រុស្ស៊ី និងតួកគី ចាប់ផ្តើមទូទាត់លុយរូប៊ល(Ruble)ជំនួសឲ្យលុយដុល្លារក្នុងជំនួញទ្វេភាគី

យោងតាមក្រសួងថាមពលរបស់ប្រទេសតួកគីកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងប្រទេសតួកគីបានសម្រេចកិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីផ្លាស់ប្តូរការទូទាត់មួយចំនួនសម្រាប់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីឱ្យទៅជាប្រាក់រ៊ូបល ((Ruble) ដែលជារូបិយប័ណ្ណរុស្ស៊ី) ដែលជាផ្នែកមួយនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំង២។

នៅក្នុងវិធានការ​ដើម្បី​បញ្ចៀស​ការ​ទូទាត់​ជា​ប្រាក់​ដុល្លារនេះ​ គឺបានផ្តល់ផលប្រយោជន៍ដល់​ប្រទេស​ទាំង២ ហើយរុស្ស៊ីបានហៅរូបិយប័ណ្ណនេះ(ដុល្លារ) ថា “ពុល” ដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិចធ្វើឱ្យពិបាកក្នុងការធ្វើប្រតិបត្តិការ ព្រមទាំងជួយខាងប្រទេសតួកគីអាចការពាររូបិយប័ណ្ណរបស់ខ្លួនដែលកំពុងប្រឈមនឹងការធ្លាក់ចុះឱ្យរឹងមាំទៀតផង។

កាលពីសប្តាហ៍មុននេះផងដែរ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនម៉ោងជាមួយភាគីរុស្ស៊ី លោក Vladimir Putin នៅទីក្រុង Sochi  ប្រធានាធិបតីប្រទេសតួកគី លោក Recep Tayyip Erdogan បានបញ្ជាក់ថា ទីក្រុងអង់ការ៉ានឹងចាប់ផ្តើមបង់ប្រាក់សម្រាប់ការនាំចូលឧស្ម័នធម្មជាតិមួយចំនួនពីប្រទេសរុស្ស៊ីដោយេគិតជាប្រាក់រ៊ូបលរុស្ស៊ី។ លើសពីនេះ យុទ្ធសាស្ត្រ​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ក៏​ត្រូវបាន​ចុះហត្ថលេខា​ផងដែរ​ដោយមាន​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​ ១០០ ​ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ប្រធានាធិបតីទាំងពីរ​ក៏​បាន​និយាយ​លើ​ប្រធានបទ​ផ្សេង​ទៀត​ដូចជា​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែនជាដើម។ គួររំលឹកដែរថា កាលពីដើមខែសីហាកន្លងទៅនេះ លោកប្រធានាធិបតី ពូទីន បាននិយាយថា បណ្តាប្រទេសសហភាពអឺរ៉ុបគួរតែសប្បាយចិត្តដែលតួកគីអាចទទួលបានការធានានូវការផ្គត់ផ្គង់ឧស្ម័នរុស្ស៊ីដែលអាចទុកចិត្តបានដល់ប្លុកតាមរយៈបំពង់បង្ហូរប្រេង TurkStream ។ កិច្ចព្រមព្រៀងមួយ​នេះ​កើតឡើង​ចំពេល​មាន​ទណ្ឌកម្ម​លោកខាងលិច​លើ​ប្រទេសរុស្ស៊ី​ ដែលមាន​ប្រតិបត្តិការ​យោធា​របស់ខ្លួន​នៅ​អ៊ុយក្រែន ប៉ុន្តែតួកគីបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្ម ហើយផ្ទុយទៅវិញបានជំរុញឱ្យមានកិច្ចចរចាបទឈប់បាញ់រវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថានភាពបំណុលនៅកម្ពុជា ៖ ពលរដ្ឋ​​ប្រមាណ ៥លាន​នាក់ប្រើប្រាស់ឥណទាន​ជាមួយទំហំរហូតដល់ជាង ៥៧ពាន់ លានដុល្លារ​អាមេរិក

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ឯកឧត្តមបណ្ឌិត​ គី សេរីវឌ្ឍន៍ បានឱ្យដឹងថា​ បំណុល​ដែល​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស​ បាន និងកំពុងជំពាក់​ធនាគារ និងមី​ក្រូ​ហិរ​ញ្ញ​វត្ថុ​​ សរុប​ចំនួន៥៧​ពាន់លានដុល្លារអាមេរិក

