រដ្ឋាភិបាល​កំពុង​រៀបចំអភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​កម្សាន្ត​ចំនួន​២​នៅ​ខេត្តកែប និង​ខេត្តព្រះសីហនុ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ

ភ្នំពេញ ៖  ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរ​ជាតិ​​ និងអន្តរជាតិ ទៅលេង​កម្សាន្ត​ និង​សម្រាក​លំហែ​នៅ​តំបន់​ឆ្នេរ​បាន​កាន់តែច្រើន រាជរដ្ឋាភិបាល​ បាន និងកំពុង​រៀបចំអភិវឌ្ឍន៍​ឆ្នេរ​ខ្សាច់​ចំនួន​ពីរ​បន្ថែមទៀត ដោយមួយស្ថិត​នៅ​ក្នុងខេត្ត​កែប និង​មួយកន្លែងទៀតស្ថិត​នៅក្នុងខេត្តព្រះសីហនុ ។

កាលពី​ចុងសប្ដាហ៍​កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់​ ឯកឧត្តម​ សាយ សំអាល់ ក៏បានជួប​សំណេះសំណាល​ជាមួយ​ម្ចាស់ដីតាមបណ្ដោយឆ្នេ​រប្រវែង​២៧០០ ​ម៉ែត្រ​នៅខេត្ត​កែប និង​បានស្នើ​សុំឱ្យ​ម្ចាស់​ដី​មានកា​រឯកភាព​​ ដើម្បី​អនុវត្ត​ការងារគម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិ​តខ្ពស់ ដែលត្រូវ​បានដាក់ឈ្មោះថា «ឆ្នេរ​តេ​ជោសន្តិភាពកែប»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ​សាយ សំអាល់ ​បាន​បញ្ជាក់​ថា ការងារ​អភិវឌ្ឍន៍គម្រោងរមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈកម្រិត​ខ្ពស់នេះ​នឹង​ចាប់ផ្ដើម​នៅក្នុង​រដូវ​ប្រាំង​នេះ ដោយដំបូង​នឹង​ត្រូវ​សាងសង់​ទំនប់​រលក​ជា​មុនសិន និងរៀបចំ​ប្រព័ន្ធលូ​បង្ហូរ​កខ្វក់​នៅខាងក្រោម និងអាច​ចាក់ខ្សាច់​ក្នុងពេលតែមួយ​ដែលនេះ​គឺជា​បន្ទុក​របស់ម្ចាស់ដី ។

ឯកឧត្តម​​បានមានប្រសាសន៍ថា ៖

«ប្រសិនបើការងារទាំង៣ នេះអាចដំណើរការព្រមៗគ្នានោះគឺជាការល្អ ហើយ​កា​រធ្វើ​គឺអាចមានជម្រើសដែលម្ចាស់ដីអាចធ្វើដោយខ្លួនឯង រឺក៏អាចមានកា​រ​ឯ​ក​ភាព​គ្នាធ្វើ​ជា​ក្រុ​មនោះ​នឹ​ង​​អា​ច​​ចំ​ណាយ​ធូ​រស្រា​ល​ជាង​នេះ​ និង​មា​ន​ប្រសិ​ទ្ធ​ភា​ពជា​ង។ ​ជំ​ហា​​ន​ដែល​ត្រូ​វធ្វើ​ប​ន្ទាប់​​ពីនេះ​គឺ​កា​រដាំ​ដើម​ឈើ​ល​ម្អ​នៅ​​ពី​មុ​ខ​ក្បា​ល​ដី​នី​មួ​យៗ​តា​​ម​ប​ណ្ដោ​យឆ្នេ​រ​ស្រ​​បតា​ម​កា​រ​ជ្រើ​ស​រើ​សរ​បស់ម្ចា​ស់​ដី​ក្នុ​ង​នោះ​មាន​ប្រ​ភេ​ទ​ដើ​ម​ដូ​ង ​ដើ​ម​កោងកាង ឬដើមស្ងាវ ពីព្រោះដើមឈើ​ទាំ​ង​នេះគឺ​ជា​អ​ត្ត​ស​ញ្ញា​ណ​ស​ម្រាប់​ប​ណ្ដាខេ​​ត្តនៅជាប់​មា​ត់​ស​មុ​ទ្រ​រ​ប​ស់ប្រ​ទេសកម្ពុជា»។

ឯកឧត្តម​បន្ថែមថា​ ទំនប់​​​ទប់រលកក្នុងខេត្តកែបនេះ​ត្រូវចា​ប់​ផ្ដើមធ្វើពិធីក្រុងពាលីបើកកា​រ​ដ្ឋាន​សា​ង​សង់​តា​ម​ទំ​នៀ​​មទម្លាប់ប្រពៃណីខ្មែរនាថ្ងៃទី ២២ ខែមករាឆ្នាំ ២០២៥ នេះ ដើម្បី​បួង​សួ​ង​សុំ​ឱ្យកា​រអ​នុ​វ​ត្ត​គ​ម្រោង​នេះ​ដំ​ណើ​រការបានដោយរលូនសម្រាប់ជាឧត្តមប្រយោជន៍របស់ប្រជាពលរដ្ឋក្នុងខេត្តកែប កំពត​ និ​ងខេ​​ត្តព្រះ​​​សី​ហនុផងដែរ ។

ទន្ទឹមនឹ​ងការអភិវឌ្ឍ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈកម្រិត​ខ្ពស់នៅខេត្តកែបនេះ រាជរដ្ឋាភិបាល តាមរយៈ​គណៈ​កម្មាធិការ​គ្រប់គ្រង​ និងអភិវឌ្ឍន៍​តំបន់ឆ្នេរ ក៏គ្រោង​នឹងអភិវឌ្ឍន៍​ឆ្នេរខ្សាច់​កម្សាន្តមួយខ្សែទៀត​នៅ​ក្រុង​ព្រះ​សីហនុ ខេត្ត​ព្រះសីហនុ គឺឆ្នេរ​ព្រែក​ត្រែង​ ដែលជា​ឆ្នេរខ្សាច់​សមុទ្រ​មានទឹក​សមុទ្រ​ថ្លាល្អ ស័ក្តិសម​នឹង​ភ្ញៀវ​ទេ​សច​រ​ជាតិ​ និង​អន្តរជាតិមក​សម្រាក​ និងកម្សាន្ត​ ជាពិសេស​នៅរដូវ​វិស្សមកាល​ធំៗ​ សម្រាប់ភ្ញៀ​វ​ទេស​ច​រ​មក​ពីតំបន់អឺរ៉ុប ។

នៅក្នុង​ផែនការ​មេ​ អភិវឌ្ឍន៍ខេត្តព្រះសីហនុរបស់​រាជរដ្ឋាភិបាល ក៏គ្រោងនឹង​កែ​ប្រែ​ខេត្តព្រះសីហនុ ទៅជា​​ម​ជ្ឈ​មណ្ឌលពាណិជ្ជកម្ម និងទេសចរណ៍​ដ៏ពិសិដ្ឋ​លើពិភពលោក ហើយរំពឹង​ថា​នឹងទទួល​បាន​កា​រវិ​និ​យោគ​​ពី​វិនិ​យោគិនក្នុង​និងក្រៅប្រទេស​ ក៏ដូចជា​ទទួល​បានភ្ញៀវទេសចរ​បរទេសជាច្រើនទៀតផងដែរ ។

បច្ចុប្បន្ន​នេះ ក្នុងខេត្តព្រះសីហនុ​ មានគម្រោងអភិវឌ្ឍន៍​ធំៗមួយចំនួន​គួរឱ្យកត់សម្គាល់ ដែល​មានទឹកប្រាក់​ខ្ទង់ពាន់​លានដុល្លារ​អាមេរិក ក្នុងនោះមានគម្រោង​អភិវឌ្ឍន៍រមណីយដ្ឋាន​ឆ្នេរ​មាស​ ឆ្នេរ​ប្រាក់ គ្រោង​ចំណាយ​ប្រមាណ៥ពាន់​លានដុល្លារ​អាមេរិក​ គម្រោង​អភិវឌ្ឍន៍តំបន់​វិស្សមកាល​ Bay Of Light ដែលគ្រោង​ចំណាយ​ទឹក​ប្រាក់​រហូតដល់​១៦​ពាន់​លានដុល្លារអាមេរិក និងគម្រោង​អភិវឌ្ឍន៍​សណ្ឋាគារ​ មជ្ឈមណ្ឌលពាណិជ្ជកម្ម​ Peninsula Integrated ក្នុង​ក្រុង​ព្រះសីហនុ ដែល​មានទឹកប្រាក់ជិត​១ពាន់​លាន​ដុល្លារអាមេរិក ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ទីតាំងផលិតប្រេង និងឧស្ម័នមួយចំនួននៅមជ្ឈិមបូព៌ា ត្រូវរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

ចាប់តាំងពីមានការវាយប្រហារគ្នាដោយអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់មក ហេដ្ឋារចនាសម្ព័ន្ធផលិតថាមពលត្រូវរងការបំផ្លិចបំផ្លាញខ្លាំង និង ចរាចរណ៍នៅច្រកសមុទ្រ Hormuz ត្រូវបានផ្អាក

អ្នកជំនាញមើលឃើញថា ទំនាក់ទំនងទេ្វភាគីកម្ពុជា-អាម៉េរិក លើវិស័យពាណិជ្ជកម្ម កំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

អ្នកជំនាញមើលឃើញថាទំនាក់ទំនងទេ្វភាគីកម្ពុជា-សហរដ្ឋអាម៉េរិកលើវិស័យពាណិជ្ជកម្ម ធុរកិច្ចកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់

រាជរដ្ឋាភិបាលនឹង​បន្ថែមការ​ឧបត្ថម្ភ​ធន​លើ​ប្រេង​ឥន្ធនៈក្នុង​ករណីឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

រដ្ឋ​នឹង​ឧបត្ថម្ភធន​បន្ថែម​ក្នុងករណីតម្លៃប្រេង​សាំង​ហក់ឡើងពី​៩០ដុល្លារ/បារ៉ែល និង​ម៉ាស៊ូត​ឡើងលើសពី១០០ដុល្លារអាមេរិកក្នុងមួយបារ៉េល​

ចិន កំណត់គោលដៅកំណើនសេដ្ឋកិច្ចចន្លោះពី ៤,៥% ទៅ ៥% សម្រាប់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/03/2026

ចិន បានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ២០២៦នេះចាប់ពី ៤,៥% ទៅ ៥% ដែលជាការទម្លាក់ចំណាត់ថ្នាក់ និងបន្ទាបផែនការលើកដំបូងចាប់តាំងពីឆ្នាំ២០២៣រហូតមក

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *