គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទ លើកជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ក្លាយជាសហគមន៍គំរូនៅក្នុងខេត្តកំពត

កំពត ៖ សហគមន៍​ត្រពាំង​សង្កែ ស្ថិតនៅក្នុងស្រុកទឹកឈូ​ ខេត្តកំពត ត្រូវបាន​រាជរដ្ឋាភិបាល​ផ្ដោត​ការ​យកចិត្តទុកដាក់អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធសេវា​ទេសចរណ៍ និងនេសាទ​​ដោយ​បាន​ប្រែ​ក្លាយសហគមន៍​នេះពីគម្រោង​បែងចែកដីសម្បទាន​សង្គម​កិច្ច (LASED) មកជាគម្រោង​សម្បទាន​ដើម្បីសង្គម និងសេដ្ឋកិច្ច ហើយបានធ្វើ​ឱ្យ​សហគមន៍​ត្រពាំង​សង្កែ​ក្លាយជា​គំរូមួយ​សម្រាប់​រៀបចំគម្រោងអភិវឌ្ឍន៍សហគមន៍​ជាច្រើន​ទៀត​នៅ​ក្នុង​ខេត្តកំពត ។​

បើតាម​សេចក្ដីប្រកាសព័ត៌មានរ​បស់ក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម​ និង​សំណង់ បានឱ្យដឹងថា ក្រសួង បាន​ប្រែក្លាយ​គ​ម្រោងបែ​ង​ចែ​ក​ដីសម្បទានសង្គមកិច្ច(LASED) មកជាគម្រោ​ង​សម្ប​ទា​នដើ​ម្បីស​​ង្គ​ម ​និ​ង​សេ​ដ្ឋកិ​ច្ច​ ក្នុងនោះក្រសួងបានផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែជាសហគមន៍គំរូក្នុងការរៀបចំក្រុង ដោយធ្វើ​កា​រ​រៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ឱ្យមានផាសុកភាព សោ​​ភ័ណ​ភាព និងស្របតាមយុ​ទ្ធ​សា​ស្ត្ររ​ប​ស់គ​ណក​ម្មាធិកា​រ​ជា​តិគ្រ​ប់​គ្រ​ង​ និ​ង​អ​ភិ​វ​ឌ្ឍន៍តំ​ប​ន់​ឆ្នេរ​ស​មុ​​ទ្រ​កម្ពុ​​ជា​ មុននឹងឈានទៅរៀបចំសហគមន៍ទាំងអស់នៅតំបន់ឆ្នេរ និងសហគមន៍ដទៃទៀតនៅកម្ពុជា ដើ​ម្បី​លើក​ស្ទួ​យ​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ជាលទ្ធផលក្រោយការចាប់ផ្តើមរៀបចំ ហើយរហូតមកដល់ពេលនេះ សហគម​ន៍​ត្រពាំងសង្កែបានប្រែមុខមាត់ និងទាក់ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ម​កកំ​សា​ន្តប្រ​មា​ណ​ ១០០០នា​ក់​ក្នុ​ង​មួ​យ​​សប្តាហ៍ ដែលបានជួយលើកស្ទួយជីវភាពពលរដ្ឋ និងសហគមន៍បានប្រសើរឡើងមួយកម្រិតធំ ។

ក្នុងកិច្ចប្រជុំអន្តរក្រសួងពិភាក្សាស្ដីពីលទ្ធផលនៃការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រសេវាទេសចរណ៍ និងនេសាទលើជីវភាពរស់នៅរបស់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពី​ព្រឹកថ្ងៃទី១៣ ខែ​កក្កដា ​ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង​សំ​ណ​ង់ បានបញ្ជាក់ថា ៖

«ផ្តើមចេញពីគម្រោងដំបូងតូចមួយនៅទីនេះ យើងបានកសាងហេដ្ឋារច​នាស​ម្ព័​ន្ធ​គាំ​ទ្រ​សេវាទេសចរណ៍ និងនេសាទសម្រាប់សហគមន៍ត្រពាំងសង្កែ ស្រុកទឹកឈូ ក្នុ​ងនោះ​បា​នកសាងផ្លូវបេតុង, ចំណ​តរថយន្ត និងបន្ទប់ទឹក ដោយបច្ចុប្ប​ន្ន​យើ​ង​ឃើញ​​ថា ​គ​ម្រោង​​នេះ​បា​ន​ដំណើ​រ​​ការ​យ៉ា​ង​ល្អ ​និ​ង​អា​ច​ក្លា​យ​ជា​គំ​រូ​មួ​យសម្រាប់សហគមន៍ដទៃទៀត»។

