ខេត្តព្រះសីហនុ​ទទួល​បានសំណើ​សុំ​លើកទឹកចិត្តវិនិយោគ​ចំនួន​៩៧​គម្រោងតាម​រយៈ​កម្មវិធីពិសេស​របស់​រដ្ឋាភិបាល

ព្រះសីហនុ ៖ ក្នុងគោលបំណងជំរុញ​ និងស្ដារ​ការ​វិនិយោគ​នៅក្នុង​ខេត្តព្រះសីហនុ​ឡើង​វិញ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​ក​​ម្ម​វិ​ធី​ពិសេសដើម្បី​ជំរុញការ​វិនិយោគក្នុង​ខេត្តព្រះសីហនុ​ ហើយមកដល់​​បច្ចុប្បន្ន​នេះ​មានគម្រោងជាច្រើន​បាន​ចាប់ផ្តើមមានសកម្មភាពឡើងវិញ ទាំងការសាងសង់បន្តបញ្ចប់គម្រោង ក៏ដូចជាគម្រោងស្នើសុំវិនិយោគថ្មី ដែលរំពឹងថា​នឹងអាចធ្វើ​ឱ្យខេត្តព្រះសីហនុ​មានសកម្ម​ភាពផុសផុល​​​ល្អ​ប្រសើរឡើង​វិញ ។​​

ឯកឧត្ត ​ម៉ាង ស៊ីណេត អភិបាល​ខេត្តព្រះសីហនុ​បានមានប្រសាសន៍ថា​ កម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ឆ្នាំ២០២៤ របស់សម្តេចមហា​ប​វ​រ​ធិ​បតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​ម​ន្ត្រីកម្ពុជា ដែល​បាន​ដាក់​ចេញ​ ​មកដល់ពេលនេះ ​អនុគ​ណៈ​ក​ម្មកា​រ​វិ​​និ​យោ​គខេ​ត្ត​ព្រះ​សីហ​នុទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៩៧គម្រោង គម្រោងទទួលបានលិ​ខិត​អ​នុ​ញ្ញា​តជា​គោ​​លការណ៍ ៦១​គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន ៣គម្រោង គម្រោងបា​​ន​ដាក់​ពាក្យស្នើសុំ តែពន្យាមាន ៦គម្រោង ។

ឯកឧត្តម​បាន​បន្តថា ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ ​សម្រាប់​វិស័យ​ទេសចរណ៍​​ ខេត្ត​ព្រះសី​ហ​នុ​ទទួ​ល​បា​ន​ភ្ញៀ​​វ​ទេសចរសរុប ២លាន ៨សែននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦​សែន​នាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺ​ន​នាក់​ ​​បើធៀ​​ប​នឹង ៦ខែដើមឆ្នាំ២០២៣ មានការកើនឡើង ហើយភ្ញៀវទេស​ច​​រម​ក​ពីអឺរ៉ុ​ប​ភាគច្រើនគឺសំ​ដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះ​បាត​សមុ​ទ្រ) ។ ​ដោយឡែក ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដ​ល់​ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។

ឯកឧត្តម​បានបញ្ជាក់ថា​ ព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេ​សច​រណ៍​ ។ ខេត្តព្រះសីហនុមានក្រុងចំនួន២ និងស្រុកចំនួន៣ មាន ២៩ឃុំ/សង្កាត់ ស្មើនឹង ១១១​ភូមិ ខេត្តមានកោះ៣២ ឆ្នេរ​ស​មុ​ទ្រ​មាន​ប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ។

លោក​ សៅ ហុក​ ប្រធាន​​ក្រុមហ៊ុន​ KW Cambodia សាខា​ខេត្តព្រះសីហនុ​ បានមានប្រសាសន៍ថា ចាប់​តាំង​ពី​រាជ​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​ពិសេស​ជំរុញការ​វិនិយោគ​ខេត្តព្រះ​សី​ហ​នុមក​ ឃើញ​ថា​មានការចាប់អារម្មណ៍ពីសំណាក់អ្នក​វិនិយោគច្រើនគួរឱ្យកត់សម្គាល់ ដោយក្នុងនោះ​ម្ចាស់​គម្រោងវិនិយោគ​ដែលជាប់គាំង​នៅក្នុង​ខេត្តមួយនេះ បានស្វះស្វែង​រក​ទុន​វិនិយោគមកអភិវឌ្ឍន៍​គម្រោង​​របស់ខ្លួន​ឡើងវិញ ហើយ​ខ្លះ​បានបញ្ចប់ទាំង​ស្រុង ខ្លះទៀត​បាន​ពាក់​កណ្ដាល និង​ខ្លះ​កំពុង​រៀបចំនី​តិ​វិធី​លើការ​វិនិយោគ​របស់ខ្លួន។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​នេះ សកម្មភាពនៃការ​ទិញលក់អចលនទ្រព្យ​ ដីធ្លី​ នៅក្នុង​ខេត្ត​ព្រះសីហនុ​ចាប់​ផ្ដើម​កម្រើក​ឡើ​ងវិញ​បន្តិចហើយ​បើធៀបទៅនឹងកាលពី ៣ ឆ្នាំមុន ប៉ុន្តែ​សម្រាប់​តម្លៃវិញនៅមិនទាន់ឡើង​ខ្ពស់​នោះ​ទេ ពោលគឺរក្សា​តម្លៃថេរ​ដដែល​ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ពន្ធ​បដិការ​ថ្មី​របស់​អាម៉េរិក ​គំរាមកំហែង​ដល់​សេដ្ឋកិច្ច​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​ប្រទេស​ថៃ​កំពុង​ប្រឈម​នឹង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ខ្លាំង​ បន្ទាប់ពី​សហរដ្ឋ​អាម៉េរិក​ដាក់​ពន្ធ​បដិការ​ថ្មី​ក្នុង​អត្រា ​១២.៥​ ​ភាគរយ​ ​ដែល​ខ្ពស់​ជាង​អត្រា​​ត្រូវបាន​ដាក់​លើ​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ ​និង​អាច​ធ្វើឱ្យ​សមត្ថភាព​ប្រកួតប្រជែង​នៃ​ការ​នាំចេញ​របស់​ថៃ​ចុះខ្សោយ

