ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានលើកយកផលិតផលកសិផលគ្រាប់ស្វាយចន្ទី និងម្រេចកំពត ដែលជាប្រភេទដំណាំអធិរាជកសិ-ឧស្សាហកម្មរបស់ខ្មែរ ទៅបង្ហាញវិនិយោគិន តំណាងអង្គទូត និងភ្ញៀវអន្ដរជាតិល្បីៗ តាមរយៈវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុបនៅសប្ដាហ៍ក្រោយរយៈពេល ២ថ្ងៃ (ថ្ងៃទី១០ -១១ ខែវិច្ឆិកា) ។
រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោកជំទាវ ចម និមល បានមានប្រសាសន៍ថា វេទិកាពាណិជ្ជកម្មស្វាយចន្ទី និងម្រេចកម្ពុជា ឆ្នាំ២០២៦ គឺជាវេទិការជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអឺរ៉ុប ដោយលោកជំទាវបានសង្កត់ធ្ងន់ថា គ្រាប់ស្វាយចន្ទីខ្មែរ មានទំហំធំ ខ្ទិះ ឆ្ងាញ់ជាប់មាត់ សូម្បីតែអតិថិជននៅប៉ែកអឺរ៉ុបក៏ទទួលស្គាល់គុណភាពនេះដែរ។ រីឯផលិតផលម្រេចកំពតវិញ គឺមានចុងភៅលំដាប់កំពូលៗ ជ្រើសរើសយកទៅធ្វើជាគ្រឿងទេសចម្អិនម្ហូបអាហារនៅតាមភោជនីយដ្ឋានប្រណីតៗនៅជុំវិញពិភពលោក។

មុនវេទិកាដ៏អស្ចារ្យនេះឈានចូលមកដល់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក IGOR DRIESMANS និងឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោកស្រី SILKE ROFER ដែលនឹងមានវត្ដមាននៅក្នុងវេទិកានេះដែរ បានមានប្រសាសន៍ស្រដៀងគ្នាថា ផលិតផលល្អ គុណភាពកាន់តែខ្ពស់ ត្រូវតែមានតម្លៃកាន់តែប្រសើរ។ តំណាងអង្គទូតទាំង ២រូប ចង់ឃើញវត្ដមានភ្ញៀវកិត្ដិយសជាតិ និងអន្ដជាតិ ជាពិសេស តំណាងក្រុមហ៊ុន អ្នកវិនិយោគធំៗចូលរួមក្នុងវេទិកានេះឱ្យបានច្រើន ដើម្បីស្វែងយល់ពីសក្ដានុពលរបស់ផលិតផលខ្មែរទាំងពីរមុខ ហើយចាប់យកឱកាសវិនិយោគជាមួយកម្ពុជាតែម្ដង។
សូមជម្រាបជូនថា វេទិកាស្វាយចន្ទី និងម្រេចកម្ពុជាឆ្នាំ២០២៦ គឺជាវេទិកាជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្ដរជាតិ ដែលនឹងធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ កម្មវិធីនេះ រៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្ដិការអាល្លឺម៉ង់(GIZ) ជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា និងដៃគូអភិវឌ្ឍន៍អន្ដរជាតិមួយចំនួនទៀត។ តើសហគ្រាស និងសិប្បកម្មរបស់លោកអ្នក បានត្រៀមខ្លួនចូលរួម ឬចាប់យកឱកាសវិនិយោគនេះហើយឬនៅ? តស់…ជួបគ្នានៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នៅសប្ដាហ៍ក្រោយទាំងអស់គ្នា!





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content