ក្រុមហ៊ុនដាំដុះ​ដំណាំកៅស៊ូលើផ្ទៃដី​១០ម៉ឺន​ហិកតានៅកម្ពុជា គ្រោងវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បី​កែច្នៃកសិផលនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគ​លើដំណាំកៅស៊ូ​នៅកម្ពុជា​លើទំហំដីប្រមាណ ​១០ម៉ឺនហិកតា បានបង្ហាញបំណង​នៃការ​វិនិយោគ​បង្កើត​តំបន់​កសិ -ឧស្សាហកម្ម​​ដើម្បីធ្វើការ​កែច្នៃ​នៅកម្ពុជាស្រ​បពេលដែល​សក្ដានុពល​លើ​ដំណាំ​កៅស៊ូ​នៅកម្ពុជា​កំពុង​រីកដុះដាល​​ជា​បន្តបន្ទាប់ ​ក្នុងនោះរោងចក្រ​ផលិត​សំបក​កង់​ឡាន​​ក៏​បាន​ដាក់ដំណើរ​ការ និង​មានការវិនិយោគថ្មីៗជាបន្តបន្ទាប់​។

នៅក្នុង​ជំនួ​បជាមួយឯកឧត្តម ​ជា វុទ្ធី​ អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥​ លោក​ Truong Minh Trung អគ្គ​នាយក​រង​ទី​១ នៃក្រុមហ៊ុន​ Vietnam Rubber Group បាន​ជម្រាបជូនពីវឌ្ឍន​ភាពការងាររបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា និ​ង​​​បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគក្នុងវិស័យផលិតថាមពលស្អាតនៅកម្ពុជា ដោ​យ​​បា​នស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ បន្ថែមលើនេះ លោក Trương Minh Trung បានឯកភា​ព​តាមសំណើរបស់ឯកឧត្តមអគ្គលេខាធិកា​រ​ ធ្វើ​ការ​គិ​ត​គូ​រលើការវិនិយោគបង្កើតតំបន់កសិ-ឧស្សាហកម្ម ដើម្បីធ្វើការកែច្នៃកសិផល ។

ឯកឧត្តម ជា​ វុទ្ធី អគ្គលេខាធិការ​គណៈកម្មការ​វិនិយោគនៃ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានកោត​សរ​សើ​រចំ​ពោះ​ស​ម្ព័​ន្ធ​ឧ​ស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ដែលបានខិតខំជំរុ​ញ​​កា​រ​អ​ភិ​វ​ឌ្ឍ​ឧ​ស្ស​ហ​ក​ម្ម​កៅ​ស៊ូ​នៅ​កម្ពុ​​ជានា​ពេលកន្លងមក និងបានចូលរួមក្នុងសកម្មភាពសង្គមមួយចំនួន។

ឯកឧត្តម ក៏​បា​ន​ជ​ម្រា​ប​ជូ​នគណៈប្រតិភូដោយសង្ខេបពីស្ថានភាពថ្មីៗនៃបរិយាកាសវិនិយោគនៅកម្ពុជា ព្រម​ទាំង​​បានលើកឡើងពីវត្តមានរបស់ក្រុមហ៊ុនផលិតសំបកកង់យានយន្តនៅកម្ពុជា ដែល​បាន​ធ្វើ​ឱ្យ​មា​នកំ​ណើ​ន​​នៃ​តម្រូវការជ័រកៅស៊ូក្នុងស្រុក ។

ឯកឧត្តម​បានលើកទឹកចិត្តឱ្យសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា ធ្វើការបណ្តាក់​ទុ​នវិ​និ​យោគ​បង្កើ​តតំបន់កសិ-ឧស្សាហកម្មមួយដើម្បីប្រមូលផ្តុំក្រុមហ៊ុនធ្វើការកែច្នៃជ័រកៅស៊ូ ដើមកៅស៊ូ ឬកសិ​ផលផ្សេ​ង​ៗ​ទៀតដែលកំពុងមានសក្តានុពល ដើ​ម្បីផ្គ​​ត់​ផ្គ​ង់ដ​ល់​ឧ​ស្សា​ហ​ក​ម្មក្នុ​​ង​ស្រុ​ក​ដែ​ល​កំ​ពុ​ងមា​ន​​ត​ម្រូ​វ​ការ​កើ​ន​ឡើ​ង​ពី​មួយថ្ងៃទៅមួយថ្ងៃ។

ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការគាំទ្រដល់គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនក្នុងវិស័យផលិតថាមពលស្អាតនៅកម្ពុជា ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅតែបន្តគាំទ្រ ថែទាំការ​វិនិ​យោគ​របស់​វៀត​ណា​ម​ដែល​កំពុងមានសកម្មភាពនៅកម្ពុជា និងរង់ចាំ​ស្វាគមន៍​ដោ​យក្តីរី​ករាយ​ចំ​ពោះ​ការ​វិ​និ​យោគ​បន្ថែ​មពី​វៀ​​ត​ណា​ម ​។

ពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម​កៅស៊ូនេះដែរ នៅកម្ពុជា​មានរោងចក្រ​ផលិត​សំបក​កង់ឡានជា​បន្តបន្ទាប់​បាន​ចាប់ផ្ដើម​ដំណើរការ និងត្រូវ​ការជ័រ​កៅស៊ី​ដើម្បីមកផ្គត់ផ្គង់ក្នុង​ខ្សែច្រវាក់​ផលិតកម្ម​ ដើម្បី​ផលិត​សំបក​កង់ឡាន​និងនាំចេញទៅកាន់ទីផ្សារ​អន្តរជាតិ ។ជាក់ស្ដែង​គ្រាន់តែ​រោងចក្រ​ផលិត​សំបក​កង់​ឡាន​មួយនៅក្នុងស្រុ​ក​ស្នួល​ ខេត្ត​ក្រចេះ មានតម្រូវការ​កៅស៊ូ​រហូតដល់​ ៥ម៉ឺន​តោនទៅ ៦​ម៉ឺន​តោន ក្នុងមួយ​ឆ្នាំ នឹងអាច​កើនឡើងដល់​១០ម៉ឺន​តោន​ក្នុងមួយឆ្នាំ នៅពេលអនាគត ។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ មានក្រុមហ៊ុន​ក្នុង​ និងក្រៅប្រទេសជាច្រើន​​បាន​ចាប់អាម្ម​រណ៍​លើការ​វិនិយោគ​ក្នុង​វិស័យកសិកម្មកម្ពុជា ដែល​នាំឱ្យ​តម្រូវការ​ដី សម្រាប់វិនិយោគកសិកម្ម​កាន់តែ​មានកំណើន ខណៈអ្នកជំនាញនៃវិស័យអចលនទ្រព្យ​បានបញ្ជាក់ថា កម្ពុជា​ជា​ប្រទេស​កម្ពុជា នៅតំបន់​ណាក៏អាច​វិនិយោគ​លើ​កសិកម្មបានដែរ ប៉ុន្តែ​នៅតាម​តំបន់​នីមួយៗមានសក្ដានុពល​ទៅលើ​ប្រភេទ​ដំណាំ​​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

Leave a Reply

Your email address will not be published.Required fields are marked *