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច បង្កើតការងារ និងជំរុញវិស័យឧស្សាហកម្ម

ជំនួញ, ព្រឹត្តិការណ៍

• 05/12/2024

រោងចក្រកែច្នៃឈើដាំ ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់វិស័យសេដ្ឋកិច្ចតាមរយៈបង្កើតឱកាសការងារ កាត់បន្ថយចំណាកស្រុក និងពង្រឹងសមត្ថភាពវិស័យឧស្សាហកម្ម

អ្នកទិញលំនៅឋាន​ដោយបង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ កំពុង​ជាប់បំណុល​សរុប​ជិត១ពាន់លានដុល្លារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

បច្ចុប្បន្ន​នេះ ពលរដ្ឋ​កំពុងទិញផ្ទះ​បង់រំលស់​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​មានចំនួន​ច្រើន ហើយបើតាម​និយ័តករ​បានបញ្ជាក់ថា​គិតជា​ទឹកប្រាក់ប្រមាណជិត​ ១ពាន់លានដុល្លារអាមេរិក

ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 05/12/2024

ប្រធានាធិបតីចិន ស៊ី ជីនពីង លើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងច្រករបៀងមច្ឆា និងអង្ករ

ចាប់ផ្ដើមការសន្សំពីវ័យក្មេង ស្មើនឹងការបណ្ដុះគំនិតកុមារឱ្យមានភាពអត់ធ្មត់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 05/12/2024

ទម្លាប់ក្នុងការសន្សំ កាលណាត្រូវបានបណ្ដុះតាំងពីវ័យក្មេង គឺកាន់តែល្អ ដូចដែលពាក្យចាស់មួយដែលពោលថា «ពត់ឈើទាន់នៅខ្ចី ប្រដៅកូនប្រុស ស្រីទាន់នៅក្មេង»

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា AI តម្លៃពាន់លានដុល្លារម្នាក់ព្យាករណ៍ពីបញ្ហាសម្រាប់សហគ្រាសនៅឆ្នាំក្រោយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 05/12/2024

អ្នកជំនាញបានមើលឃើញថា បច្ចេកវិទ្យា AI របស់ចិននឹងអាចក្លាយទៅជាអ្នកនាំមុខគេនៅពេលខាងមុខ ខណៈដែលវត្តមានមនុស្សយន្ត AI Robot នឹងត្រូវបានផលិតក្នុងចំនួនយ៉ាងច្រើន

ផ្លូវជាតិ​លេខ​៤១​ តភ្ជាប់ពី​ផ្លូវជាតិលេខ​៤ទៅ​លេខ៣ នឹង​ក្លាយជា​ខ្សែផ្លូវ​យុទ្ធសាស្ត្រ​ និង​ផ្សារ​​ភ្ជាប់​​ជា​មួយ​ប្រវត្តិ​សាស្ត្រ​ដ៏ផូរផងរបស់កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 05/12/2024

ផ្លូវជាតិលេខ​៤១ ត្រូវបាន​បើកការដ្ឋាន​ស្ដារ និងលើកកម្រិតគុណភាព​នៅចុង​ខែធ្នូ ឆ្នាំ ២០២២​ ហើយរហូតមកដល់ពេលនេះសម្រេចជិត​រួចរាល់ទាំងស្រុង​ហើយ

អាជីវកម្មខ្នាតតូច គួរស្វែងយល់ពីគន្លឹះទាំង ៤ នេះ ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/12/2024

ម្ចាស់អាជីវកម្មខ្នាតតូចជាច្រើនត្រូវប្រឈមមុខនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដ៏លំបាកមួយចំនួននៅក្នុងដំណាក់កាលដំបូងនៃការរីកលូតលាស់អាជីវកម្ម ឬក្រុមហ៊ុន ជាពិសេសនៅពេលនិយាយអំពីការស្វែងរកមូលនិធិ និងការកសាងអាជីវកម្មប្រកបដោយនិរន្តរភាព

គម្រោងវិនិយោគ និងធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/12/2024

គម្រោងវិនិយោគ និង ធុរកិច្ចចំនួន៤៨ទៀតក្រោមទុនវិនិយោគជិត៥០០លានដុល្លារក្នុងខេត្តព្រះ​សីហ​នុ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/12/2024

ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម