មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”

ភ្នំពេញ ៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប។ ផលិតផលនេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើការយល់ដឹងយ៉ាងស៊ីជម្រៅអំពីបញ្ហាប្រឈមរបស់ឪពុកម្តាយនៅកម្ពុជា ដែលមានក្តីស្រមៃចង់ឱ្យកូនអាចបន្តការសិក្សានៅសាកលវិទ្យាល័យបានទោះបីជាមិនមានវត្តមានរបស់ពួកគាត់ក៏ដោយ។

ការអប់រំត្រូវបានចាត់ទុកជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតដ៏ត្រចះត្រចង់របស់កូនៗ ​ប៉ុន្តែ ឪពុកម្តាយភាគច្រើនមានការព្រួយបារម្ភ អំពីលទ្ធភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួនក្នុងការផ្គត់ផ្គង់ដល់ការសិក្សារបស់កូនឱ្យបានចប់ចុងចប់ដើម ជាពិសេសពេលមានហេតុការណ៍អកុសលណាមួយកើតឡើងដោយមិនដឹងទុកជាមុន ហេតុនេះហើយបានជា ផលិតផលធានារ៉ាប់រង Manulife បរិញ្ញា​ ​ត្រូវបានបង្កើតដើម្បីឆ្លើយតបទៅនឹង​បញ្ហានេះ។

Manulife បរិញ្ញា ​ធានាថាកូនៗមានឱកាសបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដោយមិនបារម្ភពីភាពមិនទៀងទាត់​ក្នុងជីវិត។ ជាមួយការបង់បុព្វលាភធានារ៉ាប់រងតែមួយលើក Manulife បរិញ្ញា ផ្តល់ «អត្ថប្រយោជន៍ការពារលើការសិក្សា»ក្នុងករណី​​មាតាបិតា ឬអាណាព្យាបាល​ទទួលមរណភាព ឬពិការភាពទាំង្រសុង និងជាអចិន្ត្រៃយ៍។​ លើសពីនេះ ​​«អត្ថប្រយោជន៍ជំនួយគ្រួសារ» ក៏នឹងត្រូវបានផ្តល់ជូន​ក្នុងការ​ទប់លំនឹងហិរញ្ញវត្ថុក្នុងគ្រួសារ​អំឡុងពេលហេតុអកុសលនេះផងដែរ។ ​​

លោក​ ចាន់ រដ្ឋា​ អគ្គ​នាយក​​ក្រុមហ៊ុន​ មេ​នូ​ឡាយ​ហ្វ៍​ ខេមបូឌា បានមានប្រសាសន៍ថា៖

«ក្នុងនាមខ្ញុំជាអាណាព្យាបាល​​មួយរូប ​ខ្ញុំមានមោទនភាព​​ក្នុងការបង្កើត​ Manulife បរិញ្ញា ​សម្រាប់ទីផ្សារកម្ពុជា។ Manulife បរិញ្ញាជាផលិតផលធានារ៉ាប់រងដំបូងនៅកម្ពុជាដែលផ្ដល់លទ្ធភាពឱ្យឪពុកម្ដាយគ្រប់រូបមានការធានារ៉ាប់រងអាយុជីវិតយ៉ាងហោចណាស់មួយសម្រាប់កូន។ ផលិតផលនេះក៏បានឆ្លុះបញ្ជាំងពីការ​រួមចំណែក​របស់ក្រុមហ៊ុន មេនូឡាយហ្វ៍ គាំទ្រ​​និយតករធានារ៉ាប់រងកម្ពុជា (IRC) ក្នុងការសម្រេចឱ្យបាននូវអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋ​កិច្ច ៥.៥% នៅឆ្នាំ២០៣០»។

ទទួលយកការប្រឹក្សាយោបល់ដោយឥតគិតថ្លៃ តាមរយៈ ១៨០០ ២១១ ២១១ ឬ ចូលទៅកាន់គេហទំព័រតាមតំណរភា្ជប់នេះ ​https://bit.ly/4dd7vhf  ​សម្រាប់ព័ត៌មាន​​​លម្អិត។

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍

ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេមួយលំដាប់ពិភពលោក ដែលជួយអតិថិជនយើងធ្វើការសម្រេចចិត្តឱ្យកាន់តែងាយស្រួល និងជីវិតកាន់តែប្រសើរ។ យើងមានស្នាក់ការកណ្តាល ជាសកលនៅទីក្រុង តូរ៉ុនតូ ប្រទេសកាណាដា ហើយមានប្រតិបត្តិការអាជីវកម្មជា ក្រុមហ៊ុន មេនូឡាយហ្វ៍ តាមបណ្តា ការិយាល័យនៅក្នុងប្រទេសកាណាដា នៅតំបន់អាស៊ី និងអឺរ៉ុប និងជាក្រុមហ៊ុន John Hancock នៅសហរដ្ឋអាមេរិក ដែលកំពុងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុ និងដំណោះស្រាយធានារ៉ាប់រង ជូនអតិថិជនជាលក្ខណៈបុគ្គល ជាក្រុម និងជាស្ថាប័ន។ គិតត្រឹមចុងឆ្នាំ២០២៤ យើងមានបុគ្គលិកជាង ៣៧,០០០ នាក់ ភ្នាក់ងារធានារ៉ាប់រងជាង ១០៩,០០០ នាក់ និងដៃគូចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិតរាប់ពាន់ផ្សេងទៀត ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៦ លាននាក់ នៅទូទាំងសកលលោក។ យើងធ្វើប្រតិបត្តិការអាជីវកម្មជា MFC នៅទីផ្សារមូលបត្រ តូរ៉ុនតូ ញូវយ៉ក និង ទីផ្សារមូលបត្រហ្វីលីពីនហើយនៅលើទីផ្សារមូលបត្រហុងកុងក្រោមឈ្មោះ ៩៤៥។ សម្រាប់ព័ត៌មានបន្ថែមស្ដីពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ហ្វាយនែនសល សូមចូលទៅកាន់គេហទំព័រ manulife.com.

