នុយក្លេអ៊ែរ អាចត្រឡប់មកវិញសាជាថ្មីសម្រាប់ដំណោះស្រាយបញ្ហាកង្វះខាតថាមពលចំពោះមុខរបស់សកលោក

បរទេស ៖ យោងតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយដែលត្រូវបានធ្វើឡើងដោយធនាគារអាម៉េរិក (Bank of America) បានបង្ហាញពីលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពីវិស័យថាមពលនុយក្លេអ៊ែរដែលកន្លងមកពិភពលោកចង់បោះបង់វាចោលទៅហើយនោះ ខណៈថាមពលដែលបានមកពីនុយក្លេអ៊ែរនាពេលបច្ចុប្បន្នអាចផ្តល់ឱកាសសម្រាប់ទីផ្សារដែលមានទំហំរហូតដល់ទៅ១០ទ្រីលានដុល្លារអាម៉េរិក ហើយវានឹងក្លាយទៅជាដំណោះស្រាយដ៏ល្អបំផុតរបស់ពិភពលោកក្នុងគ្រាដែលកំពុងជួបប្រទះនឹងបញ្ហាកង្វះខាតថាមពលប្រើប្រាស់ជាខ្លាំង។

ក្រុមហ៊ុនរកស៊ីផ្នែកហិរញ្ញវត្ថុរបស់អាម៉េរិកមួយនេះក៏បានពន្យល់ទៀតដែរថា ដើម្បីបំពេញតម្រូវការពិភពលោកលើវិស័យថាមពលអគ្គិសនី ជាពិសេស ឧស្សាហកម្មកម្រិតធ្ងន់ដែលចាំបាច់ត្រូវការអូសទាញថាមពលយ៉ាងច្រើន។ មជ្ឈមណ្ឌលទិន្នន័យ ព្រមទាំងទីតាំងឧស្សាហកម្មសម្រាប់ផលិតអាវុធ បូករួមទាំងក្រុមហ៊ុនបច្ចេកវិទ្យា AI ផងដែរ កំពុងតែប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្នុងសម័យកាលនេះ។ មិនត្រឹមតែប៉ុណ្ណោះ ការព្យាករណ៍របស់ Bank of America បានរកឃើញទៀតថា សមត្ថភាពផ្តល់ថាមពលនុយក្លេអ៊ែររបស់សកលលោកនឹងអាចកើនឡើងគុណនឹង៣ដងនៅត្រឹមឆ្នាំ២០៥០ ហើយអំឡុងពេលនេះនឹងបន្តទទួលបានវិនិយោគថ្មីដល់ទៅ ៣ទ្រីលានដុល្លារក្នុងរយៈពេល២៥ឆ្នាំ។

ប្រធានក្រុមហ៊ុន ClearView Energy Partners លោក Timothy Fox យល់ឃើញបែបនេះថា ៖ វិស័យថាមពលនុយក្លេអ៊ែរពិតជាមានសក្តានុពល និងកំពុងមានសន្ទុះខ្លាំងជាងកាលពីអតីតកាលទៅទៀត។បច្ចប្បន្នមានក្រុមហ៊ុន និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យធំៗជាច្រើនកំពុងស្វែងរកដៃគូផ្គត់ផ្គង់ថាមពលអគ្គិសនីជាបន្តបន្ទាប់។ ជាដំណោះស្រាយសម្រាប់តម្រូវការដ៏ខ្លាំងក្លាបែបនេះ Bank of America បានអះអាងថា ពិភពលោកត្រូវពឹងផ្អែកទៅលើបច្ចេកទេសទំនើបកាន់តែប្រសើរជាងមុនហើយក្នុងនោះដូចជាបច្ចេកវិទ្យាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរម៉ូឌុលខ្នាតតូច (SMRs)ជាដើម។

គួរឲ្យដឹងដែរថា បច្ចេកវិទ្យាម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរម៉ូឌុលខ្នាតតូច (SMR) គឺសំដៅទៅលើសមត្ថភាពដែលអាចផលិតបានថាមពលប្រមាណជា៥០០មេហ្គាវ៉ាត់ដែលជាទូទៅមានទំហំតិចជាងបច្ចេកវិទ្យាម៉ាស៊ីនរ៉េអាក់ទ័រសម័យបុរាណដែលអាចផលិតបានទៅដល់១០០០មេហ្គាវ៉ាត់ ប៉ុន្តែទោះជាយ៉ាងណាក្តី SMR ងាយស្រួលសាងសង់ជាង ប្រើពេលវេលាលឿនជាង តម្លៃទាបជាង និងមានសុវត្ថិភាពខ្ពស់ជាង។

សូមរំលឹកដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ បណ្តាប្រទេសជាច្រើនបានព្យាយាមក្នុងការចាកចេញពីវិស័យថាមពលនុយក្លេអ៊ែរដោយសារបារម្ភចំពោះបញ្ហាសុវត្ថិភាពនៃប្រតិបត្តិការរបស់រោងចក្រនុយក្លេអ៊ែរ និងផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់វា ប៉ុន្តែក្រោយបញ្ហាវិបត្តិរបស់សកលលោកអំឡុងពេលវិបត្តនៅអ៊ុយក្រែនវាបានធ្វើឲ្យប្រទេសទាំងនោះចាប់ផ្តើមធ្វើការពិចារណាឡើងវិញចំពោះថាមពលនុយក្លេអ៊ែរ ដោយសារតែបារម្ភចំពោះបញ្ហាសន្តិសុខលើវិស័យថាមពលជាតិរបស់ពួកគេរៀងខ្លួនទៅវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

Leave a Reply

Your email address will not be published.Required fields are marked *