ប្រទេសកោះ​ដ៏តូច​មីក្រូនេស៊ី​នៅតំបន់​សមុទ្រ​ប៉ាស៊ីហ្វិក​​​បញ្ចប់​ឋានៈ​ជាប្រទេសគ្មានកូវីដ​ ក្រោយ​រក​ឃើញមានអ្នក​ឆ្លង​

យោង​តាម​ទីភ្នាក់ងារព័ត៌មាន​បារាំង​ AFP ​រដ្ឋ​ប្រជុំ​កោះ​​​ដ៏តូច​​នៅ​តំបន់​ប៉ាស៊ីហ្វិក​​មីក្រូនេស៊ី​ (Micronesia)​​​ដែល​មាន​ប្រជាជន​សរុប​ប្រមាណ​​១០ម៉ឺន​នាក់​បាន​បាត់បង់ឋានៈ​របស់​ខ្លួន​ជាប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសដែលមិនមានកូវីដ​១៩​ បន្ទាប់​ពី​មាន​ការបញ្ជាក់​ពី​ករណី​ឆ្លង​កូវីដ​​ក្នុង​​សហគមន៍​នៅលើកោះ​​ចំនួន​ពីរ។

ប្រទេស​ដែល​ប្រជុំ​ទៅ​ដោយ​កោះ​​ប្រមាណ​៦០០​​នេះ ​បាន​គ្រប់​គ្រង​កូវីដ​​មិន​ឲ្យឆ្លង​ចូល​ប្រទេស​​ដោយ​ការ​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​​​​នៅ​តាម​ព្រំដែន​ នៅពេល​​មាន​ការណី​ឆ្លង​នាំ​ចូល​ពី​ខាង​ក្រៅ​។

សហព័ន្ធរដ្ឋមីក្រូនេស៊ី (FSM) នៅតែគ្មានមេរោគឆ្លង ដោយ​សារទីតាំង​របស់​​ខ្លួន​មាន​ចម្ងាយ​ ឆ្ងាយ​​ប្រហែល ១៦០០​គីឡូម៉ែត្រ ភាគខាង​ជើង​នៃ​​ប្រទេស​ដែន​កោះ​​​ប៉ាពួញូ​ហ្គីណេ​ ប៉ុន្តែ​កាល​ពី​ដើម​សប្តាហ៍​នេះ​​សិស្សពីរនាក់បានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីបានមកដល់កោះ Kosrae ពី Pohnpei ដែលជាកោះរដ្ឋធានី ​មីក្រូនេស៊ី​​។ ​

AFP ​បាន​រាយការណ៍​ថា បន្ទាប់មក​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បាន​បញ្ជាក់​ពី​លទ្ធផល​វិជ្ជមាន​ចំនួន​១០​បន្ថែម​ទៀត​ក្នុង​ចំណោម​សមាជិកគ្រួសារចំនួន ១១នាក់នៃ​ករណីដំបូង​ទាំងពីរ។

សេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រធានាធិបតី David Panuelo កាល​ពីថ្ងៃ​អង្គារ​​បាន​និយាយ​ថា មីក្រូនេស៊ីប្រឈមនឹង «ស្ថានភាព​វិវត្តន៍​យ៉ាង​ឆាប់រហ័ស»​ ខណៈពេល​ដែល​បញ្ជាក់​ពីករណី​​ឆ្លង​​បន្ថែមរាប់សិបលើ​​នៅ​លើ​កោះ​​ទាំង​ពីរ​​​ គឺ​​កោះ​ Kosrae និង​ទីក្រុង​កោះ​ Pohnpei ។