អំពី ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១២ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតលំដាប់អន្តរជាតិដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។​ ក្រុមហ៊ុនមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការជួយកសាងអនាគតហិរញ្ញវត្ថុដ៏រឹងមាំជូនដល់ក្រុមគ្រួសារកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ​ www.manulife.com ឬទាក់ទងទៅកាន់លេខទូរសព្ទ ១៨០០ ២១១ ២១១.

ទំនាក់ទំនងសារព័ត៌មាន                                

កញ្ញា ជា វិជាន​                                                                             

០៩៦-២៨២៩-៧៩១                                                       

[email protected]


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរៀបចំដែនដី ប្រកាសដាក់ឱ្យដំណើរការនូវ​គម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/11/2025

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសដាក់ឱ្យដំណើរការគម្រោងគំនិតផ្ដួចផ្ដើមសាលារៀនកម្ពុជា និងសម្ពោធកម្មវិធីស្ថាបត្យកម្មខ្មែរជាផ្លូវការ

មន្ត្រីជាន់ខ្ពស់ ​CDC រំពឹងថា សម្ព័ន្ធធុរកិច្ច​ Baiyi Club នឹងជំរុញ​វិនិយោគិន​ចិន​មកបណ្ដាក់ទុន​នៅកម្ពុជា​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

មន្ត្រីជាន់ខ្ពស់​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បាន​បង្ហាញក្ដីរំពឹង​ថា សម្ព័ន្ធធុរកិច្ចមួយរបស់ចិន នឹង​ជំរុញវិនិយោគិន​ចិនមកកម្ពុជា​បន្ថែម​ទៀត

តម្លៃប្រេងបានឡើងថ្លៃ ២% បន្ទាប់ពីអ៊ុយក្រែនវាយប្រហារឃ្លាំងប្រេងនៅកំពង់ផែសមុទ្រខ្មៅរបស់រុស្ស៊ី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ២,‌១៣% ឬ ៦៤,៣៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៣៩% ឬ ៦០ ដុល្លារក្នុងមួយបារ៉ែល

កំពូលនាវាមុជទឹកទំនើបៗលើពិភពលោក លេចមុខដូចឈុតឆាកកាលពីសម័យសង្គ្រាមលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2025

សមយុទ្ធ Playbook Merlin 25 នៃសម្ព័ន្ធមិត្តអង្គការណាតូត្រូវបានចាប់ផ្តើមតាំងពីថ្ងៃទី១០ រហូតដល់ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងតំបន់សមុទ្រប៉ាល់តិក

៩ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

រយៈពេល៩ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង១១លានតោន កើនឡើងប្រមាណ ៣០ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤

ក្រសួងរៀបចំដែនដី និង​ភាគីពាក់ព័ន្ធ ប្រជុំពិនិត្យ​ពិភាក្សា​ ដើម្បីកំណត់អត្តសញ្ញាណបុរាណដ្ឋាននៅកម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/11/2025

ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បាន​បើកកិច្ច​ប្រជុំ​ដើម្បីកំណត់អត្តសញ្ញាណ​បុរាណដ្ឋាន​នៅតំបន់អង្គរ​ និងឈានទៅដល់ការកំណត់​នៅទូទាំងប្រទេស​

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

រដ្ឋមន្ត្រីឧស្សាហកម្ម ៖ ដើម្បីទាក់ទាញការវិនិយោគទាំងក្នុងស្រុក និងពីបរទេសលើវិស័យកសិអាហារ ការងារសំខាន់ចំនួន២ ដែលត្រូវពង្រឹង គឺការអនុវត្តកិច្ចសន្យា និងការអនុវត្តជំនាញឯកទេស

វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ (CAFE25) មានការដាក់តាំងបង្ហាញផលិតផលកសិផលខ្មែរដ៍សម្បូរបែប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/11/2025

ស្របតាមផែនការដែលបានគ្រោងទុក វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ ហៅកាត់ CAFE25 បានប្រារព្វឡើងរយៈពេល៤ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៣-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

របកគំហើញថ្មី ច្នៃសំបកក្តាម និងបង្កងមកជំនួសលីចូម ដែលប្រើសម្រាប់ផលិតថ្មផ្ទុកថាមពល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/11/2025

ក្រុមអ្នកវិទ្យាសាស្ត្រនៃសកលវិទ្យាល័យ University of Maryland បានស្រាវជ្រាវ និងរកឃើញថាសំបកក្ដាម និងបង្កង អាចយកទៅចម្រាញ់ប្រើប្រាស់ជំនួសឱ្យលីចូម (Lithium) ដើម្បីធ្វើប្រតិកម្មជាមួយសារធាតុស័ង្កសី (Zinc) ដែលជាវត្ថុអាតុដើមសម្រាប់ផលិតជាថ្មផ្ទុកថាមពលអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាព។

ចិន ​បានក្លាយជា​ប្រទេស​លំដាប់ទី​១នៅកម្ពុជា​ ដែលមានវិនិយោគិន​ និង​ទេសចរ​​ច្រើនជាង​គេ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/11/2025

ចិនបានក្លាយជា​ប្រទេស​ដែលឈរ​លំដាប់ទី១នៅកម្ពុជា ដែលមាន​ទាំង​វិនិយោគិន និង​ទេសចរច្រើនជាង​គេ ហើយបានជួយ​សេដ្ឋកិច្ចកម្ពុជា​យ៉ាង​ច្រើន

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *