គម្រោងចំនួន៥ ​ដែលបានសាងសង់រួច និងកំពុងសាងសង់​នៅកម្ពុជា មានទុនសរុបជិត ៩​ពាន់លានដុល្លារ​ ​នឹងជួយ​ទាក់ទាញការ​វិនិយោគ​ពីបរទេសបន្ថែម​

ភ្នំពេញ ៖ គម្រោង​ធំៗចំនួន​៥ ដែលរាជរដ្ឋាភិបាល​បានចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ គួបផ្សំជាមួយនឹងទុកវិនិយោគ​ពីបណ្តាក្រុមហ៊ុនដៃគូមកពី​ខាង​ក្រៅ​ប្រទេ​សនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការ​ទាក់ទា​ញ​​វិនិយោគិន​បរទេស​ឱ្យមកបណ្ដាក់ទុនវិនិយោគ​នៅកម្ពុជាបន្ថែមទៀត។

គម្រោងចំនួន៥ ដែល​បានបញ្ចប់ការសាងសង់ និងកំពុងបន្តការ​សាងសង់​នៅក្នុងប្រទេស​កម្ពុជា​ទាំងនោះ រួមមាន​ ៖ ​មានគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ​ – ព្រះសីហនុ , គម្រោង​ព្រែកជីក​ហ្វូណន​តេជោ (កំពុងដំណើរការតាមផែនការ) , គម្រោង​ពង្រីក​កំពង់ផែស្វយ័ត​ក្រុងព្រះ​សី​ហ​នុ , ម្រោង​ផ្លូវ​ល្បឿនលឿនភ្នំពេញ – បាវិត , អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ត្រូវបានប៉ាន​ប្រមាណទឹកប្រាក់​វិនិយោគ រហូតដល់ជិត ៩លានលានដុល្លារអាម៉េរិក​ ។ ក្នុងនោះ គម្រោង​ផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានចំណាយថវិកា​ប្រមាណ ២ពាន់លានដុល្លារអាម៉េរិក បាន​សាងសង់រួចរាល់​ និងកំពុងប្រើប្រាស់, គម្រោង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ មានទឹកប្រាក់​វិនិយោគ​ប្រមាណ ១,៦ពាន់​លានដុល្លារ​ ដែលគ្រោងនឹង​ដាក់​ដំណើរការ​នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ។

ដោយឡែកគម្រោងចំនួន ៣ផ្សេងទៀត ​រួមមាន ​គម្រោង​ពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ គ្រោងចំណាយទឹកប្រាក់​ប្រមាណ ជិត​១ពាន់លានដុល្លារអាម៉េរិក ​មាន៣ដំណាក់​កាល ។ គម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំ​ពេញ-បាវិត គ្រោងនឹង​ចំណាយថវិកាប្រមាណ ១,៦ពាន់លានដុល្លារអាម៉េរិក និងគម្រោង​ព្រែកជីក​ហ្វូណនតេជោ ដែលជាគម្រោង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រទេសកម្ពុជា គ្រោងនឹង​ចំណាយវិកា​ប្រមាណ១,៧​ពាន់លានដុល្លារអាម៉េរិក។​

ឯកឧត្តម ​ស៊ុន ចាន់​ថុល ឧបនាយករដ្ឋមន្ត្រី​ និងជាអនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ ថ្លែង​នៅក្នុ​ងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ​បានឱ្យដឹងថា ដើម្បីទាក់ទាញ​ការ​វិនិយោគ​ពី​ក្រៅប្រទេស​បន្ថែម រាជរដ្ឋាភិបាល​បានកៀរគរ​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ព្យាយាម​ធ្វើ​យ៉ាងណា​កាត់​បន្ថយតម្លៃថ្លៃដើម​នៃការ​ដឹកជញ្ជូន កាត់​បន្ថ​យ​ពេលវេលាក្នុងការដឹកជញ្ជូន​ចេញ និងចូល​មកក្នុងប្រទេស​កម្ពុជា។

ឯកឧត្តម​បន្ថែមថា ៖

«អ្វីដែលរឹតតែពិសេស​ទៀត​នោះ តាមរយៈពន្ធ​បដិការពីសហរដ្ឋអាម៉េរិក ១៩ភាគរយ ក៏​នឹង​ធ្វើឱ្យ​វិនិយោគិនដែលជាអ្នកផលិតទំនិញនាំចេញទៅអាម៉េរិក មានការចាប់អារម្មណ៍​ និងបណ្ដាក់ទុនវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ហើយរាជរដ្ឋាភិបាល​ក៏នឹង​ចរចា​ជាមួយអាម៉េរិក ដើម្បីសុំ​ចុះបន្ថែមទៀត​ ជាពិ​សេស​ទៅ​លើ​ប្រ​ភេទមុខ​ទំនិញដែល​មានសក្ដានុពល​ក្នុងការ​នាំចេញទៅអាម៉េរិក និង​ជា​ប្រភេទ​ដែលអាចជួយ​ពល​រដ្ឋ​​កម្ពុ​ជាមានប្រាក់ចំណូល»។

ឯកឧត្តម​បានបញ្ជាក់ថា ​ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំង​នេះ កម្ពុជាក៏បាន ​និង​កំពុងអភិវឌ្ឍន៍​វិស័យ​ថាមពល​ ដើម្បីផ្ដល់ជូនអ្នកវិនិយោគ​ ពីព្រោះវិនិយោគិន​បរទេស​​​ នឹង​រក​ប្រទេស​ណាដែលមានថាមពល​គ្រប់គ្រាន់​ដើម្បីដំណើរវិនិយោគ​ ។ ក្រៅពីនេះ រាជរដ្ឋាភិបាល​ក៏បានអភិវឌ្ឍន៍ធនធានមនុស្ស​សម្រាប់​ទ្រទ្រង់​ដល់​ការ​វិនិយោគពីខាងក្រៅ ​និងការ​វិនិយោគក្នុងប្រទេស​ ដោយរាជរដ្ឋាភិបាល​បានដាក់ចេញនូវ​ផែនការ​អភិវឌ្ឍន៍ធនធានមនុស្ស​ ១លាន ​៥សែន​នាក់ តាមរយៈការ​បណ្ដុះបណ្ដាលជំនាញ (TVET) ។

ឯកឧត្តម ស៊ុន ចាន់ថុល​ ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែ​កក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា បានអនុម័ត​គម្រោ​ងវិនិយោគសរុប​ចំនួន ៤២៦គម្រោង​ហើយ​ ខណៈក្នុងឆ្នាំ២០២៤ កន្លងទៅ ពេញមួយឆ្នាំ កម្ពុជា​ទទួលបានគម្រោង​វិនិយោគតែ ៤១៤​គម្រោង​ប៉ុណ្ណោះ ដូច្នេះ ទម្រាំដល់ដំណាច់​ឆ្នាំ​២០២៥ កម្ពុជា​រំពឹងថា​ គម្រោង​វិនិយោគដែលបានអនុម័ត​នឹ​ងកើនឡើងលើស​ ៥០០​គម្រោង​ ហើយអាច​បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​បានប្រមាណ៣០​ម៉ឺនកន្លែង ៕









របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

Leave a Reply

Your email address will not be published.Required fields are marked *