អូស្ត្រាលី ប្តេជ្ញាទិញសិទ្ធិកាន់កាប់ផែសមុទ្រនៅក្រុង Darwin ពីការគ្រប់គ្រងរបស់ចិនមកវិញ

ផែសមុទ្រនៅទីក្រុង Darwin ដែលស្ថិតនៅដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី ត្រូវបានលក់សិទ្ធិកាន់កាប់ និងគ្រប់គ្រងទៅឲ្យក្រុមហ៊ុន Landbridge group របស់ចិនក្នុងរយៈពេលដល់ទៅ៩៩ឆ្នាំ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានសម្រេច និងប្តេជ្ញាថា នឹងទិញយកសិទ្ធិគ្រប់គ្រងផែសមុទ្រមួយនេះយកមកស្ថិតនៅក្រោមរដ្ឋាភិបាលវិញ បើទោះបីជាទទួលរងនូវការគំរាមកំហែងពីរដ្ឋាភិបាលចិនក៏ដោយ។

យោងតាមការចេញផ្សាយរបស់កាសែត AFP បានឲ្យដឹងថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានសន្យាថា ដាច់ខាតត្រូវតែទិញយកសិទ្ធិកាន់កាប់ និងគ្រប់គ្រងផែសមុទ្រដ៏មានសក្តានុពលមួយនេះត្រឡប់មកជាប្រយោជន៍របស់អូស្ត្រាលីវិញឱ្យខាងតែបាន។

តបទៅនឹងការប្តេជ្ញារបស់រដ្ឋាភិបាលអូស្ត្រាលី អគ្គរដ្ឋទូតចិនប្រចាំនៅអូស្ត្រាលី បានចេញមុខមកព្រមានចំៗថា រដ្ឋាភិបាលទីក្រុងប៉េកាំងនឹងមិនឈរអោបដៃមើលអូស្ត្រាលីក្នុងការធ្វើសកម្មភាពចាប់បង្ខំណាមួយដើម្បីទទួលបានសិទ្ធិកាន់កាប់ទីតាំងផែនេះដែលអាចប៉ះពាល់ប្រយោជន៍ដល់ក្រុមហ៊ុនរបស់ចិននោះទេ។

លោកអគ្គរដ្ឋទូតចិន Xiao Qian បានថ្លែងប្រាប់ក្រុមអ្នកកាសែតរបស់អូស្ត្រាលីកាលពីថ្ងៃពុធសប្តាហ៍នេះថា៖

«ប្រសិនបើក្រុមហ៊ុន Landbridge ត្រូវបង្ខំចិត្តដកខ្លួនចេញពីកុងត្រាជួលផែនៅ Darwin មែននោះ ប្រាកដណាស់ ចិនក៏នឹងត្រូវប្រើប្រាស់កាតព្វកិច្ចដើម្បីការពារប្រយោជន៍ជូនក្រុមហ៊ុនរបស់ចិននោះដូចគ្នាដែរ។ នេះគឺជាជំហររបស់យើង…ពួកយើងនឹងរង់ចាំពេលវេលាមកដល់ដើម្បីអាចថ្លែងអំពីអ្វីដែលយើងត្រូវថ្លែង និងធ្វើអ្វីដែលយើងត្រូវធ្វើ។ ជំហរបស់រដ្ឋាភិបាលចិន គឺចាំបាច់ការពារអត្ថប្រយោជន៍របស់ក្រុមហ៊ុនទាំងឡាយរបស់ចិនដោយស្របតាមផ្លូវច្បាប់»។

លោកអគ្គរដ្ឋទូតក៏បានព្រមានខ្លាំងៗទៀតថា ការសម្រេចចិត្តណាមួយក្នុងការត្រឡប់ទៅយកសិទ្ធិកាន់កាប់ផែ Darwin វិញ វានឹងធ្វើឲ្យប៉ះពាល់ជាមិនខានទៅដល់សកម្មភាពវិនិយោគនិងកិច្ចសប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនចិនដែលមានវត្តមាននៅក្នុងប្រទេសអូស្ត្រាលី ជាពិសេសនៅទីក្រុង Darwin តែម្តង។ វាក៏នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់អត្ថប្រយោជន៍របស់អូស្ត្រាលីដូចគ្នាដែរ។

យ៉ាងណាក្តី កន្លងមក លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Albanese ធ្លាប់បានបញ្ជាក់ច្បាស់ហើយថា រដ្ឋាភិបាលរបស់លោកបានធ្វើការសម្រេចចិត្តយ៉ាងច្បាស់ហើយ​ ដែលនឹងមិនយល់ព្រមឲ្យផែសមុទ្រជាយុទ្ធសាស្ត្រមួយនេះត្រូវបានកាប់កាប់ដោយមិនបានផ្តល់ផលប្រយោជន៍មកឲ្យពលរដ្ឋ និងប្រទេសអូស្ត្រាលីនោះឡើយ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖

«ពួកយើងបានប្តេជ្ញាចិត្តរួចមកហើយថា ត្រូវតែធានាឲ្យបាននូវសិទ្ធិកាន់កាប់ផែ Darwin មកដល់ដៃជនជាតិអូស្ត្រាលីវិញ ពីព្រោះថាវាគឺជាអត្ថប្រយោជន៍សម្រាប់ជាតិ»។

គួរឲ្យដឹងដែរថា ទីក្រុង Darwin លាតសន្ធឹងនៅក្បែរទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួន ហើយទីតាំងនេះក៏ត្រូវបានប្រើប្រាស់ជាមូលដ្ឋានទ័ពជើងទឹករបស់សហរដ្ឋអាម៉េរិកផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលគ្រោងដំឡើងស្ថានីយ៍សាកថ្មយានយន្តអគ្គិសនីឱ្យបានច្រើន ចំពេលមានវិបត្តិប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិ ១០លានដុល្លារ ដើម្បីដំឡើងស្ថានីយ៍សាកយានយន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងបំណងបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់ និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាឱ្យបានកាន់តែច្រើន

