ទិវាជាតិវិទ្យាសាស្ត្រ បង្ហាញពីចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ភ្នំពេញ៖​ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពង្រីក​ចំណេះដឹងពាក់ព័ន្ធសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា សំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចតាមរយៈកម្មវិធីសំខាន់ៗ រួមមាន ការតាំងពិព័រណ៍ ស្នាដៃស្រាវជ្រាវ បច្ចេកវិទ្យាថ្មីៗ និងផលិតផលនវានុវត្តន៍ពីក្រសួង ស្ថាប័ន និងវិស័យឯកជន ព្រមទាំងកិច្ចពិភាក្សា និងការផ្លាស់ប្តូរចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូឡូស៊ី និងសហគ្រិនភាព ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ទី២៨មីនា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងឧស្សាហកម្មបានឱ្យដឹងថា វេទិកាជាតិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងមានកិច្ចពិភាក្សាក្រោម​ប្រធានបទ៖ «ការកសាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ជាតិ ៖ ទិដ្ឋភាពនវានុវត្តន៍នៅកម្ពុជា និងមាគ៌ាគោលនយោបាយឆ្ពោះទៅកាន់សេដ្ឋកិច្ចផ្អែកលើនវានុវត្តន៍» ដោយផ្តោតលើស្ថានភាពនវានុវត្តន៍បច្ចុប្បន្ន និងទិសដៅគោលនយោបាយ រួមទាំងតម្រូវការទីផ្សារ និងការចាប់យកបច្ចេកវិទ្យា ការពង្រឹងអភិបាលកិច្ច,​ ការរៀបចំគោលនយោបាយសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ និងការកសាងមូលធនមនុស្ស ការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការវិនិ​យោគលើការស្រាវជ្រាវ,​ ការអភិវឌ្ឍន៍ វិធានការលើកទឹកចិត្តផ្នែកពន្ធដារ ព្រមទាំងការសម្របសម្រួលអន្តរក្រសួងស្ថាប័ន ដើម្បីបង្កើតបរិយាកាសអំណោយផលដល់ការជំរុញបរិវត្តកម្មឌីជីថល ទាំងវិស័យរដ្ឋ​ និងឯកជន រួមគ្នាពិភាក្សាដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីបើកឱកាសថ្មីៗសម្រាប់អាជីវកម្ម ធុរកិច្ចថ្មី និងការវិនិយោគ។

ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅឆ្នាំនេះ នឹងបង្ហាញ​ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការជំរុញនវានុវត្តន៍ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ពន្លារដ្ឋាភិបាល (Government Pavilion) ក៏នឹងបង្ហាញកំណែទម្រង់ដែលបាន និងកំពុងអនុវត្ត ព្រមទាំងដំណោះស្រាយ​ឌីជីថលក្រោមគំនិតផ្តួចផ្តើម “Go-Digital” របស់រាជរដ្ឋាភិបាលផងដែរ។

ឯកឧត្តមបានបន្តថា៖​

«ព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះនឹងលើកយកអាទិភាពជាតិ ក្រោមផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ឆ្នាំ២០៣០ រួមមានសុខាភិបាលឌីជីថល អព្យាក្រឹតភាពកាបូន និងការអប់រំប្រកបដោយគុណភាព ក្នុងគោលដៅកាត់បន្ថយគម្លាតរវាងការស្រាវជ្រាវ និងនវានុវត្តន៍ ជាមួយ​នឹងតម្រូវការជាក់ស្តែងក្នុងឧស្សាហកម្ម»។

វេទិកានេះប្រចាំឆ្នាំនេះ ក៏ផ្តោតលើយុវជនផងដែរ​ ដូចជា ពានរង្វាន់វិទ្យាសាស្ត្រ (Sci-Cup) ដែលនឹងជំរុញចំណាប់អារម្មណ៍របស់យុវជនលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិត​វិទ្យា (STEM) ព្រមទាំងគាំទ្រចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ហ៊ុល សៀងហេង បានបន្ថែមថា៖

«ដើម្បីកសាងវប្បធម៌នវានុវត្តន៍ យើងត្រូវចាប់ផ្តើមជាមួយយុវជនរបស់យើង ព្រោះយើងដឹងថាវិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ គឺជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារសំខាន់ក្នុងការកាត់បន្ថយគម្លាតឌីជីថល។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងផ្នែកឌីជីថល យើងជំរុញការអភិវឌ្ឍឧស្សាហកម្មតាមរយៈនវានុវត្តន៍ ដោយមិនផាត់នរណាម្នាក់ចេញពីការទទួលបានអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឡើយ»។

សូមជម្រាបថា​​ នៅក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានលើកឡើងថា៖​ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤  នេះ​ជាសក្ខីកម្មនៃការអនុវត្តអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលទាមទារឱ្យក្រសួងស្ថាប័នរដ្ឋគ្រប់កម្រិត វិស័យឯកជន ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋ ធ្វើការជាមួយគ្នាប្រកបដោយសហថាមពល។ ជាក់ស្តែងទិវាជាតិនេះបានប្រមូលផ្តុំសិស្ស-និស្សិត សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ នវានុវត្តករ មន្ត្រីរាជការ ដៃគូ​អភិវឌ្ឍ ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និងអ្នកពាក់ព័ន្ធមក ចូលរួមក្នុងពិព័រណ៍ ការប្រកួតប្រជែង វេទិកាពិភាក្សា និងសកម្មភាពជាច្រើនទៀត ដើម្បីបង្ហាញពីទេពកោសល្យ និងនវានុវត្តន៍របស់កម្ពុជា។ ការណ៍នេះរម្លឹកឱ្យយើងដឹងថា នវានុវត្តន៍មិនមែនជាកម្មសិទ្ធិរបស់ក្រសួងតែមួយឬសម្រាប់តែវិស័យណាមួយឡើយ តែវាជាវប្បធម៌ដែលយើងត្រូវបណ្តុះតាំងពីនៅក្នុងផ្ទះ សាលារៀន សាកលវិទ្យា​ល័យ រោងចក្រ កសិដ្ឋាន សហគមន៍ កន្លែងធ្វើការ និងក្នុងគ្រប់រូបភាពនៃជីវភាពរស់នៅប្រចាំថ្ងៃនៅទូទាំងប្រទេស៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *