គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​តាម​សហ​គមន៍

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត្ត។

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត និងចែកកូនឈើហូបផ្លែចំនួន ៣៥០​ដើម នៅ​សាលា​បឋម​សិក្សា សែនទាវ នៅ​​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០២៤ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៤ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា។

ថ្លែង​ក្នុង​កម្ម​វិធី​ដាំ​ដើម​ឈើ​ក្រោម​ប្រធាន​បទ «ភូមិ​ខ្ញុំ​សម្បូរ​ផ្លែឈើ» ប្រព្រឹត្ត​ទៅ​​នៅ​សាលា​បឋម​សិក្សា សែន​ទាវ លោក លី ឈាង អគ្គ​នាយក​ប្រតិ​បត្តិ​ស្ដី​ទី នៃ​គ្រឹះ​ស្ថាន ខេមា បាន​គូស​បញ្ជាក់​ថា គោល​បំណង​នៃ​កម្មវិធី​ភូមិ​ខ្ញុំសម្បូរ​ផ្លែឈើ​នេះ គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​សហ​គមន៍​ដាំ​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ និង​បណ្ដុះ​ស្មារតី​ដល់​ក្មួយៗ​សិស្សា​នុ​សិស្ស ឱ្យ​ថែ​រក្សា​សហ​គមន៍​ដែល​ខ្លួន​រស់​នៅ ប្រកប​ដោយ​ធម្ម​ជាតិ​បៃតង​ស្រស់​បំព្រង។

កម្មវិធី​ដាំ​ដើម​ឈើ ដែល​បាន​ប្រ​ព្រឹត្ត​ទៅ​នៅ​សាលា​បឋម​សិក្សា សែន​ទាវ ស្ថិត​នៅ​ក្នុង​ភូមិ​វាល ឃុំ​ស្រង់ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ​គឺ​ជា​សកម្ម​ភាព​ជំរុញ​ការ​ដាំ​កូន​ឈើ​ប្រណីត និង​ដំណាំ​ហូប​ផ្លែ នៅ​តាម​សហ​គមន៍ ក្នុង​ន័យ​គាំពារ​បរិ​ស្ថាន និង​ចូល​រួម​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ដែល​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ឆន្ទៈ ក្នុង​ការ​ចូល​រួម​ការងារ​សង្គម​របស់ គ្រឹះ​ស្ថាន ខេមា។ កម្ម​វិធី​នេះ​មាន​វត្ត​មាន​ចូល​រួម​របស់ លោក​អគ្គ​នាយក​ប្រតិបត្តិ​ស្ដី​ទី អ្នក​ស្រីនាយិកា​សាលា លោក​គ្រូ អ្នក​គ្រូ សិស្សា​នុ​សិស្ស អាជ្ញា​ធរ និង​បុគ្គ​លិក​គ្រឹះ​ស្ថាន ខេមា សរុប​ជាង ២៧០​នាក់។

ក្រៅ​ពី​ការ​ដាំ​ដើម​ឈើ​ប្រណីត​ក្នុង​បរិវេណ​សាលា គណៈ​គ្រប់​គ្រង​របស់​គ្រឹះ​ស្ថាន ខេមា ក៏​បាន​ប្រគល់​ជូន​នូវ​ដើម​ឈើ​ហូប​ផ្លែ​ចំនួន ៣០០ដើម ដល់​អាណា​ព្យាបាល​សិស្ស និង​សម្ភារ​មួយ​ចំនួន ដើម្បី​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ក្នុង​សាលា​ដូច​ជា៖ ចប ប៉ែល បង្គី រនាស់ ធុង​ស្រោច​ទឹក ​ធុង​សម្រាម​បរិស្ថាន និង​សាប៊ូ​លាង​ដៃ។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រឹះ​ស្ថាន ខេមា បាន​រៀប​ចំ​កម្ម​វិធី​ដាំ​ដើម​ឈើនេះ​ជាលើកទីបី​ហើយ ដោយ​បាន​ដាំ​ដើម​ឈើ​សរុប​ចំនួន ១.៨៥០ដើម។ ទន្ទឹមនឹងនេះ គ្រឹះស្ថាន ក៏បាន​ចូល​រួម​ចំ​ណែក​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​អ​វិជ្ជ​មាន​លើ​បរិ​ស្ថាន និង​លើក​កម្ពស់​សុខុ​មាល​ភាព​សហ​គមន៍ តាម​រយៈ​ផលិត​ផល​ឥណ​ទាន​បៃតង និង​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យផង​ដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