កំណើន​សេដ្ឋកិច្ច​អាម៉េរិក​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អតិផរណា​នៅតែ​ខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

​កំណើន​សេដ្ឋកិច្ច​អាម៉េរិក​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​នេះ​ ​បាន​កើនឡើង​យឺត​ជាង​ការ​រំពឹងទុក ​ខណៈ​អត្រា​អតិផរណា​ក្នុង​ខែមិថុនា ​នៅតែ​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ជាង​គោលដៅ​របស់​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​)​

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

វិស័យ MSMEs ជាឆ្អឹងខ្នងដ៏សំខាន់នៃសេដ្ឋកិច្ចជាតិ និងជាកម្លាំងចលករចម្បងជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពធន់ អភិវឌ្ឍន៍ប្រកបដោយចីរភាព

ប្រេងឆៅឡើងថ្លៃលើសពី ៩០ ដុល្លារក្នុងមួយបារ៉ែល ក្រោយតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

តម្លៃប្រេងឆៅបានបន្តឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយសារតំបន់មជ្ឈិមបូព៌ារងការវាយប្រហារកាន់តែខ្លាំងឡើង ដោយប្រេងឆៅ ម៉ាក Brent បានឡើងថ្លៃ ១,៦៣ ភាគរយ ពោលគឺកើនដល់ ៩២,២២ ដុល្លារក្នុងមួយបារ៉ែល

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងប្រតិបត្តិការអាជីវកម្ម កំពុងផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់វិស័យ SME

Top News, ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បច្ចេកវិទ្យាឌីជីថល គឺជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបាននៅក្នុងកិច្ចដំណើរការអាជីវកម្ម ដែលក្រៅពីជួយសម្រួលដល់ប្រតិបត្តិការប្រចាំថ្ងៃ បង្កើនប្រសិទ្ធភាព ទាំងផ្នែកកំណត់ត្រា សេវាកម្ម និងការទូទាត់

ព្រឹទ្ធសភា​អនុម័ត​សេចក្តីព្រាង​ច្បាប់​ ​៣​ ​ជំរុញ​ពាណិជ្ជកម្ម​ ​និង​ឧស្សាហកម្ម​កម្ពុជា​ក្នុង​ទីផ្សារ​អាស៊ាន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

ព្រឹទ្ធសភា​កម្ពុជា​ ​បាន​អនុម័ត​សេចក្តីព្រាង​ច្បាប់​ចំនួន​ ​៣​ ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​ ​និង​កិច្ច​សម្រុះសម្រួល​ទទួលស្គាល់​ទៅ​វិញ​ទៅមក​របស់​អាស៊ាន​ ​ដើម្បី​សម្រួល​ពាណិជ្ជកម្ម ​លើកកម្ពស់​សមត្ថភាព​ប្រកួតប្រជែង​ ​និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់

កម្ពុជា គ្រោងបើកដំណើរការពិព័រណ៍ Cambodia Expo Series 2026 នាចុងខែក្រោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

បើមិនមានអ្វីប្រែប្រួលនោះទេ ព្រឹត្តិការណ៍តាំងពិព័រណ៍ Cambodia Expo Series 2026 នឹងត្រូវរៀបចំឡើងនាចុងខែសីហាខាងមុខនេះ ដែលជាស៊េរីពិព័រណ៍ និងសន្និសីទអន្តរជាតិដ៏ធំបំផុតមួយនៅកម្ពុជា

Fed រក្សាអត្រាការប្រាក់ដដែលជាលើកទី ៥ ចំពេលអតិផរណាមិនទាន់ធូរស្រាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/07/2026

​ធនាគារ​កណ្តាល​អាម៉េរិក ​(​Fed​) ​សម្រេចចិត្ត​រក្សា​អត្រា​ការ​ប្រាក់​ដដែល​ក្នុង​កម្រិត​ចន្លោះ​ពី​ ​៣,៥​ ​ភាគរយ​ ​ដល់​ ​៣,៧៥​ ​ភាគរយ​ ​ដែល​ជា​ការ​រក្សា​ក្នុង​កម្រិត​ដដែល​នេះ​ជា​លើក​ទី ​៥​ ​ជាប់​ៗ​គ្នា​មក​ហើយ

Leave a Reply

Your email address will not be published.Required fields are marked *