ដោយទទួលបានជោគជ័យលើគម្រោងសម្រាប់សហគមន៍នេសាទត្រពាំងសង្កែនេះហើយ ឯកឧត្តមឧ​បនា​យ​ក​រ​ដ្ឋមន្ត្រី ក៏បានបន្តស្នើសុំកិច្ចសហការពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងទេ​ស​ចរ​ណ៍ ​និ​ង​អ​ភិបា​ល​ខេ​ត្ត​កំ​ព​ត ដើម្បីរៀប​ចំ​គម្រោ​ងកសាងហេដ្ឋារច​នាស​ម្ព័​ន្ធគាំ​ទ្រ​ស​ម្រា​​ប់ស​​ហ​គម​ន៍​ដ​ទៃ​ជា​ច្រើ​ន​ទៀ​ត​ក្នុ​ង​ខេ​ត្ត​នេះ​ផង​ដែ​រ ។

ផ្ដើមចេញពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ មានបំណងចង់ស្នើសុំក្រសួងសេដ្ឋកិច្ច និង​ហិ​រញ្ញ​វ​ត្ថុ ដើម្បី​កែ​ប្រែគម្រោង LASED ដោយកាលពីមុនគម្រោ​ងនេះ​សំដៅ​ត្រឹម​តែ​ចែក​ដីដ​ល់​ប្រ​ជាព​ល​រ​ដ្ឋ​ខ្មែ​រ​ដែល​មិនមានដីប៉ុណ្ណោះ ប៉ុន្តែពេលនេះឯកឧត្តមស្នើសុំឱ្យមានការកែប្រែមួយផ្នែកនៃគម្រោងLASEDនេះ មក​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ, ចំណតរថយន្ត, បន្ទប់ទឹកនៅតាមបណ្ដាសហគមន៍ និង​ទីស្នា​ក់​​កា​រ​សហ​​គមន៍ មានន័យថា មិន​មែ​នផ្ដោ​តត្រឹមតែការ​ចែក​ដី​ប៉ុ​ណ្ណោះ​ទេ ​ប៉ុ​ន្តែ​ថែ​ម​ទាំ​ង​ផ្ដោ​ត​​លើកា​រ​វិ​​និយោគ​ហេ​ដ្ឋា​រចនាសម្ព័ន្ធដែលសហគមន៍មិនមានលទ្ធភាពធ្វើដោយខ្លួនឯង ដូច្នេះ នេះគឺជា​យុ​ទ្ធសាស្ត្រដែលរដ្ឋវិនិយោគឱ្យទៅសហគមន៍ដើម្បីឱ្យសហគមន៍មានជីវិតដោយខ្លួនឯង គឺធ្វើយ៉ាង​ណាឱ្យ​ស​ហ​គ​ម​ន៍​​មាន​កា​រ​ងារ​ធ្វើ និងមានប្រាក់ចំណូល ។

នៅក្នុងឱកាសជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា អ្វីដែលយើងខិតខំ​ប្រឹងប្រែងធ្វើទាំងអស់នេះគឺដើម្បីឱ្យជីវភាពរបស់ប្រ​ជាព​លរ​ដ្ឋក្នុ​ងស​ហគមន៍មានភាពរីកចម្រើន, ហើយបំណុល​ឯកជ​ន​រ​ប​ស់​ប្រជា​ព​ល​រ​ដ្ឋក្នុ​ង​​ស​ហ​គ​មន៍​និ​មួ​យ​ៗ​ក៏ត្រូ​​វបានធ្លាក់ចុះជាបន្តបន្ទាប់ផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ​២០២៦ ផ្តល់​ឱកាស​ការ​ងារ​ជាង ៣៥ ០០០​កន្លែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

មហាព្រឹត្តិ​ការណ៍ការងារដ៏ធំប្រ​ចាំឆ្នាំនឹងវិល​ត្រឡប់​ម​ក​ជួប​យុវ​ជន សិ​ស្ស-និ​ស្សិត និង​អ្នក​ស្វែង​រក​កា​រ​ងារ​ជាថ្មី​ទៀត​ហើយ ដោយ​នៅ​ឆ្នាំ​២០២៦​នេះ ពិព័រណ៍​ជាតិ​ការ​ងារ និង​ផលិត​ភាព​ការ​ងារ នឹង​នាំ​មក​នូវ​ឱកា​ស​កា​រងារ​ជាង ៣៥ ០០០កន្លែង


Leave a Reply

Your email address will not be published.Required fields are marked *