JCI Phnom Penh នឹងរៀបចំវេទិកាជជែកពិភាក្សា និងផ្គូផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ ផ្តោតលើការពង្រឹងសមត្ថភាពម្ចាស់អាជីវកម្ម ដើម្បីចាប់ឱកាសនាពេលអនាគតនៅថ្ងៃស្អែកនេះ

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២៥នេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ  នឹងរៀបចំព្រឹត្តិការណ៍ដ៏សំខាន់មួយនៅ​រាជធានីភ្នំពេញ ដែលមានឈ្មោះថា វេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥ – (2025 Business Dialogue, Matching and Business Expo) ដែលមានឈ្មោះហៅកាត់ថា 2025 BDME រៀបចំឡើងនៅថ្ងៃទី០៥ និងទី០៦ ខែកក្កដា ឆ្នាំ២០២៥
ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ៥:៣០ល្ងាច នៅក្នុងសាលនៃមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) និង NICC។ 

គួរបញ្ចាក់ផងដែរថា នៅពេលដែលកម្ពុជា និងពិភពលោកកំពុងចូលទៅសម័យឌីជីថលយ៉ាងលឿន អាជីវកម្មតូច និងមធ្យម (SMEs) ត្រូវតែដំណើរការកែប្រែដើម្បីអាចរីកចម្រើន។ ព្រឹត្តិការណ៍ “Empowering SMEs for tomorrow’s opportunity – ពង្រឹងសមត្ថភាពអាជីវកម្មអ្នក ដើម្បីចាប់ឱកាសថ្ងៃស្អែក” គឺជាជំហានសំខាន់មួយ ដើម្បីផ្ដល់ចំណេះដឹង និងបង្កើនបណ្តាញដ៏សំខាន់ចំពោះ SMEs ដើម្បីទទួលបានឱកាស ក្នុងសម័យឧស្សាហកម្មទី ៤។ ព្រឹត្តិការណ៍នេះផ្តោតសំខាន់លើ ការសំរបខ្លូន និងយស់ដឹងពីលាស់ប្ដូររបស់បច្ចេកវិទ្យា សារៈសំខាន់នៃការរួមបញ្ចូលឌីជីថល និងការច្នៃប្រឌិតក្នុងអាជីវកម្ម (Innovation)


គោលបំណង និងអត្ថប្រយោជន៍សំខាន់ៗ៖ វេទិកានេះ ត្រូវបានរៀបចំឡើងដើម្បីបង្កើនការយល់ដឹង ការចែករំលែកចំណេះដឹង និងកិច្ចសហការរវាង SMEs, មន្ត្រីរដ្ឋាភិបាល អ្នកច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងអង្គភាពអភិវឌ្ឍន៍។ ជាមួយគ្នានេះក៏មានបំណងផងដែរក្នុងការដោះស្រាយចន្លោះឌីជីថល និងជំរុញការរួមចំណែកក្នុងការអភិវឌ្ឍយ៉ាងដាច់ខាត ដោយផ្ដល់អំណាចដល់យុវជន ស្ត្រី និងសហគ្រិននៅតាមបណ្តាភូមិឆ្ងាយទូទាំងប្រទេសកម្ពុជា។

ចូលរួមទទួលបានចំណេះដឹង ពិសេសពីអ្នកដឹកនាំ មន្ត្រីបច្ចេកទេស និងប្រធានក្រុមហ៊ុន អំពីអនាគតសេដ្ឋកិច្ច ឌីជីថលកម្ពុជា

ទទួលយកយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ការផ្លាស់ប្ដូរឌីជីថល និងទទួលបានករណីជាក់ស្តែងនៃការប្រើប្រាស់ AI និងស្វ័យប្រវត្តិកម្មសម្រាប់ SME

បង្កើតបណ្តាញយុទ្ធសាស្ត្រ – តភ្ជាប់ជាមួយអ្នកទាំងគន្លងផ្លូវ អ្នកដឹកនាំ និងដៃគូពាណិជ្ជកម្ម

តម្លៃសំខាន់ៗ (Key Takeaways)

SME ត្រូវតែយកចិត្តទុកដាក់លើច្នៃប្រឌិតដើម្បីអភិវឌ្ឍ និងរស់រានមានជីវិតក្នុងទីផ្សារឌីជីថល

ការរួមបញ្ចូលជាផ្នែកមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងស្មើភាព

ចីរភាព គឺមិនមែនជាទំនងទេ ប៉ុន្តែជាមធ្យោបាយចុងក្រោយសម្រាប់ភាពរឹងមាំនាពេលអនាគត

សម្រាប់ព័ត៌មានបន្ថែមអំពី “កម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម​ និងការផ្គូផ្គងពាណិជ្ជកម្មប្រចាំឆ្នាំ២០២៥” លោកអ្នកអាចធ្វើការទាក់ទងមកកាន់ក្រុមការងាររៀបចំកម្មវីធី ដែលរួមមាន៖

កញ្ញា ញឹម ប៊ុនហ៊ាង  (ទទួលបន្ទុកកម្មវិធីវេទិកាជជែកពិភាក្សាអំពីពាណិជ្ជកម្ម និងការផ្គូផ្គងអាជីវកម្ម) លេខទំនាក់ទំនង៖ ០៩៩ ៨៩៣ ៩៥០

xr:d:DAF-oGqjg_M:22,j:3622440707358377775,t:24030509

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អបអរសាទរសង្រ្កាន្តអម្រឹត ​ឆ្នាំ២០២៦ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *