ក្រសួងរៀ​បចំដែនដី កំពុង​ដំណើរ​ការ​ឆ្ពោះទៅ​គ្រប់គ្រងទិន្នន័យក្នុងវិស័យសំណង់ តាម​​រយៈ​ការប្រើប្រាស់ប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងរៀបចំដំណើរការ​ឈានទៅរកការ​គ្រប់​គ្រងសំណង់ ការដ្ឋាន គ្រឿងបង្គុំសំណង់ និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិស័យសំណង់ តាមរយៈការ​ប្រើប្រាស់​ប្រព័ន្ធព័ត៌មាន​បច្ចេកវិទ្យា ។

បើតាម​ការ​បញ្ជាក់​របស់​ឯកឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ ន​គ​រូប​នីយកម្ម និង​សំណង់ ក្នុងសិក្ខាសាលា​បណ្ដុះបណ្ដាលស្ដីពីការ​ប្រើប្រាស់​កម្ម​វិធី​គ្រ​ប់គ្រង​ទិន្ន​ន័​យ​​សំណ​​ង់​តាម​​ប្រព័ន្ធព័ត៌មានវិទ្យា ដល់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ខេត្ត​ ​ដែ​លបានធ្វើឡើងនៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥​ បានឱ្យដឹងថា ការគ្រប់​គ្រ​ង​ទិ​​​ន្ន​ន័យ​ដោ​យប្រព័ន្ធព័ត៌មានវិទ្យានេះ គឺជា​យុទ្ធ​សា​ស្ត្រ​មួយដែលនឹងធ្វើឱ្យ​​ការ​គ្រ​​ប់គ្រ​​ងទិ​ន្ន​ន័​យក្នុ​ង​វិ​ស័​យ​សំ​ណង់កាន់តែមានភាពជាក់លាក់ និង​ក​សា​ងបា​ន​​នូវ​ទិន្ន​ន័​យ​រួ​ម​មួយ​ស​ម្រា​ប់​គ្រប់​​ភា​គី​ពា​ក់​ព័​ន្ធអា​​ចប្រើ​ប្រា​​ស់បានជាគុណប្រយោជន៍ ។

ឯកឧត្តមបាន​បន្ថែមថា ៖

«នេះគឺជាការបើកសមរភូ​មិ​ថ្មី​មួ​យទៀ​ត​ចំ​ពោះ​កិច្ច​កា​រ​រៀ​ប​ចំរ​បៀ​ប​រ​ប​បកា​រ​ងា​រ​ថ្មី​ និ​ង​កា​រ​ផ្លា​ស់ប្ដូរផ្ន​ត់​គំ​និ​ត​ថ្មី​ក្នុ​ង​ការ​អ​នុវត្តការងា​រស្ដី​ពី​កា​រ​ប្រើ​ប្រា​ស់​ក​ម្មវិធីគ្រប់​គ្រងទិ​ន្នន័​យ​សំណ​ង់​តា​ម​ប្រ​ព័​ន្ធ​ព័​ត៌មា​ន​វិទ្យា»។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែល​ស​ម្ដេ​ច​ម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកធ្វើជាចន្លុះបំភ្លឺផ្លូវ សម្រាប់រៀប​ចំ​ប្រ​ទេ​ស​ជា​តិអោ​យ​​មានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយអ្វីដែ​លក្រ​សួ​​ង​បា​នធ្វើ​នេះ​ក៏​ដើម្បី​ឆ្លើ​យ​ត​ប​ទៅនឹងយុ​ទ្ធ​សា​ស្ត្រ​ប​ញ្ចកោ​ណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ។ ប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណង់, លិខិតអនុញ្ញាតសាងសង់, លិខិតបើកបិទការ​ដ្ឋា​ន,​វិ​ញ្ញា​បន​ប​ត្រប្រើប្រាស់សំណង់ គឺអាចស្នើសុំមកដោយផ្ទាល់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំ​ណង់​ ​ឬអាចស្នើសុំតាមរយៈប្រព័ន្ធអេឡិចត្រូនិកបាន។ ​ឯ​កឧ​ត្ត​ម​បា​ន​ណែ​នាំ​ដ​ល់ថ្នា​ក់​ដឹក​នាំ​ក្រសួងត្រូវពិនិត្យមើលប្រព័ន្ធគ្រប់គ្រងការដ្ឋានសំណង់ និងប្រព័ន្ធគ្រប់គ្រងកម្មករវិស័យសំណង់ ដោយ​ត្រូវមានទិន្នន័យច្បាស់លាស់អំពីចំនួនកម្មករ ក៏ដូចជាជំនាញរបស់កម្មករនីមួយៗផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំក្រសួងត្រូវរួមគ្នាទទួលខុ​សត្រូ​វចំ​ពោះ​ប​ញ្ហា​ស​ន្តិ​សុខ ​និ​ង​ប្រ​ទេ​ស​ជា​តិ​ ដោ​យត្រូ​វ​ពិ​និ​ត្យ​រា​ល់​​កា​រ​សា​ង​ស​ង់​សំណ​ង់​នា​នា​ឱ្យ​បា​ន​ស​ម​ស្រ​ប​​តាមទីតាំ​ងនី​មួយ​​ៗធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ទន្ទឹមនេះ ឯកឧត្តមក៏បានផ្ដ​ល់កា​រ​ណែនាំ​ឱ្យ​គិ​តគូ​រ​អំពី​ឧ​ស្សាហកម្មផ​លិត​គ្រឿ​​ង​សំណ​​ង់​សំរា​​ប់ប្រើ​ប្រាស់​ក្នុ​ង​ស្រុ​ក​ និ​ង​ល​ក់​ចេ​ញ​ទៅ​ប​រ​ទេ​ស​ដើ​ម្បី​ប​ង្កើ​ត​ប្រ​ភ​ព​ចំណូ​លសម្រាប់ជាតិ និងជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វើក្នុងវិស័យនេះផងដែរ។

