ដល់អាយុកាលថ្មនោះទេ។ បំពាក់ដោយថាមពលថ្ម 5200mAh គាំទ្រការចាក់វីដេអូបានជាង 20 ម៉ោង និងការលេងហ្គេមលើសពី 9 ម៉ោង លើការសាកថ្មតែម្តង ដែលធ្វើអោយអ្នកប្រើប្រាស់បានពេញមួយថ្ងៃ។

បន្ថែមពីលើនេះទៀត Redmi A5 ក៏ផ្តល់នូវការប្រើប្រាស់ដោយសុវត្ថិភាពតាមរយៈឧបករណ៍ចាប់សញ្ញាស្នាមម្រាមដៃពីចំហៀង និងការដោះសោរដោយផ្ទៃមុខផងដែរ។ លើសពីនេះ រន្ធដោតកាស 3.5 មីលីម៉ែត្រ អ្នកប្រើប្រាស់អាចបន្តរីករាយជាមួយសំឡេងដែលមានគុណភាពខ្ពស់។

Redmi A5 មានជម្រើសពណ៌ជាច្រើនដូចជា Midnight Black, Sandy Gold, Lake Green និង Ocean Blue ក្នុងទំហំមេម៉ូរី និងទំហំផ្ទុក 3GB+64GB និង 4GB+128GB ដែលមានតម្លៃចាប់ពី $69 ឡើងទៅ ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *