Amazon បានក្លាយជាក្រុមហ៊ុនម៉ាកយីហោដែលមានតម្លៃបំផុតរបស់ពិភពលោក

បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា Amazon បានក្លាយជាក្រុមហ៊ុនម៉ាកយីហោដ៏មានតម្លៃថ្លៃបំផុតរបស់ពិភពលោក បើទោះបីជាទីផ្សារបានធ្លាក់ចុះ ១៥ ភាគរយនៅក្នុងឆ្នាំ២០២២ ក៏ដោយ។

យោងតាមចំណាត់ថ្នាក់ប្រចាំឆ្នាំរបស់ Brand Finance Global 500 ដែលមានក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ៤៨ គឺក្រុមហ៊ុន Amazon ដណ្តើមបានតំណែងកំពូល ខណៈដែលតម្លៃម៉ាកយីហោរបស់ខ្លួនធ្លាក់ចុះជាង ៥០ ពាន់លានដុល្លារ​ ដែលធ្លាក់ចុះពី ៣៥០,៣ ពាន់លានដុល្លារមកសល់ត្រឹមតែ ២៩៩,៣ ពាន់លានដុល្លារក៏ដោយ។  ការស្រាវជ្រាវបានរកឃើញថា ក្រុមហ៊ុនបានខាតបង់រាប់ពាន់លានដុល្លារគឺមកពីការធ្លាក់ចុះនៃសេវាកម្មអតិថិជន ដោយសារពេលវេលាដឹកជញ្ជូនមានរយៈពេលយូរ ដែលធ្វើឲ្យអ្នកប្រើប្រាស់ភាគច្រើនមិនសូវណែនាំ Amazon ដល់អ្នកដទៃនោះទេ ​ខណៈដែលមនុស្សជាច្រើនត្រលប់ទៅទិញទំនិញដោយផ្ទាល់ និងបានកាត់បន្ថយការទិញអនឡាញ។

មិនត្រឹមតែប៉ុណ្ណោះ Amazon បានយកឈ្នះលើក្រុមហ៊ុន Apple ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ ២ ដោយតម្លៃម៉ាកយីហោរបស់ Apple បានធ្លាក់ចុះ ១៦ ភាគរយពី ៣៥៥,១ ពាន់លានដុល្លារមកត្រឹមតែ ២៩៧,៩ ពាន់លានដុល្លារ។ ការធ្លាក់ចុះនេះ គឺដោយសារតែការព្យាករណ៍ប្រាក់ចំណូលទាប ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងទីផ្សារការងារមានកម្រិត។​

ស្របពេលនេះដែរ Google ជាប់ចំណាត់ថ្នាក់ជាម៉ាកយីហោដែលមានតម្លៃបំផុតទី ៣ របស់ពិភពលោកជាមួយនឹងការកើនឡើងតម្លៃ ៧ ភាគរយ ឬ  ២៨១,៤ ពាន់លានដុល្លារ។ ក្រុមហ៊ុនធំៗមួយចំនួនទៀតដែលជាប់ចំណាត់ថ្នាក់ផ្នែកតម្លៃម៉ាកយីហោ រួមមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលឃើញតម្លៃរបស់វាកើនឡើង ៤៤ ភាគរយ ឬ ៦៦,២ ពាន់លានដុល្លារ ចំណែកឯតម្លៃម៉ាកយីហោ BYD បានកើនឡើង ៥៧ ភាគរយ ឬ ១០,១ ពាន់លានដុល្លារ ដោយសារតម្រូវការរថយន្តអគ្គិសនីកើនឡើងទូទាំងពិភពលោក។

ក្រុមហ៊ុនម៉ាកល្បីៗដែលជាប់ចំណាត់ថា្នក់មិនសូវល្អ  រួមមាន Samsung ដែលមានការធ្លាក់ចុះ ៧ ភាគរយ ឬ នៅត្រឹម ៩៩,៧ ពាន់លានដុល្លារ Alibaba ធ្លាក់ចុះ ៥៦ ភាគរយ ឬ នៅត្រឹម ១០ ពាន់លានដុល្លារ និង Facebook ដែលធ្លាក់ចុះ ៤២ ភាគរយ ឬ នៅត្រឹម ៥៩ ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក្តី បើផ្អែកខាងមូលធននីយកម្មទីផ្សារ Apple នៅតែជាក្រុមហ៊ុនដ៏មានតម្លៃរបស់ពិភពលោកដែលមានទីផ្សារមូលធន ២,១៦៣ ទ្រីលានដុល្លារ ខណៈដែល Amazon មានទីផ្សារមូលធន ៩៧៩,៨ ពាន់លានដុល្លារ។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តំបន់កម្សាន្តជិតរាជធានីភ្នំពេញចំនួន០៥កន្លែង ដែលអ្នកភ្នំពេញគួរទៅលេងនៅថ្ងៃបុណ្យចូលឆ្នាំចិន

