គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា កំពុង​ពិនិត្យឡើងវិញនូវគម្រោងអាទិភាព​ដើម្បី​ប្រែក្លាយតំបន់ឆ្នេរទៅជារបៀងសេដ្ឋកិច្ច

ភ្នំពេញ ៖ អគ្គ​លេខាធិការដ្ឋាន​នៃគណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​ និងអភិវឌ្ឍន៍តំបន់​ឆ្នេ​រសមុទ្រ​កម្ពុជា​​​ (គ.អ.ឆ.ក) បាន ​និងកំពុងពិនិត្យ​ឡើង​វិញនូវ​គម្រោង​អាទិភាពទាំង​ឡាយ​របស់​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា​ក្នុង​ស្មារតី​ប្រែក្លាយ​តំបន់​ឆ្នេរ​ឱ្យទៅជា​របៀង​សេដ្ឋកិច្ច​ស្រប​ទៅតាម​សក្ដានុពល​ដែល​មាន ។​ នេះបើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​ក្រោយ​កិច្ច​ប្រជុំ​របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ។

ថ្លែង​នៅក្នុងកិច្ច​ប្រជុំ​កាលពីថ្ងៃទី​២០​ ខែឧសភា ឆ្នាំ២០២៥ នាទីស្ដីកា​រក្រសួង​ ឯកឧត្តម សាយ សំអាល់​ ឧបនា​យ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួ​ង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និង​ប្រធា​ន​គណៈ​ក​ម្មា​ធិ​ការជាតិគ្រប់គ្រង និ​ងអ​ភិ​វ​ឌ្ឍតំ​ប​​ន់​​ឆ្នេរ​ស​មុទ្រកម្ពុជា បានឱ្យដឹងថា ការជួបជុំគ្នានាពេលនេះគឺដើម្បី​ជំ​រុ​ញ​ប​ន្ថែ​មទៀ​ត​​នូ​វ​កា​រ​អ​នុវ​ត្ត​គម្រោ​​ង​អ​ភិវ​ឌ្ឍ​ន៍​តំ​បន់​​ឆ្នេរសមុទ្រកម្ពុ​ជាឱ្យ​ក្លា​យ​ជា​រ​បៀ​ង​សេដ្ឋ​កិ​ច្ច​ដ៏​​មា​ន​ស​ក្តានុពល ជាកន្លែងបង្កើ​ត​​ការ​ងា​រ និងជាកន្លែងសំរាប់បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

ឯក​ឧត្តមបញ្ជាក់ថា ៖

«អ្វីដែលយើងខិ​ត​ខំ​ប្រឹ​ង​ប្រែ​ងគិ​​ត​គូ​រនេះ​គឺ​ដើម្បីឱ្យ​ប្រ​ជា​ព​ល​រដ្ឋ​នៅ​តំ​ប​ន់​ឆ្នេ​​រ​បា​​ន​មើល​ឃើ​ញ​យ៉ាង​ច្បា​​ស់ពីភាពរីកចម្រើនពិតប្រាកដ ដែលមិនមែនគ្រាន់តែនិយាយ ប៉ុន្តែជាការអនុវត្តជាក់ស្ដែង ហើយ​នោះ​​គឺអ្វីដែ​ល​ជា​បំ​ណ​ងប្រា​​ថ្នា​ដ៏​ពិ​សិ​ដ្ឋ​រ​ប​ស់​ប្រ​មុ​ខ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ដែ​ល​ច​ង់​ឃើ​​ញប្រជាព​លរដ្ឋ​រស់​នៅ​មា​​ន​សុ​ភ​ម​ង្គ​លជួបជុំក្រុមគ្រួសារ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ មានប្រាក់ចំណូល មានជី​វ​ភា​ព​​ប្រសើ​​រ​ឡើង និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសគឺ​ច​ង់​ឱ្យ​តំ​ប​ន់​ឆ្នេរ​សំបូ​រ​ទៅ​ដោ​យធ​​ន​ធា​ន​មនុ​ស្ស​ដែ​ល​មា​ន​ចំណេះដឹង និងភាពវាងវៃ ជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍សំរាប់អ្នកវិនិយោគគ្រប់ទិសទី» ។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តម បានណែនាំនិងជំរុញដល់ គ.អ.ឆ.ក ឱ្យមានការឯកភាពគ្នា ដើម្បី​ស្វែងរ​ក​នូ​វ​ទ​ស្ស​ន​វិស័យរួម ដោយពិនិត្យឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដែលត្រូវធ្វើ ពោលគឺទឹក ភ្លើង ផ្លូវ រួមទាំងគម្រោងអាទិភាពទាំងឡាយរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា ក្នុងស្មា​រតី​ប្រែ​ក្លាយ​តំប​​ន់​ឆ្នេ​រ​ឱ្យ​ទៅ​ជា​រ​បៀង​សេ​ដ្ឋកិច្ចស្រ​ប​ទៅ​តាមសក្ដានុពលដែលមាន ។

គួរ​បញ្ជាក់ថា ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំមកនេះ ​រដ្ឋាភិបាល​បានចំណាយថវិកា​ជាច្រើន​ដើម្បី​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​ដូចជាផ្លូវ​តាមបណ្ដោយ​ឆ្នេរ​សមុទ្រ ផ្លូវជាច្រើនខ្សែ កំពង់ផែ​ទឹកជ្រៅ ដើម្បីទាក់ទាញ​ការ​វិនិយោគបន្ថែម​ទៅកាន់​តំបន់​ឆ្នេរ ស្របនឹង​ផែនការទាក់ទាញទុនវិនិយោគឱ្យ​បាន២០ពាន់លានដុល្លារក្នុង​រយៈពេល​១៥ឆ្នាំ​ខាងមុខ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ


Leave a Reply

Your email address will not be published.Required fields are marked *