រាជរដ្ឋាភិបាល​បន្តលើកទឹកចិត្ត​ដល់​វិស័យ​អចលនទ្រព្យ​តាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​

ភ្នំពេញ ៖ ក្នុងពេលស្ថានភាពនៃវិស័យ​អចលនទ្រព្យនៅមិនទាន់​ប្រ​សើ​រ​​​ឡើងវិញ​នោះ រាជរដ្ឋាភិបាលកម្ពុជា​បានសម្រេច​ដាក់ចេញនូវ​វិធានការ​បន្ត​លើកទឹកចិត្ត​ដល់​វិស័យនេះតាមរយៈការលើកលែងពន្ធចំនួន​៤​ប្រភេទ​​រហូតដល់ដំណាច់ឆ្នាំ២០២៥ ។​

យោងតាមសេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅ​ល្ងាច​ថ្ងៃទី​៩ ខែតុលា ឆ្នាំ២០២៤​ បាន​បញ្ជា​ក់​ថា ដើម្បីកាត់បន្ថយ​បន្ទុក​ចំណាយ​បង់ពន្ធដល់ក្រុមហ៊ុនអភិវឌ្ឍន៍​លំនៅឋាន​​ ក៏ដូចជា​ប្រជា​ពលរដ្ឋ​​ជា​ម្ចាស់​អច​ល​នទ្រព្យ​ ក្រសួង​សេដ្ឋកិច្ច​​ និងហិរញ្ញវត្ថុ​បាន​បន្ត​ និង​បន្ថែម​គោល​ការណ៍​លើក​ទឹកចិត្ត​ពន្ធដារចំពោះ​វិស័យ​អ​ច​ល​នទ្រព្យ រួមការលើក​លែង​ពន្ធប្រ​ថាប់ត្រា​លើកា​រផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិកាន់​កាប់លំនៅឋាន​ដែល​មានលក្ខណៈ​ជា​បុរី​ មានតម្លៃ​ក្រោម​ ឬ​ស្មើ​​៧ម៉ឺន​ដុល្លារ​ រហូតដល់ដំណាច់ឆ្នាំ២០២៥​ ។ រដ្ឋាភិបាល​ក៏អនុគ្រោះពន្ធ​ប្រថាប់ត្រា​លើការផ្ទេរ​កម្មសិទ្ធិ ឬសិទ្ធិ​កាន់​កាប់​លំនៅឋាន​គ្រប់​ប្រភេទ​ ដែល​មានលក្ខណៈជា​បុរី​ និងមានតម្លៃលើស​ ៧ម៉ឺន​ដុល្លារ​អាមេរិក​ ដោយអនុញ្ញាតឱ្យ​ដកទំហំទឹកប្រាក់​ ៧ម៉ឺនដុល្លារអាមេរិក​​ចេញពីមូលដ្ឋានគិត​ពន្ធ​ប្រថាប់ត្រា​ សម្រាប់ការ​ទិ​ញ​​​​លំនៅឋានក្នុងគម្រោង​អភិវឌ្ឍន៍​លំនៅឋានជា​បុរី ដែល​មា​នអាជ្ញាធរ​អាជីវកម្ម​អចលនវត្ថុ​ និង​បាន​ចុះ​បញ្ជី​ត្រឹ​មត្រូវរហូត​ដល់ដំណាច់​ឆ្នាំ២០២៥ ។​

ប្រភេទពន្ធមួយ​ទៀត​ដែល​រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន និងប្រជាពលរដ្ឋ​ក្នុងវិស័យ​អចល​ន​ទ្រព្យ​ គឺ​ពន្ធលើ​ចំណេញមូល​ធន​ ។ រដ្ឋាភិបាល​បានសម្រេច​ពន្យារពេល​ការអនុវត្ត​ពន្ធលើ​ចំណេញ​មូលធន​​​លើ​រូប​វន្ត​បុគ្គល​ចំពោះ​អចលនទ្រព្យ​រហូតដល់​ដំណាច់ឆ្នាំ២០២៥ ។ ចំពោះ​ទ្រព្យ៥​ប្រភេទ​ទៀត​រួមមាន ភតិសន្យា​ ទ្រព្យវិនិយោគ​ កេរ្តិ៍​ឈ្មោះ​អាជីវកម្ម កម្មសិទិ្ធ​បញ្ញា​ និង​រូបិយបណ្ណ​បរទេស​ ត្រូវអនុវត្តចាប់​ពីឆ្នាំ២០២៥តទៅ ។​

យោងតាម​សេចក្ដីជូនដំណឹង​ឱ្យដឹង រដ្ឋាភិបាលក៏បាន​លើកទឹកចិត្តផ្នែកពន្ធដា​រ​លើ​ពន្ធលើ​អចលនទ្រព្យ​ ដោយលើកលែង​ប្រាក់ពន្ធ​លើអចលនទ្រព្យ​ ដូចជា​ទណ្ឌកម្ម​រដ្ឋបាល ( ពន្ធ​បន្ថែម​ និង​​ការ​ប្រាក់ ​) ក្នុង​ករ​ណី​អចលនទ្រព្យ​ ឬចំណែក​ណាមួយ​នៃអចលនទ្រព្យ​ ដែលជា​ប្រភេទដីកសិកម្ម​ដែល​ប្រជាពលរដ្ឋ​​កំពុង​បង្ក​បង្កើ​ន​​ផល​ និងសំណង់ដែលបម្រើ​ផ្ទាល់​ និងជាអចិន្ត្រៃយ៍ដល់​សកម្មភាពកសិកម្ម ។