ជំនួញ, ព្រឹត្តិការណ៍

• 24/01/2025

សម្រាប់បងប្អូនដែលជាអ្នករស់នៅរាជធានីភ្នំពេញ ដែលចង់ចេញទៅកម្សាន្តនៅតំបន់ជាយក្រុង ឬតំបន់ដែលជិតរាជធានីភ្នំពេញ ដើម្បីទទួលទានអាហារជុំគ្នាជាមួយបងប្អូន មិត្តភក្រ្ត ឬសមាជិកក្រុមគ្រួសារ អាចពិចារណាជាមួយទីកន្លែងសម្រាកកម្សាន្តចំនួន ៥កន្លែង

ឧបនាយករដ្ឋមន្ត្រី ​សាយ សំអាល់ ៖ កំពត ជាខេត្តជាប់តំបន់ឆ្នេរដែល​ទាក់​​ទា​ញ​ភ្ញៀវ​ទេ​ស​ច​រ​ច្រើ​នជា​ង​គេ​​រ​ប​ស់​​កម្ពុជា បន្ទាប់ពីខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ឆ្នាំ២០២៤ ខេត្តកំពតទទួល​បានភ្ញៀវទេសចរ​ជាង ២លាន ៦សែននាក់​ ដែលធ្វើឱ្យ​ខេត្តនេះ​ក្លាយជាខេត្ត​ដែលទទួលបានភ្ញៀវទេសចរ​ច្រើនជាង​គេ​បន្ទាប់ពីសៀមរាប

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងបរិយាបន្នហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/01/2025

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសាជីវកម្មធានាឥណទានកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីសហការលើការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព

ដំណឹងល្អសម្រាប់កសិករដាំស្វាយចន្ទី ពេលនេះមានប្រទេសចំនួន ៤ បានបញ្ជាទិញថែមទៀតហើយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

ទ្រឹស្តីសេដ្ឋកិច្ចបានលើកឡើងថា នៅពេលមានការផ្គត់ផ្គត់លើសតម្រូវការនឹងធ្វើឱ្យផលិតផលធ្លាក់ថ្លៃ ប៉ុន្តែប្រសិនបើមានតម្រូវការទីផ្សារខ្ពស់នោះផលិតផលប្រាកដជាលក់បានក្នុងតម្លៃថ្លៃមិនខាន

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/01/2025

គម្រោងវិនិយោគចំនួន ៤២ ទៀត នៅខេត្តព្រះសីហនុ ក្រោមទុនសរុប ៥៦៤ លានដុល្លារអាមេរិក ទទួល​បាន​ការ​លើ​កទឹ​ក​ចិត្តពិសេស

Donald Trump ស្នើសុំឲ្យអង្គការ OPEC និងអារ៉ាប៊ីសាអូឌីត កាត់បន្ថយតម្លៃប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/01/2025

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះមកនៅត្រឹម ៧៧,៩៥ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨២,០៣ ដុល្លារក្នុងមួយបារ៉ែល។ តម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះមកនៅត្រឹម ៧៤,៣១ ដុល្លារក្នុងមួយបារ៉ែល បើធៀបនឹងសប្តាហ័មុនមានតម្លៃ ៨០,០៤ ដុល្លារក្នុងមួយបារ៉ែល

កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/01/2025

ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អប់អរសាទរដល់យុវជនយុវនារីជាជ័យលាភីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 23/01/2025

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សូមគាំទ្រលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នពាក់ព័ន្ធ និង សហការីទាំងអស់ បន្តចូលរួមចលនារៀបចំរបៀងសេដ្ឋកិច្ចរបស់ខេត្តតាម បណ្តោយឆ្នេរសមុទ្រ ឱ្យបានសកម្ម

លោក ង៉ែត ជូ ណែនាំពីវិធីការពារចំនួន ៧ ដើម្បីទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 23/01/2025

អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិនៃជំងឺរាតត្បាតសកល វិបត្តិនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ សុទ្ធតែអាចបង្កជាផលអាក្រក់ដល់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់មនុស្សផងទាំងពួង

អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត៣លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/01/2025

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអះអាងថា អនុវិស័យដំណាំកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានផលិតកម្មប្រមាណជិត៤០លានតោន កើនឡើងជិត ៣លានតោន បើធៀបនឹងឆ្នាំ២០២៣