អាជ្ញាធរ​សុខាភិបាលក្នុងតំបន់បានបង្អាក់ការជួបជុំជាសាធារណៈ និង​ណែនាំ​ឲ្យ​ប្រើប្រាស់​ម៉ាស់​មុខ​​គ្រប់​ពេលវេលា ប៉ុន្តែ​បាន​និយាយថា សេវា​សាធារណៈ​ទាំងអស់​នឹង​នៅតែ​បើកចំហ។ ការធ្វើតេស្ត​ជា​បន្តបន្ទាប់ក៏បានបង្ហាញផងដែរ​ថាអ្នកជំងឺ២៥​នាក់ក្នុងចំណោម២៨​នាក់​ដែល​មាន​រោគសញ្ញាដូចជំងឺផ្តាសាយនៅមន្ទីរពេទ្យនៅ​​កោះ ​​Kosrae បានធ្វើតេស្តវិជ្ជមានសម្រាប់​កូវីដ​​។

ជាលទ្ធផល ​កោះ​​ Yap នៃ​ប្រទេសកោះមីក្រូនេស៊ី​ ដែល​មាន​ចម្ងាយ​ប្រហែល ២២៥៤​​គីឡូម៉ែត្រ​​ភាគខាងលិចទីក្រុងកោះ​ Pohnpei បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកដំណើរ និង​នាវិក​នៃ​កប៉ាល់​ក្នុងស្រុកត្រូវបានញែកដាច់ពីគេភ្លាមៗ បន្ទាប់ពីបានមកដល់។ ការរីករាលដាលនៃមេរោគឆ្លងនៅទូទាំងមីក្រូនេស៊ីមានន័យថា កោះ Marshall និង Tuvalu ត្រូវ​បាន​គេជឿថាជាប្រទេសប៉ាស៊ីហ្វិកពីរចុងក្រោយដែលបច្ចុប្បន្នមិនមាន​​កូវីដ​។

មីក្រូនេស៊ីគ្រោងនឹងលុបចោលការរឹតបន្តឹងព្រំដែនចាប់ពីថ្ងៃទី១​ខែសីហា ប៉ុន្តែ​អ្នក​ទស្សនា​នឹង​ត្រូវ​បង្ហាញ​ភស្តុតាង​នៃការចាក់វ៉ាក់សាំងពេញលេញ និងការធ្វើតេស្តកូវីដ​១៩​អវិជ្ជមានដើម្បីចូល​​មក​កាន់​ប្រទេស​កោះ​នោះ​។ ក្នុង​ការ​ធ្វើសេចក្តីប្រកាសនោះកាលពីខែឧសភាឆ្នាំមុន លោកប្រធានាធិបតី Panuelo បាន​និយាយ​ថា លោកសង្ឃឹមថាការបើកចំហនឹងលើកទឹកចិត្តអ្នកស្រុកចំនួន១០ម៉ឺន​នាក់​របស់​ប្រទេស ដែល​នៅ​​រាយប៉ាយ​ទូទាំងកោះជាង ៦០០​ដើម្បី​បង្កើន​ការគ្រប​ដណ្តប់​លើការចាក់វ៉ាក់សាំងរបស់ពួកគេ៕ ​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចំណេះដឹង ៖ ភាពខុសគ្នារវាងធនាគារជាតិ និងរតនាគារជាតិ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia) រឺអាចហៅថា ធនាគារកណ្តាល (Central Bank) គឺជាអាជ្ញាធ័ររូបិយវត្ថុជាតិ និងមានតួនាទីត្រួតពិនិត្យប្រព័ន្ធធនាគារ

ក្រុមហ៊ុនជំនាញកត់ត្រា ក្រេឌីត ប្យួរ៉ូ ខេមបូឌា និងធនាគារពាណិជ្ជ ABA សហការគ្នាពង្រឹងសេវាតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 06/11/2024

ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និងធនាគារABA ដែលជាធនាគារពាណិជ្ជផ្តល់សេវាហិរញ្ញវត្ថុឌីជីថលធំបំផុតនៅកម្ពុជា បានសហការគ្នាក្នុងការដាក់ដំណើរការសេវាពិនិត្យសុខភាពហិរញ្ញវត្ថុបែបឌីជីថលនៅលើកម្មវិធី ABA Mobile