សូមជម្រាបជូនថា ការ​គ្រប់​គ្រងទិន្នន័យបានជាក់លាក់ និងជារួមនេះ ​នឹង​ធ្វើ​ឱ្យក្រសួងអាចរៀបចំគោលនយោ​បា​យបា​​ន​ត្រឹមត្រូវ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីដោះស្រា​យ​ប​ញ្ហា​សំ​ណ​ង់​ ​ដែលកំពុងជួបប្រទះ ហើយនឹងឈានទៅផ្តល់សេវាគាប់ចិត្តជូនប្រជាជន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់

ថៃ​ជួប​វិបត្តិ​ខ្វះ​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ ក្រោយពលករ​ខ្មែរ​រាប់​សែន​នាក់​ចាកចេញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

ការ​ចាកចេញ​របស់​ពលករ​ខ្មែរ​រាប់​សែន​នាក់​ពី​​ថៃ​ ​កំពុង​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​វិស័យ​សំខាន់​ៗ​របស់​ប្រទេស​នេះ​ ​ដែល​ពឹងផ្អែក​លើ​កម្លាំង​ពលកម្ម​បរទេស ​ចាប់ពី​កសិកម្ម​ ​សំណង់​ និង​ផលិតកម្ម​ រហូតដល់​ទេសចរណ៍​ ​និង​សេវាកម្ម ​ខណៈ​ការ​ស្វែងរក​កម្លាំង​ពលកម្ម​មក​ជំនួស​កំពុង​ជួប​ការ​លំបាក​

មេធនាគារ ARDB ៖ បើធ្វើស្រែមិនបានផល គួរពិចារណាប្រែក្លាយទៅដាំដំណាំផ្សេង ដើម្បីអាចបង្កើនសេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

អគ្គនាយកធនាគារ ARDB បានលើកឡើងថា ប្រសិនបើកសិករធ្វើស្រែរយៈពេល ៣ឆ្នាំ ឬច្រើនឆ្នាំជាប់ៗគ្នា ប៉ុន្តែមិនបានផលចំណេញ ហើយបំណុលកាន់តែកើនឡើង នោះគួរតែពិចារណាឡើងវិញថា តើគួរបន្តធ្វើដដែលទៀត ឬយ៉ាងណា

Leave a Reply

Your email address will not be published.Required fields are marked *