រដ្ឋាភិបាល ៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦% សម្រាប់ឆ្នាំ២០២៣ នេះ

ភ្នំពេញ ៖ សម្រាប់ឆ្នាំ ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦% ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច ដោយសារភាពមិនប្រាកដប្រជាពីក្រៅប្រទេស ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ។ នេះបើយោងតាមសេចក្តីសង្ខេបស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ឆ្នាំ២០២២-២០២៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣។

របាយការណ៍សេដ្ឋកិច្ចនេះត្រូវបានបង្ហាញក្នុងវេទិកាសាធារណៈស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលដឹកនាំដោយឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រាភ្នំពេញ។

របាយការណ៍បានឱ្យដឹងថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ បាននិងកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់។ ផលវិបាកនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បាននិងកំពុងបន្តអូសបន្លាយ ហើយផលប៉ះពាល់ កាន់តែមានភាពធ្ងន់ធ្ងរ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកល និងតំបន់កាន់តែមានភាពយ៉ាប់យ៉ឺនទៅៗ បន្ទាប់ពីបាន និងកំពុងឆ្លើយតប និងទប់ទល់ជាមួយផលវិបាកនេះអស់រយៈពេលជិត ១ ឆ្នាំ គួបផ្សំនឹងស្លាកស្នាមដែលបន្សល់ពីវិបត្តិជំងឺកូវីដ-១៩។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៥,៦% ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច។ ក្នុងនោះ វិស័យបម្រើការនាំចេញ ជាពិសេស វិស័យកាត់ដេរ រំពឹងថាមានកំណើនថមថយ ប៉ុន្តែនៅតែអាចរក្សាបានកំណើនវិជ្ជមានក្នុងរង្វង់ ៥,៥% ដោយសារការរំពឹងទុកការថមថយតម្រូវការខាងក្រៅ ជាពិសេសទីផ្សារអឺរ៉ុប ខណៈដែលវិស័យកម្មន្តសាលមិនមែនកាត់ដេរ រំពឹងថានៅបន្តកំណើនល្អក្នុងរង្វង់ ១១,៧% ដោយសក្តានុពលខ្ពស់នៃផលិតកម្មបម្រើការនាំចេញមួយចំនួន (គ្រឿងសង្ហារិមសូឡា និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម) និងការបន្តនិន្នាការល្អប្រសើរនៃផលិតកម្មបម្រើឱ្យតម្រូវការក្នុងស្រុក ជាពិសេស ផលិតកម្មម្ហូបអាហារ និងភេសជ្ជៈ។

វិស័យសំណង់ និងអចលនទ្រព្យ រំពឹងថានឹងបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតក្នុងរង្វង់ ១,១% និង ១២% រៀងគ្នា ដោយសារការរំពឹងទុកនូវការងើបឡើងវិញយឺតនៃរំហូរវិនិយោគទុនពីបរទេស ខណៈដែលវិស័យនេះរំពឹងថានឹងបន្តទ្រទ្រង់ដោយការវិនិយោគ និងតម្រូវការក្នុងស្រុក (ផ្នែកលំនៅឋាន)និងនិន្នាការនៃសកម្មភាពសំណង់បម្រើឱ្យឧស្សាហកម្ម និងសេវាកម្មក្នុងស្រុក។ វិស័យកសិកម្ម រំពឹងថានៅបន្តរក្សាបាននិន្នាការល្អប្រសើរក្នុងរង្វង់ ១,១% ដែលទ្រទ្រង់ដោយអនុវិស័យដំណាំ រួមមាន ស្រូវ និងដំណាំ ផ្សេងទៀត (ដំឡូងមី និងពោត), និងអនុវិស័យចិញ្ចឹមសត្វ ជាពិសេសផលិតកម្មជ្រូក។

វិស័យទេសចរណ៍ (សណ្ឋាគារ និងភោជនីយដ្ឋាន) រំពឹងថានៅបន្តនិន្នាការកើនឡើង ក្នុងរង្វង់ ៣២,៧% ដោយសារការបន្តងើបឡើងនៃរំហូរមនុស្សទាំងក្នុង និងក្រៅតំបន់។ ការដកចេញគោលនយោបាយគ្មានកូវីដរបស់ចិន គួបផ្សំនឹងការប្រារព្ធព្រឹត្តិការណ៍ស៊ីហ្គេម នឹងផ្តល់ភាពអំណោយផលដល់វិស័យទេសចរណ៍សម្រាប់ឆ្នាំ ២០២៣ នេះ។

ទន្ទឹមនេះ ទេសចរជាតិក៏រំពឹងថានឹងបន្តនិន្នាការកើនឡើង ដោយសារភាពកាន់តែល្អប្រសើរនៃសេវាកម្មទេសចរណ៍ និងកន្លែងកំសាន្ត ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយធ្វើដំណើរក៏កាន់តែមានភាពងាយស្រួលជាងមុន។ ជាលទ្ធផល, កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៣ លាននាក់ និងទេសចរជាតិប្រមាណ ១៤ លាននាក់ក្នុងឆ្នាំ ២០២៣។ ទន្ទឹមនេះ វិស័យលក់ដុំ-រាយក៏រំពឹងថា នឹងបន្តនិន្នាការល្អប្រសើរ ពោលមានកំណើនក្នុងរង្វង់ ៦,៥% ដោយសារការបន្តនិន្នាការនៃការកើនឡើង សកម្មភាពចាយវាយក្នុងស្រុក និងកំណើនសកម្មភាពទេសចរណ៍។ សូមបញ្ជាក់ផងដែរថា កាលពីដើមឡើយ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងសម្រេចបានកំណើនក្នុងរង្វង់ 6,6% ក្នុងឆ្នាំ 2023 នេះ ដោយសារការបន្តនូវភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានវិលត្រឡប់មករកប្រក្រតីភាពវិញ ប៉ុន្ដែតាមការវាយតម្លៃចុងក្រោយ សេដ្ឋកិច្ចកម្ពុជាព្យាករថានឹងមានកំណើនត្រឹមតែ ៥,៦ ភាគរយប៉ុណ្ណោះ ជាតួលេខថ្មីដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា អនុម័តឲ្យប្រើប្រាស់ និងជាតួលេខប្រាកដនិយមជាងគេ ព្រមទាំងជាតួលេខប្រហាក់ប្រហែលនឹងការវាយតម្លៃ របស់ស្ថាប័នអន្ដរជាតិធំៗផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ

តស់ ! មកដឹងពីចំណុចពិសេសទាំង ១០ របស់សហគមន៍នេសាទត្រពាំងសង្កែ ខេត្តកំពត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កន្លែងកម្សាន្តមួយដែលមិនគួរមើលរំលងគឺសហគមន៍នេសាទត្រពាំងសង្កែ ដែលមានឈ្មោះបោះសម្លេងដោយសារតែសម្រស់ដ៏ស្រស់ស្អាតរបស់វា ជាពិសេសព្រៃកោងកាងជាង ៤ហិកតា

World Bank ៖ បំណុល និងជម្លោះជាវិបត្តិសកលរយៈពេលខ្លី ប៉ុន្តែភាពក្រីក្រ ជាវិបត្តិធ្ងន់ធ្ងររយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

វិបត្តិសកលទាំងអស់គឺមានការជាប់ទាក់ទងគ្នាយ៉ាងខ្លាំង រាប់ចាប់តាំងពីបញ្ហាបម្រែបម្រួលអាកាសធាតុ, បញ្ហាបំណុល, បញ្ហាវិបត្តិស្បៀងអាហារ ទៅដល់ការពន្លឿននៃការរៀបចំប្រព័ន្ធខ្យល់អាកាស

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ សម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ទេសចរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានរៀបចំការសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ដើម្បីទទួលស្វាគមន៍ទេសចរបរទេសក្នុងឱកាសសង្រ្កាន្តឆ្នាំថ្មីប្រពៃណីជាតិ

ត្រីមាស​ទី​១ ​ឆ្នាំ​២​០​២​៤​ កម្ពុជាទទួលបានចំណូលជិត ១០០លានដុល្លារពីការនាំចេញ​កង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

របាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករបានឱ្យដឹងថាអំឡុងខែមករាដល់ខែមីនាកម្ពុជាបាននាំចេញកង់រួមទាំងកង់អគ្គិសនីដែលមានតម្លៃ ៩៦,៩ លានដុល្លារអាមេរិក

ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/04/2024

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿង ពីប្រទេសជប៉ុន ដើម្បីអភិវឌ្ឍវិស័យរថភ្លើងនៅកម្ពុជា ។