ទីផ្សារមាសនៅតែមានការប្រែប្រួល ស្របពេលដែលវិបត្តិសេដ្ធកិច្ចសកលស្ថិតក្នុងភាពមិនប្រាកដ

បរទេស ៖ ក្នុងមួយរយៈពេលចុងក្រោយនេះ ទីផ្សារមាសហាក់ដូចជាមានការឡើងចុះមិនទៀងទាត់ ដោយបណ្តាពាណិជ្ជករបាននាំគ្នាថ្លឹងថ្លែងពីទិន្នន័យជាក់ស្ដែងនៃតម្លៃមាស ខណៈពេលដែលធនាគារកណ្តាលសហរដ្ឋអាមេរិកបានជំរុញឱ្យមានការដំឡើងអត្រាការប្រាក់បន្ថែមទៀត។

ទីផ្សារមាសដុំបានកើនឡើងរយៈពេល៣ថ្ងៃជាប់គ្នាកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយបានស្ទុះងើបឡើងវិញពីកម្រិតទាបបំផុតចាប់តាំងពីចុងខែកក្កដា ចំពេលមានភាពមិនច្បាស់លាស់អំពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ វិធានការសំខាន់របស់រដ្ឋាភិបាលទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានចង្អុលបង្ហាញទិសដៅផ្សេងៗគ្នានៅក្នុងឆមាសទីមួយ។ ប៉ុន្តែ ទីផ្សារមាសបានធ្លាក់ចុះប្រហែល ៤ ភាគរយ ខណៈពេលជម្លោះរុស្ស៊ី-អ៊ុយក្រែនបានស្ងាត់បន្តិច ហើយធនាគារកណ្តាលបានតម្លើងការប្រាក់ដែលធ្វើឲ្យបាត់ភាពទាក់ទាញទីផ្សារមាសបន្តិច។

លោក Georgette Boele អ្នកជំនាញផ្នែកទីផ្សារមាសជាន់ខ្ពស់នៅធនាគារ ABN-Amro Bank NV បាននិយាយថា

“យើងនៅតែរំពឹងថា Fed នឹងយកកម្រិតខាងលើនៃអត្រាមូលនិធិរបស់ Fed ដល់ ៤ភាគរយនៅដើមឆ្នាំ២០២៣។ ជាយ៉ាងណាក៏ដោយ យើងរំពឹងថាតម្លៃមាសនឹងធ្លាក់ចុះតិចតួចប៉ុណ្ណោះ ជាមួយនឹងការព្យាករណ៍ចុងឆ្នាំរបស់ធនាគារថា នៅសល់ត្រឹម ១៧០០ ដុល្លារក្នុងមួយអោន ដែលធ្លាក់ចុះពី ២០០០ ដុល្លារ។ ដោយឡែក តម្លៃមាសដុំបានធ្លាក់ចុះ ០,២ ភាគរយមកនៅត្រឹម ១៧៥៥.៣៣ ដុល្លារក្នុងមួយអោន ដោយកាត់បន្ថយការកើនឡើងប្រចាំសប្តាហ៍ដល់ ០.៥ ភាគរយ។ សន្ទស្សន៍ Bloomberg Dollar Spot Index មានការផ្លាស់ប្តូរតិចតួចបន្ទាប់ពីបានធ្លាក់ចុះ ០.៣ ភាគរយ កាលពីថ្ងៃថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានភាពបំណុលនៅកម្ពុជា ៖ ពលរដ្ឋ​​ប្រមាណ ៥លាន​នាក់ប្រើប្រាស់ឥណទាន​ជាមួយទំហំរហូតដល់ជាង ៥៧ពាន់ លានដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ឯកឧត្តមបណ្ឌិត​ គី សេរីវឌ្ឍន៍ បានឱ្យដឹងថា​ បំណុល​ដែល​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ បាន និងកំពុងជំពាក់​ធនាគារ និងមី​ក្រូ​ហិរ​ញ្ញ​វត្ថុ​​ សរុប​ចំនួន៥៧​ពាន់លានដុល្លារអាមេរិក

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច បង្កើតការងារ និងជំរុញវិស័យឧស្សាហកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 05/12/2024

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចតាមរយៈបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងពង្រឹងសមត្ថភាពវិស័យឧស្សាហកម្ម

អ្នកទិញលំនៅឋាន​ដោយបង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុង​ជាប់បំណុល​សរុប​ជិត១ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

បច្ចុប្បន្ន​នេះ ពលរដ្ឋ​កំពុងទិញផ្ទះ​បង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​មានចំនួន​ច្រើន ហើយបើតាម​និយ័តករ​បានបញ្ជាក់ថា​គិតជា​ទឹកប្រាក់ប្រមាណជិត​ ១ពាន់លានដុល្លារអាមេរិក

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2024

អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម