សញ្ញាវិជ្ជមាន ៖ ដើមឆ្នាំ២០២៤ វិស័យ​សំណង់​​ចាប់ផ្ដើមរើបឡើង ខណៈ​២ខែប៉ុណ្ណោះ ទទួល​បាន​គម្រោងសាងសង់​ ៥៣៩ ​គម្រោង​

ភ្នំពេញ  ៖ នៅ​ដើម​ឆ្នាំ២០២៤​នេះ វិស័យ​សំណង់​នៅក្នុងប្រទេ​សកម្ពុជាត្រូវបានសង្កេត​ឃើញថា​ចាប់ផ្ដើម​មានសកម្មភាពរើប​ឡើង​វិញ​ជាវិជ្ជមាន ដោយក្នុង​រយៈ​ពេល​២ខែប៉ុណ្ណោះ គម្រោង​ទទួល​បានការ​អនុញ្ញាត​សាងសង់​សរុប​មានចំនួន​ ៥៣៩​គម្រោង​ ។ ​នេះបើតាម​របាយការណ៍​ស្ថិតិរបស់​ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ ចេញផ្សាយកាលពីចុង​ខែមីនា ២០២៤​កន្លងទៅនេះ ។​

​យោងតាម​របាយការណ៍​ដដែលនេះបានបង្ហាញថា​ ក្នុង​រយៈពេល​២ខែដើមឆ្នាំ២០២៤​នេះ គម្រោង​សំណង់​ដែល​ទទួលបាន​ការ​អនុញ្ញាត​សាងសង់​ច្រើន​ជាងគេ គឺគម្រោង​លំនៅឋាន​ដែល​មានរហូតដល់​ ៤៤៩​គម្រោង ក្នុងនោះដែរ បុរី មានចំនួន ​៤២០​គម្រោង ខុនដូ​មាន​២៩គម្រោង ។ ក្រៅពីនេះ​មានគម្រោ​ងសំណង់​ឧស្សាហកម្ម ៣៣​គម្រោង សំណង់ ពាណិជ្ជកម្ម​ចំនួន​៣៣​គម្រោង សំណង់ទេសចរណ៍មាន៨​គម្រោង​ និង​សំណង់​សាធារណៈមានំនួន១៦គម្រោង ។​

ដោយឡែកក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២២៤​ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់នេះ​ចំនួន​ ២៦៩​គម្រោង មានផ្ទៃក្រឡា​ប្រមាណ​៨១២ពាន់​ម៉ែត្រការ៉េ​ និងទទួល​បានទុន​វិនិយោគ​ប្រមាណ៣០៤​លានដុល្លារ​អាមេរិក បើប្រៀបធៀប​នឹង​ខែមករា​ ឆ្នាំ២០២៤​ ឃើញថា មានការកើនឡើង​ជា​វិជ្ជមាន ដោយចំនួន​គម្រោង​ដែល​ទទួលបាន​ការ​អនុ​ញ្ញាត​សាងសង់កើនឡើង​១,៩ភាគរយ ​ មានផ្ទៃក្រឡាសាងសង់កើនឡើង​១០,៤​ភាគ​រយ​ ​ និងទំហំទឹកប្រាក់​សាងសង់​ក៏មានការកើនឡើង​ប្រមាណ​២,៨ភាគរយ​ផងដែរ​ ។

បើ​ក្រលេក​ទៅមើ​លគម្រោង​វិនិយោគដែលចុះបញ្ជី​នៅក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជាវិញ​ក៏ឃើញថា​មានសន្ទុះកំណើន​គួរឱ្យកត់សម្គាល់​ដែរ។ ជាក់ស្ដែង​រយៈ​ពេល​២ខែ ក្នុងឆ្នាំ ២០២៤​ មានគម្រោង​វិនិយោគ​សរុប​ដែលចុះ​បញ្ជី​ក្នុង​​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ចំនួន​៦៩គម្រោង​ មានទុនវិនិយោគ​ប្រមាណ ១ ៣៨៥លានដុល្លារ​ និង​អាច​បង្កើតការងារ​ថ្មីបាន ៦៧ ១៧៨កន្លែង ។​ បើ​ប្រៀបធៀបនឹងរយៈ​២ខែ កាលពីឆ្នាំ២០២៣​កន្លងមកឃើញថា​មាន​គម្រោង​វិនិយោគ​ចំនួនតែ ៣១​គម្រោង មានទឹកប្រាក់​វិនិយោគ​ចំនួន​២២៩​លានដុល្លារ​អារិកប៉ុណ្ណោះ ដូច្នេះ២​ខែ​ដើមឆ្នាំ ២០២៤​នេះ មានសញ្ញាវិជ្ជមានខ្ពស់​សម្រាប់ស្ថានភាពវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ​។​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