បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពី Weforum បានរាយការណ៍ថា ឌីជីថលូបនីយកម្មអាចជួយឱ្យសហគមន៍ប្រជាជាតិអាស៊ានមានលទ្ធភាពទទួលបានសេវាកម្មហិរញ្ញវត្ថុរឹតតែងាយស្រួលនៅក្នុងយុគសម័យឌីជីថលនេះ។
យោងតាមរបាយការណ៍ ASEAN Digital Generation Report ២០២២ បានបង្ហាញថា កំណើនក្នុងវិស័យឌីជីថលូបនីយកម្មនៅក្នុងតំបន់អាស៊ានបានកើនឡើងមិនធ្លាប់មានពីមុនមក រួមជាមួយនឹងការទទួលបានសេវាហិរញ្ញវត្ថុឌីជីថលកំពុងកើនឡើងនៅទូទាំងតំបន់ ហើយវានឹងបន្តទៅមុខទៀតនៅថ្ងៃអនាគត ដែលជំរុញដល់កំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង។
ក្រោយមានការស្ទង់មតិគេបានរកឃើញថា មនុស្សប្រហែល ៨៤ ភាគរយនិយមប្រើប្រាស់កម្មវិធីទូទាត់ប្រាក់បែបឌីជីថល បន្ទាប់ពីបានយល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ការស្ទង់មតិក៏បានបង្ហាញពីសារៈសំខាន់នូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដើម្បីសម្រាប់តម្រូវការផ្ទាល់ខ្លួន សម្រាប់អាជីវកម្ម ការសន្សំ និងការពង្រីកអាជីវកម្មឱ្យបានរហ័សទាន់ចិត្តផងដែរ។
ទោះយ៉ាងណាក្តី វាមានភាពមិនស៊ីសង្វាក់គ្នារបស់ប្រជាជនអាស៊ានក្នុងការទទួលបានសេវាហិរញ្ញវត្ថុក្នុងសម័យឌីជីថលទាំងអស់នោះទេ ដោយសារអ្នកស្នើសុំជំនួយផ្នែកឥណទានមួយចំនួនមិនអាចប្រើបណ្តាញចំណាយដែលគ្មានការអនុញ្ញាត ហើយអ្នកខ្លះទៀតពិបាកក្នុងការរកប្រាក់កម្ចីដោយសារមិនអាចធានាបាននូវហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូចនេះហើយពួកគេចាំបាច់ងាកទៅរកប្រភពកម្ចីផ្សេងៗដូចជាគ្រួសារ មិត្តភក្តិ ឬ ជម្រើសប្រើប្រាក់កម្ចីក្រៅផ្លូវការផ្សេងទៀត។ នៅក្នុងការស្ទង់មតិដដែលក៏បានរកឃើញទៀតថា ស្ត្រីមានលទ្ធភាពទទួលបានប្រាក់កម្ចី និងសេវាកម្មហិរញ្ញវត្ថុតិចជាងបុរស ខណៈដែលស្ត្រីអាស៊ានកំពុងប្រើប្រាស់កម្មវិធីសេវាកម្មហិរញ្ញវត្ថុច្រើនជាងបុរស។
យ៉ាងណាក៏ដោយ បើទោះជាមានឧបសគ្គទាក់ទងនឹងភាពស្មុគស្មាញដែលប្រើក្នុងកិច្ចសន្យាសេវាកម្មហិរញ្ញវត្ថុ និងលក្ខខណ្ឌនៃកិច្ចសន្យាមិនច្បាស់លាស់ រួមទាំងសុវត្ថិភាពហិរញ្ញវត្ថុ ប៉ុន្តែឌីជីថលូបនីយកម្មមានសមត្ថភាពក្នុងការជួយដោះស្រាយកង្វល់ទាំងនេះ ខណៈពេលដែលការបង្កើនលទ្ធភាពដល់មនុស្សក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ។ ការដែលមានឌីជីថលូបភាវូបនីយកម្មដ៏រឹងមាំ និងទំនើបជាងមុនបានធ្វើឱ្យសេវាសន្សំ ការទូទាត់ប្រាក់ក្នុងតំបន់ ការវិនិយោគឥណទាន និងការធានារ៉ាប់រងកាន់តែមានភាពងាយស្រួល។
ការស្ទង់មតិមនុស្សចំនួន ៩ ម៉ឺននាក់ដែលមកពីទូទាំងប្រទេសអាស៊ានចំនួន ៦គឺ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ដោយគេបានសន្និដ្ឋានថា ការអភិវឌ្ឍជំនាញគ្រប់គ្រងហិរញ្ញវត្ថុត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងការទទួលបានសេវាកម្មផ្នែកហិរញ្ញវត្ថុ ជាពិសេសសេវាកម្មកម្រិតខ្ពស់ដូចជាការធានារ៉ាប់រង ប្រាក់កម្ចី និងការវិនិយោគជាដើម។ នៅក្នុងនោះ ស្ទើរតែ ៩០ ភាគរយនែការស្ទង់មតិបានអំពាវនាវឱ្យសេវាហិរញ្ញវត្ថុក្នុងតំបន់អាស៊ានពង្រឹងបន្ថែមទៀត ជាពិសេសម្រាប់សហគ្រាសធុនតូច មធ្យម និងធុនធំ ដើម្បីទទួលបានសេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួល និងរហ័ស ព្រមទាំងអាចជំរុញឱកាសកំណើនអាជីវកម្មឱ្យកាន់តែប្រសើរឡើងផងដែរ។ ដូចនេះ សហគមន៍អាស៊ានគួរជំរុញបន្ថែមទៀតនូវចំណេះដឹងផ្នែកហិរញ្ញវត្ថុឌីជីថល និងពង្រឹងសុវត្ថិភាពនៃសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ ពីព្រោះវាអាចជួយឱ្យការធ្វើអាជីវកម្មប្រកបដោយសុវត្ថិភាព និងជំនាញ ព្រមទាំងអាចជួយជំរុញដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់បានថែមទៀតផង៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ជប៉ុន ប្រគល់នាវាចម្បាំងខ្នាតមធ្យម (Destroyers) ប្រើប្រាស់រួចជាច្រើនគ្រឿងឲ្យហ្វីលីពីន ដើម្បីដំឡើងអំណាចយោធាជើងទឹក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/07/2025
នៅសប្តាហ៍នេះបានរាយការណ៍ថា រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងធ្វើការប្រគល់នាវាចម្បាំងខ្នាតមធ្យមប្រភេទ destroyers ជាច្រើនគ្រឿងទៅឲ្យសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ាន គឺ ប្រទេសហ្វីលីពីន
សមាគមកាហ្វេកម្ពុជា ប្ដេជ្ញាក្នុងការបង្កើនការផលិត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/07/2025
សមាគមកាហ្វេកម្ពុជាដែលទើបបង្កើតឡើងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានប្ដេជ្ញាក្នុងការបង្កើនការផលិតកាហ្វេដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ខណៈបច្ចុប្បន្នការនាំចូលកាហ្វេពីខាងក្រៅប្រទេសមកផ្គត់ផ្គង់ក្នុងស្រុកមានរហូតដល់៩៥ភាគរយឯណោះ