ស្របពេលដែលអតិផរណាកំពុងកើតឡើងនៅសហរដ្ឋអាមេរិក ប្រជាជនអាមេរិកក៏កំពុងមានក្ដីបារម្ភចំពោះទីផ្សារលំនៅដ្ឋាន ខណៈដែលអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកក៏កើនឡើងដូចគ្នា។
យោងតាមការស្ទង់មតិប្រចាំខែដែលធ្វើឡើងដោយក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញលំនៅដ្ឋាន Fannie Mae បានបង្ហាញថា ក្នុងចំណោមពលរដ្ឋអាមេរិក ១ ០០០ នាក់ មានតែ ១៧% ប៉ុណ្ណោះដែលជឿថាវាជាពេលវេលាដ៏ល្អក្នុងការទិញផ្ទះនៅពេលនេះ។ ចំណែក អ្នកឆ្លើយទៅនឹងការស្ទង់មតិរបស់ Fannie Mae ប្រហែលជា ៣០% បានព្យាករណ៍ថា តម្លៃផ្ទះនឹងធ្លាក់ចុះក្នុងរយៈពេល ១២ ខែបន្ទាប់ ហើយអ្នកផ្សេងទៀតនៅតែជឿថា តម្លៃផ្ទះនៅតែមានឱកាសឡើងថ្លៃ។
ជាការគួរឱ្យកត់សម្គាល់ ទីផ្សារលំនៅដ្ឋាននៅអាមេរិកកំពុងរងផលប៉ះពាល់ដោយសារអតិផរណាខ្ពស់ រួមជាមួយនឹងការកើនឡើងនូវអត្រាការប្រាក់របស់ធនាគារកណ្តាល Federal Reserve ហើយអត្រាប្រាក់កម្ចីទិញលំនៅដ្ឋានសម្រាប់រយៈពេល ៣០ឆ្នាំ បានកើនឡើងយ៉ាងខ្លាំង ចាប់តាំងពីខែមករាដោយកើនឡើងពី ៣.២២% ក្នុងខែមករាដល់ ៥.៣% នៅចុងខែកក្កដា។ លោក Doug Duncan ប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីទិញលំនៅដ្ឋាន Fannie Mae បាននិយាយថា ដោយសារអត្រាប្រាក់កម្ចីទិញលំនៅដ្ឋានកាន់តែខ្ពស់ គឺបន្តធ្វើឱ្យប៉ះពាល់ដល់លទ្ធភាពទិញផ្ទះដែលបានធ្លាក់ចុះជាលំដាប់នៅក្នុងឆ្នាំនេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