ពលរដ្ឋសម្រុកទិញប្រេងស្តុកទុក ខណៈតម្លៃកំពុងហក់ឡើងខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

នៅអំឡុងពេលចុងសប្តាហ៍មុននេះ ពលរដ្ឋមួយចំនួនបានសម្រុកទិញប្រេងស្តុកទុក មិនថានៅក្នុងរាធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនោះឡើយ ដោយសារតម្លៃប្រេងហក់ឡើងខ្លាំង

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និងក្រុមហ៊ុន Seedstars រៀបចំព្រឹត្តិការណ៍ Cambodia Entrepreneur Showcase

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 09/03/2026

សហគ្រិនខ្មែរ, ក្រុមហ៊ុន 2080 Ventures និង ក្រុមហ៊ុន Seedstars រៀបចំ ព្រឹត្តិការណ៍ Cambodia Entrepreneur Showcase ជាមួយនឹងកិច្ចព្រមព្រៀងវិនិយោគធុរកិច្ចថ្មីដោយក្រុមហ៊ុន 2080 Ventures និង កិច្ចព្រមព្រៀងនាំចេញទៅអឺរ៉ុប

កាណាដា-ជប៉ុន ពង្រឹងទំនាក់ទំនងទ្វេរភាគី ហើយព្យាយាមកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅនេះ នាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney បានជួបពិភាក្សាជាមួយនឹងនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi ក្នុងគោលបំណងពង្រឹងទំនាក់ទំនងទ្វេភាគី និងជជែកពីសន្តិសុខសេដ្ឋកិច្ច

កសិករម្នាក់ដាំត្របែក ៣៥០ ដើម ប្រើជីសរីរាង្គធម្មជាតិក្នុងស្រុក ទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុងមួយឆ្នាំ

Top News, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

កសិករម្នាក់ដែលរស់នៅក្នុងទឹកដីខេត្តកំពង់ចាម បានចាប់យកការងារធ្វើចំការត្របែក ដោយក្នុងឆ្នាំដំបូងដាំចំនួន ៣៥០ ដើម ហើយអាចទទួលបានចំណូលប្រមាណ ៥០០០ដុល្លារក្នុង១ឆ្នាំ

សង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានឱ្យតម្លៃប្រេងកើនឡើងលើសពី ២០% ជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

តម្លៃប្រេងសកលឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ៤ ឆ្នាំ ដោយសារសង្រ្គាមរវាងអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់ កាន់តែរំខានដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

រដូវគុយដល់ហើយ! ប្រជាសហគមន៍ រីករាយនឹងការប្រមូលផល ខណៈតម្លៃវាថ្លៃគួរសមនៅដើមរដូវ

Uncategorized, ជំនួញ, ព្រឹត្តិការណ៍

• 09/03/2026

ចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ជារៀងរាល់ឆ្នាំ ប្រជាសហគមន៍ប្រមាណ ១១០ គ្រួសារ នៅសហគមន៍តំបន់ការពារធម្មជាតិ ភ្នំទ័ពជាង ក្នុងខេត្តកោះកុង រីករាយជាមួយការប្រមូលផលពីផ្លែគុយ ដោយអនុផលព្រៃឈើប្រភេទនេះ អាចជួយផ្តល់ចំណូលបន្ថែមដល់គ្រួសាររបស់ពួកគាត់។

ការបង្កើតមណ្ឌលស្តុកប្រេងឥន្ធនៈច្រើន អាចជួយធានាដល់ការផ្គត់ផ្គង់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/03/2026

សង្គ្រាមនៅមជ្ឈិមបូព៌ាបានបង្កប៉ះពាល់ដល់តម្លៃប្រេងសកល ក្នុងនោះកម្ពុជា ក៏រងផលប៉ះពាល់ផលដែរ ប៉ុន្តែការបង្កើតឱ្យមានបង្កើតមណ្ឌលសន្និធិ (ស្តុក) ប្រេងឥន្ធនៈច្រើន អាចជាដំណោះស្រាយមួយ ជួយធានាដល់ការផ្គត់ផ្គត់ប្រេង និងស្ថិរភាពតម្លៃនៅលើទីផ្សារ មិនឱ្យមានការប្រែប្រួលច្រើនផងដែរ។

ក្រុមហ៊ុន FWI​ Corporation បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ WAREHOUSE ONE ENTERPRISE CO., LTD នៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/03/2026

ក្រុមហ៊ុន បុត្រសម្ព័ន្ធ FWI Corporation ក៏ទទួលបានការគាំទ្រពីក្រុមហ៊ុនបុត្រសម្ព័ន្ធ FWF ដែលជាការវិនិយោគរួមរវាងកម្ពុជា និង Nisshin Japan

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ កម្ពុជា ត្រៀមខ្លួនរួចជាស្រេចក្នុងការជួយជំរុញសេដ្ឋកិច្ចអាស៊ានឱ្យឡើងដល់លំដាប់ទី៤ លើពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/03/2026

កម្ពុជាបានរៀបចំខ្លួនរួចជាស្រេចក្នុងនាមជាដៃគូយុទ្ធសាស្ត្រក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន។ កម្ពុជា ក៏បានផ្ដល់អត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសម្រាប់វិនិយោគិន ដែលមានកំណើន៥,២% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការព្យាករណ៍ថា នឹងបន្តសម្រេចបានអត្រាកំណើនរឹងមាំក្នុងរយៈពេលមធ្យម

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *