មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់បណ្ដាខេត្ត​ជាប់​សមុទ្រ​នឹង​កាន់តែសំបូរបែប​នាពេលឆាប់ៗនេះ ខណៈ​សក្ដានុពល​វិនិយោគ​ក៏​កាន់​តែ​ទាក់​ទាញ​​

ភ្នំពេញ ៖ រដ្ឋាភិបាល​បាន​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធទៅកាន់​បណ្ដាខេត្ត​មាត់សមុទ្រកាន់តែ​ទំនើប​ និងកាន់តែ​សំបូរបែបដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ និងវិនិយោគិន​ទៅកាន់​តំបន់​សមុទ្រ​កាន់តែច្រើន។ ជាក់​ស្ដែង​ រហូតមកដល់ពេលនេះ គេអាចធ្វើ​ដំណើរទៅកាន់​តំបន់​សមុទ្រ​នាខេត្តព្រះសីហនុបានតាមរយៈផ្លូវជាតិដែល​មានពីមុន​មកស្រាប់ រួមមានដូចជា ផ្លូវជាតិលេខ៤, ផ្លូវ​ល្បឿនល្បឿន​ និងផ្លូវ​ដែក​ជាដើម ។​

ដោយឡែកនៅពេលអនាគត​ឆាប់ៗនេះ ក្រោយ​គម្រោងព្រែកជីក​ហ្វូណន​តេជោ​សាងសង់​រួចនោះ​ នឹង​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ថ្មីមួយទៀត​ទៅកាន់​តំបន់​សមុទ្រ​គឺតាមផ្លូវទឹក ដែលអាច​តភ្ជាប់​ពី​ភ្នំ​ពេញ កណ្ដាល​ តាកែវ​ ទៅកាន់​ខេត្តកែប កំពត និងខេត្តព្រះសីហនុ ដូច្នេះ​ ហេដ្ឋារចនាសម្ព័ន្ធទៅកាន់​តំបន់​សមុទ្រ​នឹង​កាន់​តែមានច្រើន​សំបូរ​បែបបន្ថែមទៀត ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​មានប្រសាសន៍​ថា នៅពេល​ព្រែកជីកហ្វូណន​តេជោ​សាងសង់​រួច ប្រជាពលរដ្ឋ​កម្ពុជា​ដែលចង់ទៅលេង​ និង​កម្សាន្ត​នៅ​ប​ណ្ដា​ខេ​ត្ត​ជាប់សមុទ្រ ជាពិសេស​ខេត្តកែប និងកំពត នឹង​មានជម្រើស​ធ្វើដំណើរ​ច្រើន។ ពេលនោះ ប​ង​ប្អូ​​នប្រ​​ជា​ព​ល​រ​ដ្ឋ​អាច​ធ្វើដំណើរតាម​ផ្លូវ​ជាតិ​ដែល​បាន​សាង​សង់​រួចរាល់ បងប្អូន​អាច​ធ្វើដំណើរតាមរថភ្លើង ហើ​យ​បង​ប្អូ​ន​​ក៏​​​អាច​ធ្វើដំណើរ​តាមផ្លូវទឹកតាមព្រែកជីក​របស់យើង​ និងអាចចាត់ទុក​ថា ជាការ​ជិះទូក​កម្សាន្ត​តាម​ព្រែក​ថ្មីរបស់យើ​ង​ផ​ង​​ដែរ​ ។

​សម្ដេចធិបតី​បានលើកឡើងថា គម្រោងព្រែកជីកហ្វូណន​តេជោ នឹង​បើក​ការដ្ឋាន​សាងសង់​ជាផ្លូវ​ការ​នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤​ខាងមុខនេះ ដើម្បីបញ្ចប់មន្ទិល​របស់​មហា​ជន​ទាំង​ក្នុង​​ និងក្រៅ​ប្រទេសដែ​ល​ចោ​ទសួ​រ​ថា​​​​ តើ​គម្រោងព្រែកជីកហ្វូណនតេជោ​អាចចេញជារូបរាងដែរទេ ។

ថ្មីៗនេះដែរ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ​ក៏បានបង្ហើបពីផែនការ​ក្នុងការ​កសាង​ផ្លូវជិះកង់​តភ្ជាប់ពី​ខេត្ត​កែប រហូត​ដល់​ខេត្ត​កោះកុង ​ប្របតាមឆ្នេរ​សមុទ្រ​កម្ពុជា​ ដើម្បីទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ក៏ដូចជា​បង្កើ​ត​ព្រឹត្តិ​កា​រណ៍​នានា​ រួមមាន ការជិះកង់​ដើម្បីសប្បុរស​ធម៌​ស្វែងរក​ថវិកា​ជួយ​គន្ធបុប្ផា​​ និ​ងមន្ទីរ​កុមារ​នានាផងដែរ ។​

តាមរយៈមធ្យោបាយធ្វើដំណើរកាន់តែសំបូរបែប ការធ្វើដំណើរ​ទៅកាន់តំបន់ឆ្នេរ​កាន់តែងាយស្រួល​ បាន និងកំពុង​ទាក់​ទាញ​វិនិយោគិន​ ភ្ញៀវទេសចរជាតិ​-អន្តរជាតិ​ទៅកាន់​តំបន់​សមុទ្រ​ដែលរួមមា​នកំពត កែប និ​ងព្រះសីហនុ​ និងកោះកុង ក៏កាន់​តែខ្លាំង ហើយ​នឹង​ធ្វើឱ្យតំបន់​សមុទ្រ​កាន់តែមានការអភិឌ្ឍ​ស្របទៅតាមផែនការ​យុទ្ធសាស្ត្ររបស់​រាជរដ្ឋាភិបាល ដែលកំណត់យក​តំបន់ឆ្នេរ​ជា​គោលដៅអភិវឌ្ឍន៍​មួយ​ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង

រដ្ឋមន្ត្រីហិរញ្ញវត្ថុក្រុមប្រទេស G20 លើកលែងតែចិន គាំទ្រចំណាត់ការលើបញ្ហាពាណិជ្ជកម្មខុសទ្រង់ទ្រាយ និងអយុត្តិធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 លើកលែងតែប្រទេសចិន បានគាំទ្រលើការចាត់វិធានការប្រឆាំងនឹងគោលនយោបាយមិនមែនទីផ្សារ និងការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម ជាមួយនឹងការទាមទារឱ្យមានចំណាត់ការផងដែរ