រដ្ឋាភិបាលក៏បានលើកលែង​ផងដែរ​ដល់​ពន្ធ​លើ​ដី​មិនបានប្រើប្រាស់​រហូតដល់​ដំណាច់​ឆ្នាំ២០២៤ ដោយកម្មសិទ្ធិករ ​ឬអ្នកកាន់​កាប់ ឬអ្នកទទួល​ប្រយោជន៍​ចុងក្រោយ​ពុំមានកាតព្វកិច្ច​ប្រកាសប​ង់​ពន្ធ​រហូត​ដល់​ដល់ឆ្នាំ ២០២៤ ។​

លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Dream Property បានឱ្យដឹងថា ស្ថានភាពវិស័យ​អចលនទ្រព្យ​នៅកម្ពុជា​ក្នុងឆ្នាំ២០២៤នេះ នៅមិនទាន់មានភាពប្រសើរ​ ការទិញលក់​មានចំនួនតិចតួច​នៅ​ឡើយ​បើធៀបនឹង​មុនវិបត្តិកូវីដ​១៩​ ​។ ក្រុមហ៊ុន​ភ្នាក់ងារ​​អចលនទ្រព្យ​ជាច្រើន​ បាន និងកំពុងជួប​បញ្ហា​ដោយ​សារ​តែមិនមាន​ចរន្ត​ទិញ​ លក់​ ដូចមុន ។

​ដោយឡែក​អ្នកឧកញ៉ា សំ សុខនឿន​ ប្រធានក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ SAM SN Group បានថ្លែងថា ​ទី​ផ្សារ​​អចលនទ្រព្យ​កម្ពុជា​បច្ចុប្បន្ន​​នៅតែពឹង​លើ​ការ​វិនិយោគមកពីបរទេស ហើយនៅពេល​សេដ្ឋកិច្ច​សកល​នៅ​បន្ត​មាន​បញ្ហា វាក៏បានជះ​ឥទ្ធិពល​ដល់សេដ្ឋកិច្ចរ​បស់កម្ពុជា​ និង​បន្តជះឥទ្ធិពល​ដល់​វិស័យ​អចលនទ្រព្យ ។

អ្នកឧកញ៉ាបានលើកឡើងថា ទោះបីជាស្ថានភាព​អចលនទ្រព្យ​នៅមិនទាន់មានភាពប្រសើរ​ក្ដី​ តែមន្ត្រីរាជ​រដ្ឋា​ភិ​បា​ល​​កម្ពុជា បាន​បន្ត​ស្វះស្វែងទាក់ទាញ​វិនិយោគិន​មកពីខាង​ក្រៅ​ប្រទេស​ដើម្បី​ចូលមក​សិក្សា​ស្វែងយល់​វិនិ​យោ​គ​​នៅក្នុងប្រទេស​កម្ពុជា​កាន់តែច្រើន ជាក់ស្ដែង​ថ្មីៗនេះឯកឧត្តម ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ​និងជា​អនុ​​ប្រធានទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​ បានអញ្ជើញទៅ​ប្រទេស​អាមេរិក​ និងកាណាដា ​ដើម្បីផ្សព្វផ្សាយ​ពីសក្ដានុពល​វិនិយោគ​នៅកម្ពុជា ដល់​វិនិយោគិន​អាមេរិក និង​កាណាដា ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

អ្នកជំនាញលើកឡើងពី​វិធីសាស្ត្រដែលអាម៉េរិកអាចនឹងប្រើប្រាស់សម្រាប់បង្កើនសម្ពាធលើសេដ្ឋកិច្ចអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ស្ថិតនៅក្នុងស្ថានការណ៍នៃភ្លើងសង្គ្រាមនៅមិនទាន់រលត់នៅឡើយ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ កំពុងរៀបចំផែនការតាមរយៈការដាក់ចេញនូវវិធានការសេដ្ឋកិច្ចយ៉ាងតឹងរ៉ឹងបំផុតដែលមិនធ្លាប់មានដើម្បីបង្កើនសម្ពាធលើអ៊ីរ៉ង់

កំពង់ធំកំណត់ចក្ខុវិស័យ​ ​៥​ ​ឆ្នាំ​ ប្រែក្លាយ​មូលដ្ឋាន​កសិកម្ម​ទៅជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ខេត្ត​កំពង់ធំ​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ឆ្នាំ​ ​២០២៦​-​២០៣០​ ​ដោយ​កំណត់​ចក្ខុវិស័យ​ឱ្យ​ខេត្ត​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដើម្បី​បង្កើន​ការ​កែច្នៃ​ តម្លៃ​បន្ថែម​ ការ​វិនិយោគ​ ​និង​ប្រាក់​ចំណូល​របស់​ប្រជាជន