បរទេស ៖ យោងទៅតាមប្រភពពី Weforum បានរាយការណ៍ថា ព្រឹត្តិការណ៍កាលពីថ្ងៃទី២៦ ខែកញ្ញាកន្លងទៅនេះ មានការលេចធ្លាយបំពង់បង្ហូរហ្គាស Nord Stream របស់រុស្ស៊ីដែលតភ្ជាប់ទៅកាន់អឺរ៉ុបតាមរយៈសមុទ្របាល់ទិក។ ការលេចធ្លាយនៃបំពង់បង្ហូរហ្គាសនេះ គឺបានបញ្ចេញឧស្ម័នមេតានដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រ ហើយសមុទ្របាល់ទិកគឺជាអ្នកដែលរងគ្រោះជាងគេ។
គិតមកដល់ខែកញ្ញាកន្លងនោះផងដែរ គេបានរកឃើញថា មានការប្រេះបែកធំៗចំនួន ៤ ហើយអ្នកវិទ្យាសាស្រ្តជាច្រើនបាននិយាយថា ការលេចធ្លាយនេះ គឹជាការបញ្ចេញឧស្ម័នមេតានដ៏ធំនៅក្នុងប្រវត្តិសាស្រ្ត ដែលអាចបង្កជាគ្រោះមហន្តរាយ។ វាអាចបញ្ចេញមេតានប្រហែលជា ៧៨០ លានម៉ែត្រគូបទៅក្នុងបរិយាកាស ដែលស្មើរបីដងនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ប្រចាំឆ្នាំរបស់ប្រទេសដាណឺម៉ាក។
ព្រឹត្តិការណ៍នេះ គឺជារឿងមួយដែលគួរឲ្យព្រួយបារម្ភចំពោះផែនដី និងបរិស្ថាន ពីព្រោះមេតានគឺជាឧស្ម័នដែលងាយឆេះ និងគ្មានក្លិន ដែលបង្កចេញឡើងពីកាបូន និងអ៊ីដ្រូសែន។ ក្នុងរយៈពេល ២០ឆ្នាំ មេតានមានឥទ្ធិពលដល់ការបម្រែបម្រួលអាកាសធាតុ ៨០ ដងនៃកាបូនឌីអុកស៊ីត ខណៈពេលដែលកាបូនឌីអុកស៊ីតអាចនៅក្នុងបរិយាកាសបានរាប់សែនឆ្នាំ មេតាននឹងចាប់ផ្តើមថយចុះក្នុងរយៈពេល ១០ ឆ្នាំ ប៉ុន្តែវាមានផលប៉ះពាល់ខ្លាំងជាង។ ដូច្នេះ ការចាត់វិធានការដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន គឺជារឿងដ៏សំខាន់បន្ទាន់មួយ។
គួររំលឹកថា នៅឆ្នាំ២០១៩ ឧស្សាហកម្មប្រេង និងហ្គាសបានបញ្ចេញឧស្ម័នមេតានសរុបចំនួន ៨២ លានតោនដែលស្មើនឹងការលេចធ្លាយ Nord Stream កើតឡើងជារៀងរាល់ពីរថ្ងៃម្តង។
ប្រទេសប្រមាណ ១២០ បានចុះហត្ថលេខាយល់ព្រមក្នុងការកាត់បន្ថយមេតានជាសកល ហើយប្រសិនជាអាចកាត់បន្ថយការបញ្ចេញឧស្ម័នមេតានបាន ៤៥ ភាគរយនៅឆ្នាំ២០៣០ នោះវាអាចជួយសង្គ្រោះដល់ការខូចខាតដំណាំប្រចាំឆ្នាំដែលបណ្តាលមកពីបញ្ហាបម្រែបម្រួលអាកាសធាតុបាន ២៦ លានតោន និងកាត់បន្ថយអត្រានៃការស្លាប់មុនអាយុរបស់មនុស្ស ២៥៥ សែននាក់ក្នុងមួយឆ្នាំដែលបណ្តាលមកពីជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧BYD ទិញយកហ៊ុនទាំងអស់របស់ Mercedes នៅចិន ដើម្បីពង្រឹងទីផ្សារ Denza ដោយខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/09/2024
BYD បានចំណាយលុយទិញយកហ៊ុនទាំងអស់ដែលនៅសេសសល់របស់ក្រុមហ៊ុនអាល្លឺម៉ង់ដើម្បីយកយីហោរថយន្តប្រណិត Denza មកធ្វើគ្រប់គ្រង និងធ្វើទីផ្សារដោយខ្លួនឯង
ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/09/2024
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុនិករបស់ខ្លួន។