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចអន្តរជាតិ នឹងជួយជំរុញវិស័យទេសចរណ៍នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈនិង បដិសណ្ឋារកិច្ចអន្តរជាតិ ជួយជំរុញវិស័យទេសចរណ៍កម្ពុជា និង ឧស្សហកម្មអាហារ

ក្រុមហ៊ុនធំមួយរបស់​​កូរ៉េ​ ​សន្យាថានឹង​ចូលរួ​មចំណែក​ជួយរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 06/11/2024

ក្រុមហ៊ុនដ៏ធំមួយរបស់​ប្រទេសកូរ៉េ បានសន្យាថា​នឹង​ខិតខំ​ប្រឹងប្រែ​ង​ក្នុងការ​ជួយ​កម្ពុជា​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តាមរយៈការ​វិនិយោគនៅកម្ពុជា​

គ្រោះទឹកជំនន់អាចបង្កការខូចខាតដល់សេដ្ឋកិច្ចអេស្ប៉ាញជាង ១០ ពាន់លានអឺរ៉ូ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

លោក Jose Vicente Morata ប្រធានផ្នែកពាណិជ្ជកម្មនៅតំបន់ Valencia លើកឡើងថា ការខូចខាតដល់អាជីវកម្មនៅក្នុងតំបន់ដែលរងផលប៉ះពាល់កើនឡើងជាបណ្តោះអាសន្នលើសពី ១០ ពាន់លានអឺរ៉ូ (១០,៧៨ លានដុល្លារអាម៉េរិក)

ក្នុងខែតុលា ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

ក្នុងខែតុលា ឆ្នាំ២០២៤ CDC បានអនុម័តគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្ម​១​គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ២២៦លានដុល្លារអាម៉េរិក

IMF Blog ៖ អាស៊ីគួរផ្តោតសំខាន់លើសេវាកម្មទំនើប ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនផលិតភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/11/2024

IMF Blog ដែលជាបណ្តាញផ្សព្វផ្សាយយ៉ាងទូលាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចសកលបានលើកឡើងថា ការផលិត គឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចនៅអាស៊ី ប៉ុន្តែការផ្តោតសំខាន់លើសេវាកម្មទំនើបបន្ថែមទៀតគឺជាវិធីសាស្រ្តថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច

កម្ពុជា-ចិន ជំរុញសេដ្ឋកិច្ចឌីជីថលឱ្យកាន់តែសកម្ម និងរឹងមាំ ដើម្បីសម្រេចបាននូវបរិវត្តកម្មឌីជីថល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/11/2024

វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលបានរៀបចំផ្តល់ឱកាសដល់មន្ត្រីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជនកម្ពុជា-ចិន រិះរកមធ្យោបាយជំរុញកិច្ចសហប្រតិបត្តិការរួមគ្នាឱ្យកាន់តែរឹងមាំ

គួរយល់ដឹង ! តើអ្វីទៅជា ហ៊ីប៉ូតែក ហើយមានភាពខុសពីការបញ្ចាំយ៉ាងដូចម្តេច ?

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/11/2024

ពាក្យហ៊ីប៉ូតែក មិនសូវ​មានអ្នក​ប្រើប្រាស់​ប៉ុន្មានទេ ប៉ុន្តែពាក្យនេះ គេនិយម​ប្រើប្រាស់​ក្នុងពេល​យក​បណ្ណ​កម្មសិទិ្ធដាក់ធានា​

អត្ថប្រយោជន៍សម្រាប់កសិករ ! ស្វែងយល់ពីបច្ចេកទេសគ្រប់គ្រងរុក្ខជាតិចង្រៃប្រកបដោយប្រសិទ្ធភាព

ជំនួញ, ព្រឹត្តិការណ៍

• 05/11/2024

ស្វែងយល់ពីឯកសារណែនាំអំពីវិធានការសំខាន់ៗក្នុងការគ្រប់គ្រងរុក្ខជាតិចង្រៃដែលកសិករគួរយល់ដឹងនិងអនុវត្តដើម្បីទទួលបានទិន្នផលកាន់តែខ្ពស់