រដ្ឋមន្ត្រី​ក្រសួងដែនដី ដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញា​តសា​ង​ស​ង់

ភ្នំពេញ ៖ ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បាន​ដឹកនាំកិច្ចប្រជុំពិភាក្សា​ស្ដីពីការកំណត់បែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញា​ត​សា​ង​សង់ ដែល​បា​ន​ធ្វើឡើងនៅទីស្ដីការក្រសួង នា​រសៀ​ល​​ថ្ងៃ​ទី​២​៨ ខែឧសភា ឆ្នាំ២០២៥ ។ កិច្ច​ប្រ​ជុំ​នេះ​ធ្វើ​ឡើ​ង​ដើម្បីប្រមូលធាតុចូលសំរាប់ជាជំនួយខ្លឹមសារនៃសេចក្តីព្រាងស្ដីពីបែបបទ និងបរិ​ប​ថ​នៃ​កា​​រផ្ដ​ល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រី ឱ្យមាន​សង្គតិ​ភាព​គ្រប់​ជ្រុងជ្រោយប្រកប​ដោ​យ​ស្មារ​តី​ទ​ទួ​ល​ខុ​សត្រូវ សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រសួង។

ឯកឧត្តមបានបញ្ជាក់ថា ការកំណត់បែបបទ និងប​រិបថនៃ​ការផ្ដល់លិ​ខិតអនុញ្ញា​ត​សាង​សង់​នេះអា​ចធ្វើ​ទៅ​បា​នលុះត្រាតែមានការឯកភាពផ្ទៃក្នុងគ្នាជាមុនសិន ទើប​អា​ច​បន្ត​ទៅ​ពិ​គ្រោះ​ពិ​ភា​ក្សាជា​មួ​យ​សមា​គមអ្នកអភិវឌ្ឍន៍លំនៅឋាន និងសមាគមអ្នកសាងសង់បាន។

ទន្ទឹមនេះ ឯកឧត្តម មានបំណងចង់ឱ្យសមាជិកទាំងអស់នៃកិច្ចប្រជុំ ក្លា​យ​ជាសមាជិ​កចូ​ល​រួ​មស​ក​ម្ម​ក្នុ​ងកិច្ចការកំណត់បែបបទ និងបរិបថ​នៃ​កា​រផ្ដល់លិខិតអនុញ្ញាតសាងសង់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជំរុញឱ្យគ្រប់ស្ថាប័នទាំងអស់ចូលរួម ដើម្បីស្តាប់អំពីបញ្ហា​ប្រឈម និងបង្កើតគំនិតថ្មីៗក្នុងការរៀបចំបែបបទ និងបទប​ញ្ញត្តិនា​នាសំ​រា​ប់​​កា​រផ្ដ​​ល់​លិខិ​​ត​អ​នុ​ញ្ញា​ត​សា​ង​ស​ង់​ឱ្យ​បានត្រឹមត្រូវ មានលក្ខណៈល្អប្រសើរ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា តាមរយៈបរិបថថ្មី រាល់លិខិតស្នើសុំសាងសង់ទាំងចូលមកតាមអនឡាញ ឬចូ​ល​ម​កដោ​យ​ផ្ទា​ល់ ឬតាមច្រកចេញចូលតែមួយក្តី អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវមា​ន​ភា​រ​កិ​ច្ច​ធ្វើ​ច​រ​ន្ត​ឯ​ក​សា​រ ដោយពិនិត្យផ្ទៀងផ្ទាត់លើឯកសារទាំងនោះ និងបញ្ជូនទៅខាងអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ អគ្គនា​យ​ក​ដ្ឋា​នរៀបចំដែនដី និងអគ្គនាយកដ្ឋានលំនៅដ្ឋាន ដើម្បីពិនិត្យបន្ត។ បន្ទាប់មកត្រូវប​ញ្ជូ​ន​សំ​ណុំ​ឯ​ក​សា​​រទាំងនោះទៅការិយាល័យច្រកចេញចូលតែមួយ ហើយ​កា​​រិយា​ល័យនឹង​ប​ញ្ជូនសំណុំ​ឯក​សារ​ទាំ​​ង​នោះ​ម​កអគ្គ​នា​យកដ្ឋានសំណង់ ដើម្បីបូកសរុបបច្ចេកទេស និងព្រាងលិខិតអនុញ្ញាតសាងសង់ រួចត្រូវប​ញ្ជូន​សំ​ណុំ​ឯ​កសារទាំងនោះទៅការិយាល័យច្រកចេញចូលតែមួយវិញ ដើម្បី​ស្នើ​សុំ​គោល​​ការ​ណ៍​​ពី​ឯ​កឧ​ត្ត​ម​ឧ​ប​​នា​យ​ករ​ដ្ឋ​​ម​ន្ត្រី ​និងក្រុមការងារជំនាញ ហើយការិយាល័យច្រកចេញចូលតែមួយត្រូវបើកកិច្ចប្រជុំ ធ្វើរបាយ​កា​រ​ណ៍​ និ​ង​ស្នើ​​សុំការពិនិត្យសម្រេចពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​


Leave a Reply

Your email address will not be published.Required fields are marked *