ភ្នំពេញ ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេនសម្រាប់ឆ្នាំ២០២២នេះ កំពុងបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលពិភពលោកទើបងើបចេញពីវិបត្តិកូវីដបានបន្តិច ប៉ុន្តែបែរជួបវិបត្តិសកលធំៗជាច្រើនដូចជាបញ្ហាវិបត្តិនៅអ៊ុយក្រែន បញ្ហាអតិផរណា និងវិបត្តិសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសមួយចំនួនធំ ជាពិសេសនៅតំបន់អឺរ៉ុប។

ធ្លាប់តែជាប្រទេសដែលហួងហែងដោយសង្គ្រាម អភិវឌ្ឍក្លាយទៅជាប្រទេសដែលមានសន្តិភាពពេញលេញ ហើយជាបន្តបន្ទាប់ កម្ពុជា បានលើកមុខមាត់ខ្លួនឯងយ៉ាងខ្លាំងនៅចំពោះមុខអន្តរជាតិស្ទើរគ្រប់វិស័យ ជាពិសេសកិច្ចការងារជាមួយនឹងសហគមន៍អន្តរជាតិចាប់រាប់តាំងពីការប្រយុទ្ធប្រឆាំងកូវីដ ដែលទទួលបានប្រសិទ្ធភាពជាងគេក្នុងតំបន់ និងការប្រយុទ្ធប្រឆាំងទៅនឹងការជួញដូរមនុស្ស។
ជាថ្មីម្ដងទៀត កម្ពុជាកំពុងមានមោទនភាពបន្ថែមទៀត ក្រោយពេលដែលកាសែតញូវយ៉កថាម The New York Times របស់អាមេរិក បានដាក់ចំណាត់ថ្នាក់សណ្ឋាគារមួយរបស់កម្ពុជា គឺជាសណ្ឋាគារដែលមានភាពលេចធ្លោជាងគេក្នុងតំបន់អាស៊ី ឬ 10 New Standout Hotels in Asia។

The New York Times បានលើកសរសើរយ៉ាងខ្លាំងពីភាពច្នៃប្រឌិតនៃការរចនាសណ្ឋាគារ The TRIBE Phnom Penh Post Office របស់កម្ពុជានៅដែលស្របទៅនឹងសម័យកាលនៃការធ្វើដំណើររបស់មនុស្សជំនាន់ថ្មីដោយក្នុងនោះកាសែតដ៏ល្បីរបស់អាមេរិកមួយនេះបានសរសេររៀបរាប់បែបនេះថា៖
The Tribe Phnom Penh Post Office បង្កើតឡើងក្នុងគោលបំណងដើម្បីទាក់ទាញអតិថិជនគោលដៅដែលជាមនុស្សជំនាន់ឌីជីថល ខណៈដែលពលរដ្ឋប្រភេទនេះកំពុងមានការកើនឡើង។ សណ្ឋាគារផ្តល់សេវាកម្មស្នាក់ជាមួយនឹងបន្ទប់សរុបដល់ ២៦០ បន្ទប់ គឺជាយីហោ TRIBE ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដោយវាត្រូវបានរចនាឡើងដើម្បីជាកន្លែងសម្រាប់សម្រាកលំហែអារម្មណ៍ ជាពិសេសអាចជួយជំរុញដល់សកម្មភាពធ្វើការងារបែបសង្គម និងធ្វើការរួមគ្នាផងដែរ។

កន្លែងទទួលភ្ញៀវដែលមានបំពាក់ទៅដោយសាឡុងពណ៌ចម្រុះដ៏ស្រស់ស្អាត និងទាក់ទាញមានទាំងកន្លែងសម្រាប់អង្គុយធ្វើការដែលមានតុនិងកៅអីដ៏មានផាសុកភាព ដែលអាចឱ្យភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្តផង និងធ្វើការពីចម្ងាយផង ហើយអាចទទួលទានកាហ្វេយ៉ាងឈ្ងុយឆ្ងាញ់នៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅទីនោះក៏មាន Lobby Bar ដែលមានឈ្មោះថា TRIBE Express ជាកន្លែងផ្តល់សេវាកម្មអាហារសម្រន់ និងភេសជ្ជៈដែលលឿនរហ័ស និងគ្រប់ពេលវេលា។
កន្លែងហាត់ប្រាណ ឬ Workout Atelier អាងហែលទឹកប្រៃនៅខាងក្រៅដែលរំលេចជាមួយនឹងទេសភាពនៃទន្លេមេគង្គ ភោជនីយដ្ឋាននៅលើដំបូល Mezcal Mad Memories 21 ដែលភ្ញៀវបរទេស និងភ្ញៀវក្នុងស្រុកសម្រាកលំហែ និងទទួលយកសេវាកម្មភេសជ្ជៈចម្រុះ និងសំបូរបែប ។ ចំណែកឯបន្ទប់គេងនីមួយៗមានភាពទំនើប និងមានតម្លៃសមរម្យ ជាមួយនឹងបង្អួចធំៗជាប់ទៅដល់ពិដាន សាកសមបំផុតសម្រាប់ក្រុមភ្ញៀវដែលធ្វើការនៅក្នុងវិស័យឌីជីថល និងអ្នកចូលចិត្តលំហែកាយនៅពេលយប់ ហើយកាន់តែពិសេសទីតាំងរបស់សណ្ឋាគារស្ថិតនៅចំកន្លែងដែលភ្ញៀវអាចធ្វើការដើរលេងតាមតំបន់កំសាន្តផ្សេងទៀតក្នុងរដ្ឋធានី ខណៈដែលពួកគេគ្រាន់តែចំណាយពេលដើរប៉ុន្មាននាទីប៉ុណ្ណោះនឹងអាចធ្វើដំណើរទៅដល់វត្តភ្នំ និងព្រះបរមរាជវាំងដោយខ្លួនឯងផ្ទាល់។
គួរឲ្យដឹងដែរថា The Tribe Phnom Penh Office របស់កម្ពុជាស្ថិតនៅក្នុងចំណាត់ថ្នាកលេខរៀងទី២ក្នុងតារាងកំពូលទាំង១០ ហើយក្រៅពីនោះរួមមានដូចជា៖
១ . Six Senses Bumthang នៅប៊ូតាន
៣. Moxy Shanghai Xuhui នៅចិន
៤. Raffles Udaipur នៅឥណ្ឌា
៥. Buahan, a Banyan Tree Escape នៅឥណ្ឌូនេស៊ី
៦. Hoshino Resort KAI Yufuin នៅជប៉ុន
៧. The Clan Hotel Singapore នៅសិង្ហបុរី
៨. Josun Palace, a Luxury Collection Hotel, Seoul Gangnam នៅកូរ៉េខាងត្បូង
៩. Avani Chaweng Samui Hotel & Beach Club នៅថៃ
១០. Capella Hanoi នៅវៀតណាម

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/10/2026
ភ្នំពេញ ៖ ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបណ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) សហការជាមួយក្រុមហ៊ុន New Theory Picture ចាក់បញ្ចាំងនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ តទៅ

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ការពិភាក្សាអំពីបុគ្គលដែលអាចជំនួសលោក Volodymyr Zelensky ក្នុងតំណែងប្រធានាធិបតីអ៊ុយក្រែន កំពុងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក Donald Trump បានលើកឡើងពីតម្រូវការឱ្យមានការផ្លាស់ប្តូរនយោបាយនៅក្នុងប្រទេសអ៊ុយក្រែន

រុស្ស៊ីដាក់ឱ្យប្រើប្រព័ន្ធ AI ថ្មី សម្រាប់បង្កើនសមត្ថភាពដ្រូនយោធា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយ ដើម្បីផ្តល់វីដេអូពីសកម្មភាពប្រយុទ្ធជាក់ស្តែងដល់ក្រុមអ្នកផលិតដ្រូនក្នុងស្រុក សម្រាប់យកទៅហ្វឹកហាត់ប្រព័ន្ធ AI របស់ដ្រូនយោធា

កម្ពុជា នឹងទទួលរង El Niño ៖ ក្រសួងចំនួន២ ជំរុញវិធានការបន្ទាន់ ដើម្បីគ្រប់គ្រង និងពង្រឹងសន្តិសុខទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
ភ្នំពេញ ៖ ជាការឆ្លើយតបនឹងគ្រោះរាំងស្ងួតដែលបង្កឡើងពី El Niño ក្រសួងឧស្សាហកម្ម បានជំរុញឱ្យប្រតិបត្តិករទឹកស្អាតប្រើប្រាស់បច្ចេកវិទ្យាឌីជីថល សហការជិតស្និទ្ធជាមួយភាគីជប៉ុន ដើម្បីបង្កើនប្រសិទ្ធភាព និងរៀបចំប្រព័ន្ធគ្រប់គ្រងទឹកស្អាតឱ្យបានរឹងមាំ ពង្រឹងសន្តិសុខទឹកស្អាត ខណ:ក្រសួងធនធានទឹកបានអំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃ ថែរក្សាប្រភពទឹកទុកសម្រាប់ប្រើក្នុងរដូវប្រាំងខាងមុខដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់។ នៅក្នុងសេចក្ដីប្រកាសផ្លូវការកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ដោយផ្អែកលើការតាមដាន និងវិភាគលើស្ថានភាពវិវត្តន៍ប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច

កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ ជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងរីកចម្រើន
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026
រដ្ឋធានីបាគូ ៖ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Ilham Aliyev ប្រធានាធិបតី នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)

អាម៉េរិក ជប៉ុន និងរុស្ស៊ី ប្រជែងគ្នាវិនិយោគលើវិស័យប្រេង និងឧស្ម័នរបស់វៀតណាម ដែលស្ថិតនៅសមុទ្រចិនខាងត្បូង
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 13/10/2026
ក្រុមហ៊ុនថាមពលជប៉ុន អាម៉េរិក និងរុស្ស៊ី កំពុងប្រជែងគ្នាយ៉ាងសកម្មដើម្បីទទួលបានកិច្ចសន្យា និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការទទួលបានសិទ្ធិចូលទៅកាន់តំបន់ក្រៅឆ្នេរសមុទ្រដែលមានផលចំណេញខ្ពស់





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content