រដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី ប្រគល់ទំនួលខុសត្រូវថ្មីជូនថ្នាក់ដឹកនាំនិងមន្ត្រី​ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកា​រ​ងា​​រ និង​ពង្រឹង​ខឿ​នសេដ្ឋកិច្ចជាតិ

ភ្នំពេញ​ ៖ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួងរៀបចំដែនដី​ នគរូប​នីយកម្ម​ និងសំណង់​ បាន​ប្រគល់​ទំនួល​ខុស​ត្រូវ​ថ្មី​ជូន​ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ដើម្បីលើ​កកម្ពស់​ប្រសិទ្ធ​ភាព ការងារ​ និង​ពង្រឹង​ខៀន​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែ​រឹងមាំបន្ថែមទៀត ។​

ថ្លែងក្នុងកិច្ចប្រជុំជីវភាពការងារថ្នាក់ដឹកនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដែលបា​ន​ធ្វើ​ឡើង​នៅ​ទីស្ដីការក្រសួង នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​បញ្ជា​ក់ថា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រោមឱវាទក្រសួងបានឆ្លងផុតនូវសមរភូមិទី១ របស់ខ្លួន នោះគឺ ការរៀបចំ​ផ្ទះសម្បែងឱ្យបានរៀបរយដោយធានាឱ្យបាននូវការបន្តនិរន្តរភាពការងារ និងដំ​ណើរ​កា​ររ​ប​ស់​ស្ថា​ប័ន រក្សាស្មារតី និងសតិអារម្មណ៍ឱ្យបាននឹងនរ រក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុង កសាងជំនឿ និ​ង​ទំ​នុ​កចិ​ត្ត​លើ​ការ​ដឹ​ក​នាំជា​រួម​របស់ក្រសួង ដែលសមរភូមិទី១នេះ យើងសម្រេ​ច​បា​ន​នូ​វល​ទ្ធ​ផ​ល​ល្អ​និង​អា​ច​ទ​ទួ​ល​យ​កបា​ន​​។​

ចំពោះការបង្កើតនូវបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ឯកឧត្តម ចាត់ទុកថានេះគឺជាកិច្ចការយុ​ទ្ធសា​ស្ត្រ​ហើ​យក៏ជាកិច្ចការចាំបាច់ដែលយើងត្រូវធ្វើមុនពេលដែលយើងឈានទៅអនុវត្តកិច្ចការងារផ្សេងទៀត ដែលក្នុ​ង​នោះ​មានការចុះបញ្ជីដីបង្ហើយ ហើយប្រែក្លាយអ្វី​ដែ​ល​យើង​មា​ន​នៅ​ក្នុ​ង​ដៃ​ឱ្យ​ក្លា​យ​ជាខឿ​​នសេ​ដ្ឋ​កិ​ច្ច​​រឹងមាំនាពេលខាងមុខ។

នៅក្នុងឱកាសនោះ ឯកឧត្តម ឧប​នាយករដ្ឋមន្ត្រី ក៏បានជំរុញ​​ឱ្យថ្នា​ក់​ដឹ​ក​នាំក្រ​​សួង​ផ្លាស់ប្ដូរផ្នត់គំនិ​ត​គិត​គូ​រ​ដ​ល់អនាគតប្រទេសជាតិ និងរួមគ្នារិះរកវិធីសាស្រ្តធ្វើយ៉ាងណាកសាងជីវ​ភាព​ប្រ​ជា​ជន​ឱ្យកាន់តែប្រសើរឡើង និង​អ​ភិ​វ​ឌ្ឍ​ជា​តិ​ឱ្យ​កាន់តែរីកចម្រើន។

ជា​មួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកំណត់ និងប្រគល់ទំនួលខុសត្រូវថ្មីចំពោះថ្នាក់ដឹកនាំក្រសួង លើវិស័យរដ្ឋបាល​និ​ង​ហិរញ្ញវត្ថុ, លើកិច្ចការរៀបចំដែនដី និងនគរូបនីយកម្ម, លើកិច្ច​ការសំណង់, លើកិ​ច្ច​កា​រលំនៅឋាន, លើ​កិច្ចការយុវជនក្រសួង ដើម្បីអនុវត្តការចងសម្ព័ន្ធមេត្រីភាពជាមួយក្រសួង គ្រឹះស្ថាន ​អ​ង្គ​ភា​ព​រដ្ឋ ដៃគូ​អភិវឌ្ឍន៍ និងវិស័យឯកជន និងលើគម្រោ​ង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំ​ណា​ក់​កាលទី៣ (LASED III) ព្រមទាំងបន្តបង្រួមបញ្ហាលើការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួ​ងរៀប​ចំ​​ដែន​ដី​ នគរូបនីយកម្ម និងសំណង់ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

Leave a Reply

Your email address will not be published.Required fields are marked *