ទីក្រុងហុងកុងនឹងអនុវត្តយុទ្ធសាស្ត្រមួយដើម្បីទាក់ទាញភ្ញៀវទេសចរត្រឡប់មកវិញ

ហុងកុង ៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា ហុងកុងមានគម្រោងចែកចាយសំបុត្រយន្តហោះឥតគិតថ្លៃចំនួន ៥ សែនសំបុត្រទៅកាន់ភ្ញៀវទេសចរ ដែលស្មើនឹងទំហំទឹកប្រាក់ ២ ពាន់លានដុលា្លរហុងកុង (២៥៤ លានដុល្លារ) ដើម្បីជំរុញវិស័យទេសចរណ៍ដែលរងគ្រោះដោយការរាតត្បាតជំងឺកូវីដ-១៩។

នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍របស់ហុងកុង លោក​ Dane Cheng បាននិយាយថា ៖ អាជ្ញាធរអាកាសយានដ្ឋាននឹងសម្រេចការរៀបចំជាមួយក្រុមហ៊ុនអាកាសចរណ៍នៅពេលដែលរដ្ឋាភិបាលប្រកាសថា នឹងលុបចោលការរឹតបន្តឹងជំងឺកូវីដ-១៩ទាំងអស់សម្រាប់អ្នកធ្វើដំណើរក្នុងប្រទេសនោះនឹងចាប់ផ្តើមយុទ្ធនាការផ្សាយពាណិជ្ជកម្មសម្រាប់សំបុត្រយន្តហោះដោយឥតគិតថ្លៃ។ សំបុត្រឥតគិតថ្លៃដែលត្រូវបានទិញដោយរដ្ឋាភិបាលនោះ គឺដើម្បីគាំទ្រក្រុមហ៊ុនអាកាសចរណ៍ហុងកុងដែលជួបបញ្ហាអំឡុងពេលជំងឺរាតត្បាត។ វាអាចនឹងត្រូវបានចែកចាយនៅឆ្នាំក្រោយដល់អ្នកដំណើរក្នុង និងក្រៅប្រទេស។

ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនអាកាសចរណ៍ធំៗកំពុងតស៊ូដើម្បីទទួលបាននូវកាលវិភាគហោះហើររបស់ពួកគេត្រឡប់មកវិញ ដូចកាលពេលមិនទាន់មានជំងឺរាតត្បាត។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលហុងកុងបានលុបចោលនូវច្បាប់មួយចំនួនដែលការពារពីមេរោគឆ្លង ដោយបាននិយាយថា ខ្លួននឹងមិនតម្រូវឱ្យមនុស្សដែលមកដល់ទីក្រុងនេះចូលទៅកន្លែងចត្តាឡីស័កក្នុងសណ្ឋាគារ ឬបង្ហាញការធ្វើតេស្តកូវីដ-១៩ អវិជ្ជមានទៀតទេ មុនពេលឡើងជើងហោះហើរមកកាន់ទីក្រុងហុងកុង។

តាមប្រភពដដែលនេះបានបង្ហាញថា ការផ្តល់ជូនសំបុត្រយន្តហោះដោយឥតគិតថ្លៃ គឺដើម្បីជួយពន្លឿនដំណើរការវិស័យទេចរណ៍របស់ហុងកុង ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមមួយ។ ទីក្រុងហុងកុងមានអ្នកទេសចរ ១៨៤ ០០០ នាក់ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ​ ២០២២ ដែលជាទិន្នន័យថយចុះគួរឱ្យកត់សម្គាល់បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលមានចំនួន ៥៦ លាននាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្វែងយល់ពីបច្ចេកទេសដាំដំណាំផ្ទី ងាយៗមិនចំណាយកម្លាំងច្រើន ប៉ុន្តែទទួលបានទិន្នផលខ្ពស់

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2024

ផ្ទី ជាដំណាំមួយប្រភេទងាយស្រួលដាំដុះ ទទួលបានផលច្រើន និងមានតម្រូវការទីផ្សារល្អ

ការិយាល័យជួល ​ទំហំ​ជិត​២០ម៉ឺន​ម៉ែត្រការ៉េ​បន្ថែមទៀត រំពឹងចាក់​បញ្ចូល​ក្នុងទីផ្សារ​​​ក្នុងឆ្នាំ២០២៤​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

កំណើននៃ​តម្រូវការ​និងការ​ផ្គត់ផ្គង់ការិយាល័យ​ក្នុង​រាជធានីភ្នំពេញ បានកើន​ឡើងជា​បន្តបន្ទាប់​​ក្រោយ​វិបត្តិកូវីដ​១៩ ដោយ​សហគ្រិន​ឬម្ចាស់​ក្រុមហ៊ុន​ជាច្រើន​ បាន​ផ្លាស់....

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុតកំពុងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

Kamala Harris ស្ត្រីជនជាតិអាមេរិកកាត់ឥណ្ឌាដំបូងបំផុត ប្រែពីអាជីពមេធាវីក្លាយជាបេក្ខភាពប្រធានាធិបតី

NBC ៖ ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានការប្រែប្រួលតិចតួចក្នុងឆមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2024

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាមានទុនបម្រុងអន្តរជាតិ ២០ ប៊ីលានដុល្លារអាមេរិក

យុវជនចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2024

សិក្ខាកាមចំនួន ២០០នាក់ទៀត ត្រៀមចាក់បញ្ចូលក្នុងទីផ្សារការងារទេសចរណ៍លើជំនាញការិយាល័យជួរមុខ

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព និងសុវត្ថិភាពម្ហូបអាហារ ដើម្បីប្រកួតប្រជែង និងផ្គត់ផ្គង់ទីផ្សារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

រដ្ឋមន្ត្រីពាណិជ្ជកម្ម ជំរុញពង្រឹងគុណភាព សុវត្ថិភាពម្ហូបអាហារចាប់ពីកសិដ្ឋានដល់កន្លែងបរិភោគ

ក្រសួងរៀបចំដែនដីកំណត់ចក្ខុវិស័យលើការងារអាទិភាពចំនួន៣ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 24/07/2024

យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅត្រង់បញ្ចកោណ​ទី៤ មុំទី៤ បានលើកឡើងអំពីការពង្រឹងលើការការគ្រប់គ្រង ធ្វើទំនើបកម្មនគរូបនីយកម្ម

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា កំពុងជួយផ្សព្វផ្សាយលើកស្ទួយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2024

ជាជំហានវិជ្ជមានមួយរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតចិនដែលទើបតែងតាំងថ្មី ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍របស់កម្ពុជា

អាជីវកម្មដាំដើមអម្ពិល បេះត្រួយលក់ អាចមានតម្លៃប្រមាណ ១៨០០០រៀល ទៅ ២០ ០០០ រៀល ក្នុងមួយគីឡូក្រាម

ជំនួញ, ព្រឹត្តិការណ៍

• 23/07/2024

មិនធម្មតា ទីផ្សារត្រួយអម្ពិលគេអាចលក់បានក្នុងចន្លោះពី ១៨០០០ - ២០០០០រៀលក្នុងមួយគីឡូក្រាម